ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​…​ធម្មជាតិ​អើយ ហេតុ​អ្វី​មិន​ចេះ​ត្រូវចិត្ត​មនុស្ស​សោះ ?

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ មេឃ​ចាប់ផ្តើម​ភ្លៀង​ធ្លាក់​ទៀត​ហើយ បន្ទាប់​ពី​រាំង​បាន​រយ​:​ពេល​១​ថ្ងៃ​។ ដូច្នេះ​ហើយ​ទើប…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ មេឃ​ចាប់ផ្តើម​ភ្លៀង​ធ្លាក់​ទៀត​ហើយ បន្ទាប់​ពី​រាំង​បាន​រយ​:​ពេល​១​ថ្ងៃ​។ ដូច្នេះ​ហើយ​ទើប ប្រជា​កសិករ​បាន​លើក​ឡើង​នៅ​តាម​ហាង​ការ​ហ្វេ​ថា «​ភ្លៀង​អី​ភ្លៀង​យ៉ាងនេះ មើលទៅ​ដំណាំ​ដាំ​ដុះ របស់​ពួក​គាត់​នា​ពេល​ឆ្នាំ​នេះ គ្មាន​សង្ឃឹម​បាន​ផល​ប៉ុន្មាន​នោះ​ទេ​»​។ ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ សុខ ខន អាយុ​៥៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ទឹកភ្លៀង​នៅ​ឆ្នាំ​២០១៨​នេះ ច្រើន​ជាង​ឆ្នាំ​ណា​ៗ​ទាំងអស់ ដែល​ជា​ហេតុ ធ្វើ​ឱ្យ​ដំណាំ​ពោត​នៅ​ក្នុង​ចម្ការ របស់​គាត់ ដែល​ចាប់ផ្តើម​មាន​មើម​តូច​ៗ​មក​ហើយ ស្រាប់តែ​រលួយ​ខូច​ត្រង់​កន្លែង​ទំនាប​ៗ អស់​ជា​ច្រើន​កន្លែង​។
គាត់​បន្ត​ទៀត​ថា តាម​សង្កេត​មើល​នៅ​ឆ្នាំ​ថ្មី​នេះ ភ្លៀង​ច្រើន​ពេក អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ ដែល​ស្ទើរតែ​មិន​រាំង​មួយ​ថ្ងៃ​នោះ​ឡើយ​។ តែ​បាន​រាំងភ្លៀង​កាល ពី​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ដែរ ដោយ​រាំង​បាន​ត្រឹម​១​ថ្ងៃ ស្រាប់តែ​មេឃ​ចាប់ផ្តើម​បន្ត​ភ្លៀង តាំងពី​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ រហូត​ដល់​ម៉ោង​៣ និង​៣០​នាទី​រសៀល ទៅ​ហើយ​នៅ​មិន​ទាន់ រាំង​ទៀត​។ បើសិនជា​ភ្លៀង​បែប​ៗ​នេះ ជា​បន្ត​ទៀត មើលទៅ​អ្នកចម្ការ​ដែល​នាំ​គ្នា​ទៅ​ចងការ​លុយ​ធនា គារ​យក​មក​ដាំ​ដំណាំ​ក្នុង​ចម្ការ​របស់​ខ្លួន ពិតជា​មិន​អាច​សង​ជំពាក់​បំណុល​គេ​រួច​នៅ​ឆ្នាំ​ក្រោយ​នោះ​ទេ បើ​ទោះបីជា​កសិផល​ឡើងថ្លៃ​ជាង​ឆ្នាំ​មុន​ៗ​បន្តិច​ក៏​ដោយ​។ ទោះបីជា​យ៉ាងណា គ្មាន​នរណា​ម្នាក់​អាច​បិទ ឬ​ហាម​មេឃ​មិន​ឱ្យ​ភ្លៀង​នោះ​ឡើយ ហើយ​ក៏​មិន​អាច​ហាមឃាត់​មិន​ឱ្យ​រាំង​នោះ​ដែរ ប៉ុន្តែ​អ្វី​ដែល​គាត់ សង្កេត​មើល​នោះ​ឃើញ​ថា បច្ចុប្បន្ន​អាកាសធាតុ​ពិតជា​មានការ​ប្រែប្រួល​គួរ​ឱ្យ​កត់សម្គាល់​ខ្លាំង​ណាស់ ដោយពេល​ភ្លៀង​គឺ​គ្មាន​ថ្ងៃ​រាំង ហើយ​បើសិនជា​រាំង​ជួនកាល​រាំង​រហូត​ដល់​ងាប់​ដំណាំ​ដាំ​ដុះ​ស្ទើរ​អស់ ពី​ចម្ការ​តែ​ម្តង​។ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន​ទាំងមូល កំពុង​តែ​ភ័យ​ព្រួយ​នឹង​ដំណាំ ពោតក្រហម ដំឡូង​មី ដែល​ខ្លួន​អត់​មាន​លុយ ហើយ​ទៅ​យក​លុយ​អង្គការ ឬ​ធនាគារ ដែល​សង្ឃឹមថា នៅ​ឆ្នាំ​ក្រោយ​បាន​ផល​មក​សង​គេ លុះ​សល់​មួយ​ចំនួន​ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​រៀបចំ​គម្រោង​គឺ​ហាក់ដូចជា​បរាជ័យ​ទាំងស្រុង ដូច្នេះ​នៅ​ឆ្នាំ​ក្រោយ ប្រហែលជា​លក់​ដី​សង​គេ​ជាក់​ជា​មិន​ខាន​។ សូម​បញ្ជាក់​ថា ភ្លៀង​រាល់ថ្ងៃ​ចាប់តាំងពី​ចុងខែ​មីនា ឆ្នាំ​២០១៨​មក​ម្លេះ រហូត​មក​ដល់​ពាក់កណ្តាល​ខែមិថុនា​ទៅ​ហើយ ភ្លៀង​នៅ​តែ​ធ្លាក់​ខ្លាំង​ជោគ​ជាំ​ដដែល ដោយ​បាន​ហូរ​ដាច់​អស់​ដំណាំ​ប្រជាពលរដ្ឋ​ស្ទើរតែ​ទាំងអស់​ទៅ​ហើយ​៕

https://www.youtube.com/watch?v=AR1lUYtygVU

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ