ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​ចិន​ម្នាក់​ជិះ​រថយន្ត​ទំនើប​១​គ្រឿង បោះពួយ​ឆ្លងផ្លូវ​ទៅ​បុក​រថយន្ត​បែន​ដឹក​ដី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក Lexus 350 មួយ​គ្រឿង បាន​បែក​ស្តុ​ប បែក​កញ្ចក់ និង​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ខណៈ​ដែល​បុរស​ជា​ជនជាតិ​ចិន​ម្នាក់…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស៊េរី​ទំនើប​ម៉ាក Lexus 350 មួយ​គ្រឿង បាន​បែក​ស្តុ​ប បែក​កញ្ចក់ និង​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងឆ្វេង​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ខណៈ​ដែល​បុរស​ជា​ជនជាតិ​ចិន​ម្នាក់ បាន​បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទៅ​ដល់​ចំណុច​ផ្លូវបំបែក​ជា​៤ ក៏​បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត បែន​ដឹក​ដី​ធុន់​ធ​មួយ​គ្រឿង​ខាង​មុខ​នោះ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី វេលា​ម៉ោង​១ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៥១ (​ផ្លូវ​ប៉ាស្ទ័រ​) កែង​នឹង​ផ្លូវ​លេខ​២៩៥ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចម្ការមន​។ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្ត​បែន​ដឹក​ដី​ធុន​ធំ​មួយ​គ្រឿង​ម៉ាក Hino ពណ៌​ខៀវ ពាក់​ស្លាក​លេខ តាកែវ ៣A-០៧៤៧ មួយ​គ្រឿង​ដែល​បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​លេខ​៥១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​រថយន្ត ស៊េរី​ទំនើប​ម៉ាក Lexus 350 មួយ​គ្រឿង ដែល​បើកបរ​ដោយ​បុរស​វ័យក្មេង​ជនជាតិ​ចិន​ម្នាក់ បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​លឿន​ពេក នោះ ដោយ​ជាន់​ហ្វ្រាំង​ឈប់ មិន​ទាន់​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​បែន​ដឹក​ដី​ចំកាង​មុខ​ផ្នែក​ខាងស្តាំ​បណ្តាល​ឲ្យ​ក្រពឹត មុខ​ខ្លួនឯង​តែ​ម្តង​។តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ទៅ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ដែរ​គឺ​កើតឡើង ដោយសារ​តែ​ភាគី​ខាង​រថយន្ត​ម៉ាក Lexus 350 ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​៤ ទើបបាន​ជ្រុល​ទៅ​បុក​រថយន្ត បែន​ដឹក​ដី​មួយ​គ្រឿង​ឈប់​នៅ​ស្ងៀម​មួយ​កន្លែង ដោយសារ​តែ​បានឃើញ រថយន្ត​ឡិច​ស៊ី​ស​ខាងលើ បើកបរ​ក្នុង​ល្បឿន​មក​បុក​នោះ​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សមត្ថកិច្ច​ខណ្ឌចម្ការមន​ក៏​បាន​ចុះ​ទៅ ដល់​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង និង​យក​រថយន្ត ស៊េរី​ទំនើប​ម៉ាក Lexus 350 និង​រថយន្ត​បែន​ដី​យក ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ ដើម្បី​ឲ្យ​ភាគី​ឱ្យ​ភាគី​ទាំង​២​ធ្វើការ​ដោះស្រាយ គ្នា​បញ្ចប់រឿង​ភ្លាម​ៗ ដោយ​ភាគី​ទាំង​ពីរ​យល់​ស្មើគ្នា និង​យក​រថយន្ត​ទៅ​ធ្វើការ​ជួសជុល​រៀង​ៗ​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ