ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​សុខ​ៗ​មក​ឈប់​បន្តិច ក៏​ដួល​សន្លប់​ឈឹង​តែ​ម្ដង !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ បាន​ដួល​សន្លប់​នៅ​តាម​ផ្លូវ​តែ​ម្នាក់ឯង ខណៈ​ដែល​រូប​នាង​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ខ្មៅ មួយ​គ្រឿង នៅ​តាម​ផ្លូវ​សុខ​ៗ ក៏​បាន​ឈប់​ម៉ូតូ​ដាក់​ចន្ទល់​រួច​ចុះ​ទៅ​ក្អូ​ត​ចង្អោរ​បាន​បន្តិច​ក៏​ស្រាប់តែ​គេ​ឮ​សំឡេង នាង​ស្រែក…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ បាន​ដួល​សន្លប់​នៅ​តាម​ផ្លូវ​តែ​ម្នាក់ឯង ខណៈ​ដែល​រូប​នាង​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ខ្មៅ មួយ​គ្រឿង នៅ​តាម​ផ្លូវ​សុខ​ៗ ក៏​បាន​ឈប់​ម៉ូតូ​ដាក់​ចន្ទល់​រួច​ចុះ​ទៅ​ក្អូ​ត​ចង្អោរ​បាន​បន្តិច​ក៏​ស្រាប់តែ​គេ​ឮ​សំឡេង នាង​ស្រែក (​ជួយ​ខ្ញុំ​ផង​) បាន​តែ​២​ទៅ​៣​ម៉ាត់ ក៏​សន្លប់​តែ​ម្ដង​ទំនងជា​នាង​មាន​បញ្ហា​សុខភាព​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​ព្រះ​នរោត្តម (​ភ្លើងស្តុប​សាលា​ចតុមុខ​) ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ​។ តាម​ប្រភព​ពី​បុរស​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​បានឃើញ​ស្ត្រី​ម្នាក់ មាន​អាយុប្រមាណ​ជា​ជាង​៣០​ឆ្នាំ​ម្នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក ស្គូ​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FV-៤៣៨៨ មួយ​គ្រឿង តែ​ម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​ព្រះ​ន រោ​ត្តម ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។

លុះ​មក​ដល់​ចំណុច​ខាងលើ រូប​នាង​ក៏​បាន​ឈប់​ម៉ូតូ​នៅ​លើ​ចិញ្ចើម​ផ្លូវ ដាក់​ចន្ទល់​រួច​ក៏​រត់​ចុះ​ទៅ​ក្អួតចង្អោរ និង​បាន​ស្រែ​កថា (​ជួយ​ខ្ញុំ​ផង​ៗ) បាន​តែ​២​ទៅ​៣​ម៉ាត់ ប៉ុណ្ណោះ​ក៏​សន្លប់ ទៅ ពេល​នោះ​រូប​លោក និង​អ្នក​ជិតខាង​ដទៃ​ទៀត រួម​ទាំង​កម្លាំង​មាន​សម្ថ​កិច្ច​ដែល​ជា​ច្រើន​នាក់ នៅ​ក្បែរ​នោះ​បាន​នាំ​គ្នា​រត់​មក​មើល​ផង​ដែរ​។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ភ្លាម​នោះ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​យក​ប្រេងកូឡា​ទៅ​លាប​រឹត និង​ធ្វើ​ចលនា​សង្គ្រោះ​បឋម ហើយ បាន​ធ្វើ​ឲ្យ​នាង​ដឹងខ្លួន​បាន​បន្តិច​ក៏​ស្រាប់តែ​សន្លប់​បាត់ស្មារតី​ឈឹង​តទៅ​ទៀត ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់ និង ជួយ​ហៅ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ កាល់​ម៉ែ​ត មក​ដឹក​យក​ទៅ​សង្គ្រោះ​បាត់​ទៅ​។

ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មក​ដួល​សន្លប់ តាម​ផ្លូវ​នេះ​ដែរ ត្រូវ​បាន​ពួក​គាត់​ធ្វើការ​សន្និដ្ឋាន​ថា ទំនងជា​រូប​នាង​មាន​បញ្ហា​សុខភាព​ហើយ មើលទៅ​ទើប​បានជា​ជិះ​ម៉ូតូ​មក​ដួល​សន្លប់​នៅ​តាម​ផ្លូវ​បែប​នេះ ហើយ​ក៏​មាន​បុរស ជា​ជនបរទេស​ម្នាក់​ទំនងជា​ប្តី​របស់​នាង​ទូរស័ព្ទ​មក​រក​នាង​ផង​ដែរ តែ​ត្រូវ​បាន​អ្នកចេះ​ភាសា​អង់គ្លេស​ម្នាក់​បាន​លើក​និយាយ និង ប្រាប់​គេ​ឲ្យ​ទៅ​ចាំ​មើល​នាង​នៅ​ឯ​មន្ទីរពេទ្យ​ផង​ដែរ​។ ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យមក​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។

 ចំណែកឯ របស់របរ​របស់​នាង​មួយ​ចំនួន មាន​ដូច​ជា ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ខ្មៅ មួយ​គ្រឿង ទូរស័ព្ទ​ដៃ​ពណ៌​ខ្មៅ កាបូបដៃ​តូច​ចំនួន​មួយ ដែល​មាន​លុយ​មួយ​ចំនួន​ខាងក្នុង វ៉ែនតា កូនសោ រួម​ទាំង​វត្ថុ​ផ្សេង​ៗ មួយ​ចំនួន​ទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​រាំង យក​ទៅ​រក្សា​ទុក​ផង​ដែរ​។ លុះ​រហូត​ជាង ១​ម៉ោង​ក្រោយមក​នា​ល្ងាច​ថ្ងៃ​ដដែល​នេះ ទើប​មាន​ស្រី​ជំទង់​ម្នាក់​មាន​អាយុប្រមាណ​ជា​១៦ ទៅ​១៧​ឆ្នាំ ដែល​នាង​អះអាង​ថា ជា​កូនស្រី​របស់​ស្ត្រី​ជា​ជន​រង​គ្រោះ​មក​ទទួលយក​ទៅ​វិញ​បាត់​ទៅ ដោយ​បាន​ត្រឹមតែ ប្រាប់​សម្ថ​កិ​ច​ថា នាង​មាន​ទីលំនៅ​នៅ​ជាន់​ទី​២ ម្តុំ​ភោជនីយដ្ឋាន​ថ្មដា ក្នុង​សង្កាត់​៧​មក​រា តែ​ប៉ុណ្ណោះ​៕
https://youtu.be/6sztsABUH1I

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ