ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេ​ធំ​លិច​ផ្លូវ​កណ្តាល​ក្រុង​សិរី​សោភ័ណ​មន្ត្រី​ជំនាញ​ថា​មក​ពី​សំរាម​ស្ទះ​មាត់​លូ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​មួយ​មេ​ធំ​ជិត​មួយ​ម៉ោង​បណ្តាល​ឱ្យ​លិច​ផ្លូវ​កណ្តាល​ក្រុង​សិរី​សោភ័ណ ព្រោះ តែ​អាជ្ញាធរ​មិន​ធ្វើ​ប្រព័ន្ធ​លូ​ធំ ហើយ​មន្ត្រី​ជំនាញ​ថា បណ្តាល​មក​ពី​សំរាម​ស្ទះ​មាត់​លូ​ ទើប​ទឹក​ហូរ​មិន​ទាន់​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨…

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​មួយ​មេ​ធំ​ជិត​មួយ​ម៉ោង​បណ្តាល​ឱ្យ​លិច​ផ្លូវ​កណ្តាល​ក្រុង​សិរី​សោភ័ណ ព្រោះ
តែ​អាជ្ញាធរ​មិន​ធ្វើ​ប្រព័ន្ធ​លូ​ធំ ហើយ​មន្ត្រី​ជំនាញ​ថា បណ្តាល​មក​ពី​សំរាម​ស្ទះ​មាត់​លូ​ ទើប​ទឹក​ហូរ​មិន​ទាន់​កាលពី​រសៀល​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ក្រុង​សិរី​សោភ័ណ​។

ជាក់ស្តែង​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​ចាប់​ម៉ោង​១២​ថ្ងៃត្រង់​រហូត​ជិត​ម៉ោង​១​រសៀល គេ​ឃើញ​មានទឹក​លិច​ផ្លូវ​៥​ខ្សែ រួម​មាន​ផ្លូវ​ចូល​ស្ថានីយ​រថយន្តក្រុង​សិរី​សោភ័ណ និង​ផ្លូវ​ខាងកើត​ផ្សារ​សិរី​សោភ័ណ និង​ផ្ទៈ​ល្វែង​ខាងកើត ​ខាងត្បូង​ និង​ខាងជើង​ចំនួន​៤​ផ្លូវ បណ្តាល​អោយ​អ្នកដំណើរ​ទៅ​មក​ជួប​ការ​លំបាក ខ្លះ​ជិះ​ម៉ូតូ​កាត់ទឹក​លិច​រលត់​បណ្តើរ​អូស​កាត់ទឹក​​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ជាប់​ផ្លូវ​ស្ថិត​ភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។

ប្រជាពលរដ្ឋ​ជា​អ្នកដំណើរ​ឆ្លងកាត់ និង​រស់នៅ​ជុំវិញ​ផ្លូវ​ខាងលើ​បាន​រិះគន់​ចំពោះ​អាជ្ញាធរ​គួរ​ក្រឡេក​មើល​ពី​ទុក្ខ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​កណ្តាល​ក្រុង​សិរី​សោភ័ណ ហើយ​ទឹក​លិច​ផ្លូវ​រាល់​ឆ្នាំ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​គឺ​ទឹក​លិច បណ្តាល​ឱុ្យ​ការ​ធ្វើ​ដំណើរ​ទៅ​មក​ជួប​ការ​លំបាក និង​ទឹក​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ។ សូម​អោយ​ខេត្ត​ជួយ​ស្តារ​ប្រព័ន្ធ​លូ​អោយ​ធំ​ និង​ធ្វើ​មុខទឹក​ហូរ​ចូល​ស្ទឹង​ចាក់​ដី​លុប​យក​ធ្វើ​កម្មសិទ្ធិ​គួរ​កាយ​ចេញ​ស្តារ​ឡើង​វិញ ដើម្បី​អោយ​ទឹក​ហូរ​បាន​ទាន់​ពេល​កុំអោយ​លិច​ផ្លូវ​ដូច​រាល់ដង​នៅ​ពេល​មាន​ភ្លៀង​ធំ ។

មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា មូលហេតុ​ទឹក​លិច​ផ្លូវ​នេះ​បណ្តាល​មក​ពី​សំរាម​ស្ទះ​មាត់​លូ​​ដែល​ប្រជាពលរដ្ឋ​មិន​ចូលរួម​សំអាត ហើយ​បោះ​សំរាម​ចោល ទើប​ភ្លៀង​ធ្លាក់​ហូរ​ស្ទះ​មាត់​លូ បណ្តាល​ឱ្យ​ទឹក​លិច តែ​លិច​មិនយូរ​នោះ​ទេ ក្រោយ​ពេល​ដែល​លិច​កន្លះ​ម៉ោង​ទៅ​១​ម៉ោង ទឹក​ហូរ​ចូល​លូ​ស្រក​អស់ និយាយ​រួម​គឺ​លិច​មិនយូរ​ទេ ហើយ​ប្រជាពលរដ្ឋ​គួរ​ចូលរួម​ការពារ​បរិស្ថានកុំ​ឱ្យ​​សំរាម​ហូរ​ចូល​លូ​ ការពារការ​​ស្ទះ​​លូ​លិច​ផ្លូវ ​ហើយ​ចោទ​អាជ្ញាធរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ