ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​នេះ​ពិតជា​មិនធម្មតា​មែន ហ៊ាន​ណាស់!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ការ​ជួញដូរ​ថ្នាំ​ញៀន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​ទី​១ ​ធ្វើការ​បង្ក្រាប​បាន​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ​តាម​បណ្តោយ​ផ្លូវ​លេខ​3BT ក្នុងភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​១៧​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ការ​ជួញដូរ​ថ្នាំ​ញៀន​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​ទី​១ ​ធ្វើការ​បង្ក្រាប​បាន​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ​តាម​បណ្តោយ​ផ្លូវ​លេខ​3BT ក្នុងភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​១៧​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ។

ការ​ចុះ​បង្ក្រាប​ខាងលើ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​លី​ន ឡេ​ង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿង​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក​អ៊ំ សុ​ភក្តិ ផង​ដែរ ។ ជា​លទ្ធ​ផល​នៃប្រតិបត្តិ​ការណ៍​ចុះ​បង្ក្រាប​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជា​អ្នក​ជួញដូរ​ឈ្មោះ ណៃ ផា​រី ភេទ​ស្រី អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​ទីតាំង​ឃាត់ខ្លួន និង​ដកហូត​វត្ថុ​តាង​រួម​មាន ថ្នាំ​ញៀន​ក្រាម​ស​ថ្លា ហៅ​ម៉ា​ទឹកកក ចំនួន​១១​កញ្ចប់​ធំ , ជ​ញ្ចី​ង​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង រួម​ជាមួយ​ឧបករណ៍ និង​សម្ភារ​ពាក់ព័ន្ធ​នឹង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ទៀត​ផង​ដែរ ។

សូម​បញ្ជាក់​ថា រង្វង់​ប្រតិបត្តិការ​បង្ក្រាប​នេះ​មិន​មាន​ប្រភព​ពី​មន្ត្រី​សមត្ថកិច្ច​ណាមួយ​អាច​បញ្ជាក់​ពី​ដំណើរការ​នៃ​ការ​បង្ក្រាប​បាន​ឡើយ ។ យ៉ាងណាមិញ​ក្រោយ​ការ​ឃាត់ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​គ្រឿងញៀន​ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ