ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គភាព​យោធភូមិ​ភាគ​ទី​៥ គឺជា​ចំណែក​មូលដ្ឋាន​ដ៏​សំខាន់​មួយ​នៅ​ជួរ​មុខ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ គណៈកម្មការ​ត្រួតពិនិត្យ​ផែនការ​ហ្វឹកហ្វឺន​ត្រៀម​ព្យុះ​ហយា​ត្រា អបអរសាទរ​រំលឹក​ថ្ងៃកំណើត​គម្រប់​លើក​ទី​៣០ របស់​អង្គភាព​យោធភូមិ​ភាគ​ទី​៥ បាន​ចាប់ផ្តើម​ប្រមូលផ្តុំ​ហ្វឹកហាត់​លើក​ទី​២ ក្នុង​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥​។…

ខេត្តបាត់ដំបង ៖ គណៈកម្មការ​ត្រួតពិនិត្យ​ផែនការ​ហ្វឹកហ្វឺន​ត្រៀម​ព្យុះ​ហយា​ត្រា អបអរសាទរ​រំលឹក​ថ្ងៃកំណើត​គម្រប់​លើក​ទី​៣០ របស់​អង្គភាព​យោធភូមិ​ភាគ​ទី​៥ បាន​ចាប់ផ្តើម​ប្រមូលផ្តុំ​ហ្វឹកហាត់​លើក​ទី​២ ក្នុង​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៥​។ ការ​ហ្វឹកហ្វឺន​របស់​កងកម្លាំង​មាន​ចំនួន​២.០៧៦​នាក់ បែងចែក​ជា​៣៣​ផែន ដោយ​មាន​ផែន​ថ្មើរជើង ចំនួន​១៣​ផែន ផែន​ឈរ​១៣​ផែន និង​ផ្នែក​គ្រឿងចក្រ ចំនួន​៧​ផែន ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​៥ ដែល​មាន​កម្លាំង​កំពុង​ហ្វឹកហ្វឺន​ទាំង​អស់នេះ គឺ​មក​ពី​តំបន់សឹករង​បាត់ដំបង ពោធិសាត់ ប៉ៃលិន បន្ទាយ​មាន​ជ័យ និង​កងរាជអាវុធហត្ថ កងកម្លាំង​នគរបាល កងពលតូច​ថ្មើរជើង​លេខ​៥១-៥២ និង​៥៣ ព្រមទាំង​កងការពារ​ព្រំដែន​ទាំងអស់ ទាំង​ផ្នែក​រថពាសដែក កងកាំភ្លើងធំ កងការពារ​អាកាស កង​វិស្វកម្ម អង្គភាព​អភិវឌ្ឍន៍ វរ​ស៊ើបការណ៍ អង្គភាព​មន្ទី​ពេទ្យ​យោធា ដែល​ទាំង​អស់នេះ​ចំណុះ​ឲ្យ​យោធភូមិ​ភាគ​ទី​៥ បាន​មក​ចូលរួម​បាន​ហ្វឹកហ្វឺន លំ​ហាត់​របៀប​ក្នុង​យុទ្ធ​ដំណើរ​ទ័ព ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥​។ដោយ​មានការ​ជួយ​សម្រួល​ពី​លោក​ឧត្តមសេនីយ៍ទោ អួន សា​រឿ​ន មេបញ្ជាការ​រង​កងទ័ពជើងគោក ទទួល​បន្ទុក​បច្ចេកទេស​ហ្វឹកហ្វឺន​កងទ័ពជើងគោក និង​លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន មេបញ្ជាការ​រង នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ ដែល​ជា​មេបញ្ជាការ​កងកម្លាំង​ព្យុះ​ហយា​ត្រា​។ លោក​វរសេនីយ៍ឯក គឹ​ម រដ្ឋ​មុន្នី នាយការិយាល័យ​ហ្វឹកហ្វឺន​យោធភូមិ​ភាគ​ទី​៥ បាន​រាយការណ៍​ថា ក្នុង​ការ​ហ្វឹកហាត់​លើក ទី​១​បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ គឺជា​ការ​ត្រួតពិនិត្យ​មើល​រក​ភាព​ត្រឹមត្រូវ តាម​ក្បួន​យុទ្ធសាស្ត្រ​របស់​កងទ័ព ដែល​មាន​គ្រូបង្វឹក​ជា​យោធា​ចា​រ្យ​ចំនួន​៧៤​នាក់ ជួយ​ជម្រុញ​រៀបចំ​ហើយ​យើង​បាន​ទទួលលទ្ធផល​ល្អ​ដូច​ថ្ងៃនេះ​។ លោក​ឧត្តមសេនីយ៍ទោ អួន សា​រឿ​ន មេបញ្ជាការ​រង នាយក​ហ្វឹកហ្វឺន​កងទ័ពជើងគោក បាន​គាំទ្រ​រាល់​សកម្មភាព​នៃ​ការ​ហ្វឹកហ្វឺន ហាត់​របៀប​នេះ​ពិតជា​អាច​ទទួលយក​បាន ព្រោះ​ត្រឹមត្រូវ​តាម​ក្បួន​យុទ្ធសាស្ត្រ​យោធា ហើយ​រាល់​ការ​កែសម្រួល​បន្ថែម​ទៀត​គឺ​សុំ​ធ្វើ​ទៅ​តាម​របស់​លទ្ធភាព​របស់​យោធភូមិ​ភាគ​ទី​៥​ចុះ​។ ព្រោះ​កន្លង​មក​យោធភូមិ​ភាគ​ទី​៥ គឺជា​អង្គភាព​គំរូ​ល្អ​លើសគេ ក្នុង​ការ​អនុវត្តន៍​កាតព្វកិច្ច​យោធា បាន​យ៉ាង​ល្អ​ប្រសើរ​លើ​ទូ​ទាំង​យោធភូមិ​ភាគ​ដទៃ​ៗ​ទៀត​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង បាន​បញ្ជាក់​ថា ប្រវត្តិ​នៃ​កំណើត​កងទ័ព បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​១៩៥១ លុះដល់​ឆ្នាំ​២០០០ គឺជា​កងទ័ព​របស់​រដ្ឋ​កម្ពុជា ហើយ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩៨៨ បាន​កើតឡើង​អង្គភាព​យោធភូមិ​ភាគ​ទី​៥ ឈរជើង​នៅ​តំបន់​នេះ ហើយ​អង្គភាព​យើង​មាន​ប្រវត្តិ​ក្នុង​ការ ដឹកនាំ តស៊ូ​ក្នុង​ភ្នក់ភ្លើងសង្គ្រាម​រាប់​សិប​ឆ្នាំ​មក​ហើយ អ្នក​ដែល​មានគុណ​ក្នុង​កិច្ចការ​នេះ មាន​ខ្លះ​ពលី ពិការ និង​សព្វថ្ងៃ​មាន​មួយ​ចំនួន​កំពុង​ត្រៀម​ចូល​និវត្ត​តាម​វ័យ​ជា​បណ្តើរ​ៗ​ហើយ​។ យើង​ក៏​មិន​ដែល​បាន​ធ្វើ​ពិធី​អ្វី​ដើម្បី​ជា​ការ​រំលឹក​ប្រវត្តិ​ដើម និង​ទីតាំង​ដែល​យើង​បានក​កើតមក​ដល់​ថ្ងៃនេះ នៅ​មិន​ទាន់​បាត់បង់​ទៅ​ណា​ចោល​យើង​ឡើយ​។ ដូច្នោះ​សូម​ទាំងអស់​គ្នា​រួម​គ្នា​ធ្វើ​បន្ត​ទៅ​ទៀត ដើម្បី​ឲ្យ​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​យើង​កាន់តែ​មាន​ភាពរឹងមាំ ប្រកបដោយ​គុណភាព​បន្ថែម​ទៀត ដើម្បី​បន្ត​ថែរក្សា​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​យើង​ឲ្យ​មាន​ជា​រៀង​រហូត​។លោក​ឧត្តមសេនីយ៍ឯក​បាន​បន្ត​ទៀត​ថា ការ​ខិតខំ​នេះ​គឺជា​ការ​រំលឹក​ដឹងគុណ​អតីត​យុទ្ធ ដែល​ពលី ពិការ និង​និវត្តជន កាលពី​សម័យ​មាន​សង្គ្រាម បាន​រំលឹក​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ទឹកដី​តំបន់​នេះ​ជា​តំបន់​ក្តៅ ផ្នែក​សង្គ្រាម​ពី​អតីតកាល​យូរលង់​ណាស់​មក​ហើយ ដោយសារ​អនុវត្តន៍​តាម​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ជា​នាយក​រដ្ឋមន្ត្រី បាន​ដឹកនាំ​បង្រួបបង្រួម​ជាតិ​ពី​គ្រប់​ភាគី​គណបក្ស នយោបាយ ត្រីភាគី​តាម​ព្រំដែន​កន្លង​មក​នោះ​គឺ យើង​ទទួល​បាន​សុខ​សន្តិភាព​ពិតប្រាកដ តាំងពី​ឆ្នាំ​១៩៩៨​មក​ម្លេះ​។ តែ​កំណើត​អង្គភាព​យោធភូមិ​ភាគ​ទី​៥ គឺជា​ចំណែក​មូលដ្ឋាន​ដ៏​សំខាន់ មួយ​នៅ​ជួរ​មុខ នៃ​ការ​ស្វែងរក និង​រក្សា​បាន​សុខ​សន្តិភាព​ដោយ​ទទួលយក​បាន​តា​មន​យោ​បាន​ឈ្នះ ឈ្នះ​ទាំងអស់​គ្នា បាន​មក​រួបរួម​គ្នា​រក្សា និង​កសាង​ប្រទេស​យើង​បន្ត​ទៅ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ