ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​បុរស​ដែល​ប្រមាថ​ឆ្កែ​របស់​ព្រះមហាក្សត្រ

5 ឆ្នាំ មុន

ប្រទេស​ថៃ ​៖ ​សវនាការ​កាត់ទោស​បុរស​ម្នាក់​ដែល​ប្រមាថ​ចំពោះ​មេ​ឆ្កែ​របស់​ព្រះ​មហា​ក្សត្រ​ថៃ​តាម​បណ្ដាញ​សង្គម​កាលពី​ឆ្នាំ​២០១៥ ចាប់ផ្ដើម​ហើយ​នៅ​ក្រុង​បាងកក​។ ​ជន​នេះ​​អាច​មានទោស​ជាប់គុក​ដល់​៣៧​ឆ្នាំ​។ ព្រះរាជ​វង្ស​ថៃ​ត្រូវ​ការពារ​ដោយ​ច្បាប់​តឹងតែង​បំផុត ដែល​ក៏​អនុញ្ញាត​ផង​ដែរ​ឲ្យ​របប​យោធា​កំពុង​កាន់​អំណាច​បញ្ចៀស​ការ​រិះគន់​នានា។ លោក THANAKORN SIRIPAIBOON…

ប្រទេស​ថៃ ​៖ ​សវនាការ​កាត់ទោស​បុរស​ម្នាក់​ដែល​ប្រមាថ​ចំពោះ​មេ​ឆ្កែ​របស់​ព្រះ​មហា​ក្សត្រ​ថៃ​តាម​បណ្ដាញ​សង្គម​កាលពី​ឆ្នាំ​២០១៥ ចាប់ផ្ដើម​ហើយ​នៅ​ក្រុង​បាងកក​។ ​ជន​នេះ​​អាច​មានទោស​ជាប់គុក​ដល់​៣៧​ឆ្នាំ​។ ព្រះរាជ​វង្ស​ថៃ​ត្រូវ​ការពារ​ដោយ​ច្បាប់​តឹងតែង​បំផុត ដែល​ក៏​អនុញ្ញាត​ផង​ដែរ​ឲ្យ​របប​យោធា​កំពុង​កាន់​អំណាច​បញ្ចៀស​ការ​រិះគន់​នានា។

លោក THANAKORN SIRIPAIBOON ត្រូវ​ចាប់ខ្លួន​កាលពី​ឆ្នាំ​២០១៥ ក្រោយ​សរសេរ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ជេរ​ប្រមាថ​មេ​ឆ្កែ​​របស់​ព្រះមហាក្សត្រ ឈ្មោះ​TONGDAEN​។ ​រូប​គាត់​អាច​មានទោស​ជាប់គុក​ដល់​៣៧​ឆ្នាំ​។​ ហើយ​បច្ចុប្បន្ន​រូបគេ​ត្រូវ​វិនិច្ឆ័យ​ទោស ពី​បទ​​ប្រមាថ​ព្រះមហាក្សត្រ ព្រោះតែ​មិន​គោរព​ដល់​មេ​ឆ្កែ​ TONGDAEN ដែល​ស្លាប់​បាត់​ទៅ​​ហើយ​។​ រីឯ​កម្មករ​រូប​នេះ​ក៏​ជាប់ចោទ​ដែរ​ ព្រោះ​រិះគន់​អំពើ​ពុក​រលួយ​របស់​របប​យោធា ពី​បទ​រំលោភ​បំពាន​ច្បាប់​ស្ដី​ពី​ព័ត៌មាន​។

គ្រួសារ​រាជវង្ស​ថៃ​ត្រូវ​ការពារ​តឹងតែង​បំផុត​។ ​ច្បាប់​ការពារ​រាជវង្ស ពុំ​ត្រឹម​ព្រះមហាក្សត្រ ព្រះរាជ​អគ្គមហេសី រជ្ជ​ទាយាទ បុត្រាបុត្រី​ប៉ុណ្ណោះ​ទេ តែ​រហូត​ដល់​បណ្ដា​សត្វ​ចិញ្ចឹម​របស់​​គ្រួសារ​រាជវង្ស​ដូច​ជា​ឆ្កែ​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ