ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ចោល​កូន​ពេល​សម្រាល​នៅ​មន្ទីរពេទ្យ ស្មានថា​រួចខ្លួន​…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ស្ត្រី​ជា​អ្នកទោស​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បានការ​ឃាត់ខ្លួន​បាន​មក​វិញ បន្ទាប់​ពី​ស្ត្រី​រូប​នេះ…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ស្ត្រី​ជា​អ្នកទោស​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បានការ​ឃាត់ខ្លួន​បាន​មក​វិញ បន្ទាប់​ពី​ស្ត្រី​រូប​នេះ បាន​រត់គេច​ខ្លួន​ពី​សំណាញ់​ច្បាប់ អំឡុង​ពេល​ដែល​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស បញ្ជូន​ទៅ​សម្រាលកូន នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ស្ថិត​ក្នុង​ខណ្ឌដូនពេញ កាលពី​ចុងឆ្នាំ​២០១៧​។ ការ​ឃាត់ខ្លួន​ធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​ដើម​ចាន់ ភូមិ​ដើម​ម៉ា​ក្លឿ សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ខណៈ​ជនសង្ស័យ​កំពុង​ដើរ​លើ​ដងផ្លូវ​។ ស្ត្រី​ជា​ជនសង្ស័យ​មានឈ្មោះ ជា សុខ​ធី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ​។លោក ម៉ៅ សឿ​ត អធិការ​ស្តីទី នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ស្ត្រី​ខាងលើ ធ្វើ​ឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​០០១ អ​.​យ​.​ក ចុះ​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ ចេញ​ដោយ​លោក គុ​ជ គី​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ ៖ អំពើ​អូស​ទាញ​ពេស្យាចារ​កុមារ ប្រព្រឹត្ត​នៅ​ចំណុច​អា​ផាត​មេន​ឌី​អឹ​ម ផ្លូវ​៤៧០ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចម្ការមន កាលពីដើម​ឆ្នាំ​២០១៧​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ រង់ចាំ​បញ្ជូន​ខ្លួន និង​សំណុំរឿង​ទៅ​តុលាការ នៅ​ព្រឹកស្អែក ដើម្បី​បន្ត​នីតិ​ច្បាប់​។

គួរ​រំលឹក​ថា ស្ត្រី​ខាងលើ បាន​លួច​រត់គេច​ខ្លួន​បាត់​ស្រមោល​សូន្យ កាលពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ បន្ទាប់​ពី​រូប​នាង​ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស បញ្ជូន​ទៅ​សម្រាលកូន​នៅ មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ស្ថិត​ក្នុង​ខណ្ឌដូនពេញ​។ ដែល​អំឡុង​ពេល​នោះ ឈ្លៀតឱកាស​ដែល​អនុរក្ស​ពន្ធនាគារ​កំពុង​លង់លក់​ក្នុង​ដំណេក នាង​ក៏​រត់គេច​ខ្លួន​ចេញ​តាម​បង្អួច​ទៅ​បាត់​តែ​ម្តង ដោយ​បន្សល់​ទុក​ទារិការ​ម្នាក់​ដែល​ទើបនឹង​ចាប់កំណើត ឲ្យ​រស់នៅ​គ្មាន​ម្តាយ​ឪពុក​។ ហើយ​បច្ចុប្បន្ន​នេះ ក៏​មិនដឹង​ថា​ទារិកា​រូបនោះ ត្រូវ​បាន​នរណា​យក​ទៅ​ចិញ្ចឹម​មើលថែ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ