ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​​បើកឆាកប្រយុទ្ធ​រឿងអីទេ តែ​ផ្អើលអស់​សមត្ថកិច្ច និង​ពលរដ្ឋ​ក្នុងក្រុង​

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ពី​មានការ​វាយ​កាប់​ចាក់​គ្នា​ទាំង​កណ្តាល​ថ្ងៃត្រង់​ លោក​ឧត្តមសេនីយ៍ទោ​ ជួន ណា​ រិ​ន្ទ បាន​បញ្ជា​កម្លាំង​បង្ក្រាប​បាន​ភ្លាម​ៗ ជនជាតិ​ចិន​មួយ​ក្រុម​ចំនួន​១១​នាក់ ដែល​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជនជាតិ​ចិន​ដូច​គ្នា​(​ជន​រង​គ្រោះ​)​ចំនួន​២​នាក់…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ពី​មានការ​វាយ​កាប់​ចាក់​គ្នា​ទាំង​កណ្តាល​ថ្ងៃត្រង់​ លោក​ឧត្តមសេនីយ៍ទោ​ ជួន ណា​
រិ​ន្ទ បាន​បញ្ជា​កម្លាំង​បង្ក្រាប​បាន​ភ្លាម​ៗ ជនជាតិ​ចិន​មួយ​ក្រុម​ចំនួន​១១​នាក់ ដែល​ព្រួត​គ្នា​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជនជាតិ​ចិន​ដូច​គ្នា​(​ជន​រង​គ្រោះ​)​ចំនួន​២​នាក់ នៅ​ចំណុច​ញូ​ហ្គោ​ល​ដេ​ន​វេ​លស៍​កាស៊ីណូ មុខ​ភោជនីយដ្ឋាន​សាន្ត​សាន្ត ក្នុង​សង្កាត់​លេខ​៤ ក្រោយ​បក្ខពួក​ជនសង្ស័យ​ចាប់​ជន​រង​គ្រោះ​ទាំង​២​នាក់​វាយ​ធ្វើបាប រួច​ហើយ​ចាប់​ដាក់​ក្នុង​រថយន្ត​បម្រុង​ដឹក​ចេញ​ទៅ​ក្រៅ​ក្រុង តែ​ត្រូវ​ប៉ូលិស​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បាន​នៅ​ផ្លូវ​អូរ​១ កាលពី​ម៉ោង​១​រសៀល​ថ្ងៃ​១៩ ខែមិថុនា ឆ្នាំ​២០១៨​។

  លោ​ក​​វរៈសេនីយ៍ឯក ស៊ុត សំ​អុ​ន នាយការិយាល័យ​ព្រហ្មទណ្ឌកំ​រឹត​ស្រាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បង្ក្រាប​បាន​ជនសង្ស័យ​ពាក់ព័ន្ធ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ស្រាវជ្រាវ​រក​ដើមហេតុ និង​បន្ត​នីតិវិធី​ដោះស្រាយ​តាម​ផ្លូវច្បាប់​។

ករណី​នេះ​ប៉ូលិស​អះអាង​ថា ជនបរទេស​រូប​ណា​ដែល​គោរព​ច្បាប់ អាជ្ញាធរ​និង​សមត្ថកិច្ច​ជួយ​ការពារ​តាម​ផ្លូវច្បាប់ ប៉ុន្តែ​ជនបរទេស​រូប​ណា​ក៏​ដោយ​ដែល​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ណាមួយ អាជ្ញាធរ​និង​សមត្ថកិច្ច មិន​លើកលែង​នោះ​ឡើយ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់​សមត្ថកិច្ច​កំពុង​សាកសួ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ