ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង៤២កៅអីដាច់ហ្វ្រាំងអ្នកបើកបរសម្រេចកាច់ចង្កូតទម្លាក់ចូលប្រឡាយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ រថយន្តដឹកអ្នកដំណើរប្រភេទទេសចរណ៍៤២កៅអី១គ្រឿង ខណៈពេលកំពុង​បើក​បរក្នុងល្បឿនលឿនផងស្រាប់តែដាច់ហ្វ្រាំងជាន់បន្ថយល្បឿនមិនបានធ្វើឲ្យអ្នកបើកបរសម្រេច​ចិត្តភ្លាមៗដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ដោយបានកាច់ចង្កូតទម្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយតែម្ដង ។ ប៉ុន្តែនៅក្នុងហេតុការណ៍នេះមិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះនោះឡើយ ព្រោះនៅក្នុងរថយន្តនេះមិនមានអ្នកដំណើរជិះឡើយ ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩…

ខេត្តកណ្តាល ៖ រថយន្តដឹកអ្នកដំណើរប្រភេទទេសចរណ៍៤២កៅអី១គ្រឿង ខណៈពេលកំពុង​បើក​បរក្នុងល្បឿនលឿនផងស្រាប់តែដាច់ហ្វ្រាំងជាន់បន្ថយល្បឿនមិនបានធ្វើឲ្យអ្នកបើកបរសម្រេច​ចិត្តភ្លាមៗដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ដោយបានកាច់ចង្កូតទម្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយតែម្ដង ។

ប៉ុន្តែនៅក្នុងហេតុការណ៍នេះមិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះនោះឡើយ ព្រោះនៅក្នុងរថយន្តនេះមិនមានអ្នកដំណើរជិះឡើយ ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្ត្រីកងរាជអាវុធហត្ថស្រុកអង្គស្នួលបាននិយាយថា ក្រុងខាងលើនោះម៉ាកហ៊ីយ៉ាន់ដាយ​៤២​កៅ​អី ពណ៌ខៀវ ឆ្នូតលឿង ពាក់ស្លាកលេខ ភ្នំពេញ ៣C-៧៩៩៨ បើកបរដោយបុរសម្នាក់ឈ្មោះ ស៊ុំ សុខគា អាយុ៤៦ឆ្នាំ មុខរបរបើកបររថយន្តក្រុង ស្នាក់នៅភូមិផ្ចឹក ឃុំកក់ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុរថយន្តខាងលើអត់មានអ្នកដំណើរណាម្នាក់​ជិះនៅលើនោះទេ គឺមានតែអ្នកបើកបរម្នាក់ប៉ុណ្ណោះដោយបានបើកបរធ្វើដំណើរក្នុងទិស​ដៅ​ពីលិចទៅកើតក្នុងល្បឿនលឿនផងដែរ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើរថ​យន្ដ​បានដាច់ហ្វ្រាំងជាន់បន្ថយល្បឿនមិនស៊ីទើបអ្នកបើកបរបានសម្រេចចិត្តកាច់ចង្កូតទម្លាក់ចូល​ទៅក្នុងប្រឡាយទឹកស្អុយខាងលើដើម្បីបញ្ចៀសការគ្រោះថ្នាក់ដល់អ្នកដ៏ទៃ ។

ប្រភពខាងលើបានបន្តថា ពេលនោះសំណាងខ្លាំងណាស់ដែលមិនបានបណ្ដាលឲ្យរថយន្តក្រឡាប់​ដោយធ្លាក់ចូលទៅក្នុងប្រឡាយតាមសម្រួលហើយមិនបានបណ្ដាលឲ្យអ្នកបើកបររងរបួស​នោះឡើយ ។

ក្រោយមករថយន្តត្រូវបានទុកចោលនៅទីនោះរហូតដល់វេលាព្រឹកថ្ងៃទី១៩ ខែ​មិថុនា ទើបលោក​វរ​សេនីយ៍ត្រី ស៊ូ វណ្ណធឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គស្នួលដឹក​នាំកម្លាំងចុះទៅសម្រួល​​ចរាចរមិនឲ្យកកស្ទះលើផ្លូវជាតិលេខ៤ព្រមទាំងឲ្យម្ចាស់ស្ទូចយករថ​យន្ត​ទៅធ្វើការជួស​ជុលឡើងវិញដោយខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ