ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ឯកភាព​បញ្ជូន​ពលករ​ខ្មែរ​គ្មាន​ឯកសារ មក​ស្រុក​កំណើត​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​ក្រសួង​ការងារ​កម្ពុជា និង​ប្រមុខ​ដឹកនាំ​ក្រសួង​ការងារ​ថៃ បាន​ឯកភាព​គ្នា​បញ្ជូន​ពលករ​ខ្មែរ​ដែល​គ្មាន​ឯកសារ​មក​ស្រុក​កំណើត​វិញ បញ្ចប់​ការ​បញ្ជាក់ អត្តសញ្ញាណ​ដល់​ពលករ​កម្ពុជា​ចំនួន​ប្រមាណ​១​ម៉ឺន​នាក់​ឲ្យ​បាន​ចប់​មុន​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៨​នេះ​។ ការ​ប្តេជ្ញា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​ក្រសួង​ការងារ​កម្ពុជា និង​ប្រមុខ​ដឹកនាំ​ក្រសួង​ការងារ​ថៃ បាន​ឯកភាព​គ្នា​បញ្ជូន​ពលករ​ខ្មែរ​ដែល​គ្មាន​ឯកសារ​មក​ស្រុក​កំណើត​វិញ បញ្ចប់​ការ​បញ្ជាក់ អត្តសញ្ញាណ​ដល់​ពលករ​កម្ពុជា​ចំនួន​ប្រមាណ​១​ម៉ឺន​នាក់​ឲ្យ​បាន​ចប់​មុន​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៨​នេះ​។ ការ​ប្តេជ្ញា​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​រវាង​លោក អ៊ិ​ត​សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​លោក​ឧត្តមសេនីយ៍ Po. Gen .ADUL . SANGSINGKEO រដ្ឋមន្ត្រី​គ្រ​សួង​ការងារ​ថៃ កាលពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទី​ស្តី ការ​ក្រសួង​ការងារ​ថៃ​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​គណៈកម្មការ​ផ្តល់​ភាព​ស្របច្បាប់​ដល់ ពលករ​កម្ពុជា ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​មាន​លោក​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង ជា​ប្រធាន បាន​ឲ្យ​ដឹង​ថា កិច្ច​ពិភាក្សា​មានបាន​ប្រព្រឹត្តិ​ទៅ​ក្រោម​បរិយាកាស​យោគយល់ ស្និទ្ធស្នាល និង​ទទួល​បាន​ផល​ជា​វិជ្ជមាន​ជា​ច្រើន​។ ប្រភព​បាន​បន្ត​ថា ភាគី​បាន​សម្តែង​នូវ​ការ អបអរសាទរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ក្នុង​យុទ្ធនាការ​ផ្តល់​ភាព​ស្របច្បាប់ ដល់​ពលករ​កម្ពុជា ដែល​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ ដែល​គិត​ត្រឹម​ថ្ងៃ​ទី​១៨ មិថុនា ឆ្នាំ​២០១៨ ប្រទេស​ទាំង​ពីរ​បាន​រួម​គ្នា​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា​បាន​ចំនួន ១​លាន​៧​ម៉ឺន​នាក់ ក្នុង​នោះ បាន​សហ​គា្ន​បញ្ជាក់​អត្តសញ្ញាណ​ថ្មី​ជូន​ពលករ​កម្ពុជា ដែល​មាន​ប័ណ្ណ​ស៊ី​ជម្ពូ (​ប័ណ្ណ​មិន​សញ្ជាតិ​ថា​) ដែល​ចេញ​ដោយ​ភាគី​ថៃ ដើម្បី​យក​ទៅ​សុំ​ភាព​ស្របច្បាប់​ពី​ភាគី​ថៃ បាន​ចំនួន​ប្រមាណ​៤២​ម៉ឺន​នាក់​។ បាន​សហការ​គ្នា​សម្រួល​ឯកសារ និង​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​តាម​រយៈ MOU បាន​ចំនួន​ប្រមាណ​ជា​៦៥​ម៉ឺន​នាក់​។ ភាគី​ថៃ​បាន​ប្តេជ្ញា​នឹង​បញ្ចប់​ការ​បញ្ជាក់​អត្តសញ្ញាណ​ដល់​ពលរដ្ឋ​កម្ពុជា​ចំនួន​ប្រមាណ ១​ម៉ឺន​នាក់​ទៀត​ឲ្យ​បាន​ចប់​មុន​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។សេចក្តី​ប្រកាស​ព័ត៌មាន បាន​បញ្ជាក់​ថា​«​ភាគី​ថៃ​បាន​ឯកភាព​អនុញ្ញាត​ឲ្យ​ពលករ​កម្ពុជា ដែល​មិន​ទាន់​មាន​ឯកសារ ក្រោយ​ពេល​បញ្ចប់​យុទ្ធនាការ​នេះ​អាច​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា ដើម្បី​ស្នើ​សុំ​ធ្វើ​ឯកសារ​ស្រប ច្បាប់ ហើយ​វិល​ត្រឡប់​មក ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ ជា​ពលករ​តាម​រយៈ​MOU »​។ ជាង​នេះ​ទៀត ភាគី​ថៃ​នឹង​សហការ​ជាមួយ​ភាគី​កម្ពុជា ដោយ​ភាព​ទន់ភ្លន់​ក្នុង​ករណី​រក​ឃើញ​ថា មាន​បងប្អូន​លករ​កម្ពុជា​ដែល​មិន​ទាន់​ឯកសារ ឬ​បាត់​ឯកសារ ដោយ​សហការ​ជូនដំណឹង​មក​ស្ថាន ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍ និង​ទីប្រឹក្សា​ទទួល​បន្ទុក​ពលករ ដើម្បី​រួម​គ្នា​ដោះស្រាយ និង​ចេញ​លិខិតបើកផ្លូវ​ដើម្បី​ឲ្យ​ពលករ​ទាំងនោះ​បាន វិល​ត្រឡប់​មក​កម្ពុជា​វិញ​។ ប្រភព​ដដែល​ក៏​បាន​លើក​ឡើង​ភាគី​ទាំង​ពី​ឯកភាព​គ្នា​បញ្ចប់ យុទ្ធនាការ​ជា​ស្ថាពរ ក្នុង​ការ​ផ្តល់​ភាព​ស្របច្បាប់​ដល់​ពលករ​កម្ពុជា ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​ប្រទេស​ថៃ របស់​គណៈកម្មការ​ផ្តល់​ភាព​ស្របច្បាប់ ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០១៨ តទៅ​។ ជោគជ័យ​នា​យុទ្ធនាការ​នេះ គឺ​ពិតជា​បាន​ផ្តល់​ផលប្រយោជន៍​ដ៏​ធំធេង ចំពោះ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំ​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ