ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយបញ្ចប់ភារកិច្ចនៅ World Cup កីឡាករ David de Gea នឹងក្លាយជាអ្នកចាំទីទី១ក្នុងលោកដែល…

5 ឆ្នាំ មុន

ថ្វីបើទម្រង់លេងមិនសូវល្អជាមួយក្រុមជម្រើសជាតិអេស្ប៉ាញនៅសមរភូមិ World Cup តែកីឡា​ករ David de Gea នឹងក្លាយជាអ្នកចាំទីរកចំណូលបានច្រើនជាងគេបំផុតក្នុងលោកនៅពេល​កុង​​​ត្រាថ្មីនៅក្លិបបិសាចក្រហម Man Utd…

ថ្វីបើទម្រង់លេងមិនសូវល្អជាមួយក្រុមជម្រើសជាតិអេស្ប៉ាញនៅសមរភូមិ World Cup តែកីឡា​ករ David de Gea នឹងក្លាយជាអ្នកចាំទីរកចំណូលបានច្រើនជាងគេបំផុតក្នុងលោកនៅពេល​កុង​​​ត្រាថ្មីនៅក្លិបបិសាចក្រហម Man Utd មកដល់ឆាប់ៗនេះ ។

ក្លិប Man Utd បានចាប់ផ្តើមចរចាជាមួយ David de Gea នៅដើមឆ្នាំ ២០១៨ ហើយនៅទីបញ្ចប់ពួក​គេឈានដល់កិច្ចព្រមព្រៀងលើកុងត្រាថ្មី ។ តាមរយៈកុងត្រាថ្មីនេះធ្វើឱ្យ David de Gea រកចំណូលបានជាង២៤លានដុល្លារសម្រាប់រយៈពេល៥រដូវកាលនៅពហុកីឡដ្ឋាន Old Traford ។

កាលពីខែមេសាកន្លងទៅ កិច្ចព្រមព្រៀងបឋមត្រូវបានបញ្ចប់ហើយ ឥឡូវនេះក្លិបត្រូវការតែហត្ថ​លេខារបស់កីឡាករវ័យ២៧ឆ្នាំរូបនេះតែប៉ុណ្ណោះនៅពេលព្រឹតិ្តការណ៍ World Cup បញ្ចប់ទៅ ។ បើធៀបតម្លៃខ្លួនអ្នកចាំទី Manuel Neuer នៅក្លិបយក្សអាល្លឺម៉ង់ Bayern រកបានប្រហែលជាង១៧លានដុល្លារប៉ុណ្ណោះ ខណៈអ្នកចាំទីអេស្ប៉ាញផ្សេងទៀតទទួលបានតម្លៃខ្លួនតិចជាង David de Gea ទាំងអស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ