ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៤​នាក់​ទៀត​ហើយ និង​របួស​ជា​ច្រើន​នាក់​ត្រឹមតែ​មួយ​ថ្ងៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៩​លើក​(​យប់​៤​លើក​) ស្លាប់​៤​នាក់ (​ស្រី​២​នាក់​) របួសធ្ងន់​១០​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​៩​លើក​(​យប់​៤​លើក​) ស្លាប់​៤​នាក់ (​ស្រី​២​នាក់​) របួសធ្ងន់​១០​នាក់ (​ស្រី​៤​នាក់​) របួសស្រាល​ប្រុស​ម្នាក់ ។

មូលហេតុ​គ្រោះថ្នាក់ មក​ពី​ល្បឿន​៥​លើក ស្លាប់​៣​នាក់ ,​មិន​គោរព​សិទ្ធ​១​លើក ,​មិន​ប្រកាន់​ស្តាំ​២​លើក ស្លាប់​ម្នាក់ , កត្តា​យានយន្ត​១​លើក ។ សរុប​ស្លាប់​៤​នាក់ ម៉ូតូ​៣​នាក់ (​មិន​ពាក់មួក​២​នាក់​) ,​កង់​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​រថយន្ត​តូច​២​លើក ស្លាប់​ម្នាក់ , ម៉ូតូ និង​រថយន្ត​ធំ​១​លើក ,​ម៉ូតូ និង​ថ្មើរជើង​១​លើក​, ម៉ូតូ និង​យានយន្ត​ផ្សេង​ៗ២​លើក ស្លាប់​២​នាក់​,​រថយន្ត​តូច និង​រថយន្ត​តូច​១​លើក​,​រថយន្ត​តូច និង​រថយន្ត​ធំ​១​លើក ,​រថយន្ត​តូច និង​កង់​១​លើក ស្លាប់​១​នាក់ ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៩​គ្រឿង ក្នុង​នោះ​មាន ម៉ូតូ​៦​គ្រឿង , រថយន្ត​តូច​៨​គ្រឿង​,​រថយន្ត​ធំ​២​គ្រឿង ,​យាន​ផ្សេង​ៗ៣​គ្រឿង , ថ្មើរជើង​ម្នាក់ ។

យានយន្ត​បង្កហេតុ ម៉ូតូ​១​លើក​,​រថយន្ត​តូច​៣​លើក​,​រថយន្ត​ធំ​២​លើក ,​យាន​ផ្សេង​ៗ២​លើក​,​ថ្មើរជើង​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ ដែល​ផ្លូវជាតិ​៦​លើក ,​ផ្លូវ​ខេត្ត​២​លើក , ផ្លូវលំ​១​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ខេត្ត​ប៉ៃលិន​១​លើក ស្លាប់​២​នាក់ របួស​២​នាក់​,​សៀមរាប​១​លើក ស្លាប់​១​នាក់ និង​ខេត្តព្រះវិហារ​១​លើក​ស្លាប់​១​នាក់ ។
លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ ២០៥៥​គ្រឿង ( ម៉ូតូ​៥២%) មធ្យោបាយ​ល្មើស​២៧៤​គ្រឿង (​ម៉ូតូ​៦៥%) អប់រំ​១៦៩​គ្រឿង (​ម៉ូតូ​៦២%) មធ្យោបាយ​ពិន័យ​១០៥​គ្រឿង​(១០០%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​២០​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៩២០​គ្រឿង អប់រំ​៤៩​គ្រឿង ពិន័យ​សរុប​៥២​គ្រឿង (​មួក​៣៣​គ្រឿង​,​កញ្ចក់​៨​គ្រឿង​,​ស្រវឹង​៤​គ្រឿង​,​ផ្សេង​ៗ៧​គ្រឿង ។
ដោយឡែក​លទ្ធផល​ត្រួតពិនិត្យ​យានយន្ត​នៅ​រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​១៣ គោលដៅ ១៣ ឃាត់​យានយន្ត​សរុប​២២០​គ្រឿង ម៉ូតូ​២២០​គ្រឿង ពិន័យ​រួច​២១៧​គ្រឿង មិន​ទាន់​ពិន័យ​៣​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ