ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឈូស​ម្តាយ​សម្លា.ប់​កូនសង្កត់​ដូច​ចេកចៀន (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ស្លាប់ ដោយសារ​តែម​ឈូស​របស់​ម្តាយ​រអិល​ចុះ​ពី​មេន​មក​សង្កត់​ម៉ត់​ដូច​ចេកចៀន​។ រឿង​ហេតុ​នេះ​កើតឡើង​នៅ​ថ្ងៃ​សុក្រ ឯ​កោះ Sulawesi…

ឥណ្ឌូ​នេ​ស៊ី ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ស្លាប់ ដោយសារ​តែម​ឈូស​របស់​ម្តាយ​រអិល​ចុះ​ពី​មេន​មក​សង្កត់​ម៉ត់​ដូច​ចេកចៀន​។ រឿង​ហេតុ​នេះ​កើតឡើង​នៅ​ថ្ងៃ​សុក្រ ឯ​កោះ Sulawesi ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

បុរស​រង​គ្រោះ​ខាងលើ​អាយុ​៤០​ឆ្នាំ Samen Kondorura បាន​ស្លាប់​ពេល​ឈើ​កល់​មឈូស​​របស់​ម្តាយ​បាត់បង់​លំនឹង ហើយ​ធ្លាក់​មឈូស​ចុះ​មក​ពីលើ​មេន នៅ​ក្នុង​សង្កាត់ North Toraja​។ នៅ​ក្នុង​វី​ដេ​អូ​បាន​ថត​ទិដ្ឋភាព​នេះ ត្រូវ​បាន​គេ​ចែករំលែក​ពេញ​បណ្តាញ​សង្គម ហើយ​ត្រូវ​បាន​គ្រប់​គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។ ក្រោយ​ពេល​ត្រូវ​មឈូស​រអិល​សង្កត់​​ភ្លាម Samen ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម តែ​ក្រោយមក​ក៏​ត្រូវ​បាន​គ្រូ​ពេទ្យ​ប្រកាស​ថា ស្លាប់​បាត់បង់​ជីវិត​។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា នេះ​មក​ពី​ឈើ​កល់​មឈូស​ធ្វើ​មិន​មាំ ដែល​បណ្តាល​ឲ្យ​កើតរឿង​នេះ​ឡើង​។ តែ​ខាង​សាច់ញាតិ​នៃ​សព​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​​ដល់​ភ្នាក់ងារ​រៀបចំ​ពិធី​បុណ្យសព​ឡើយ​៕ វីដេអូ​ដក​ស្រង់​ចេញពី ៖ Kabar Indonesia

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ