ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងស្វែងរកម្ចាស់ម៉ូតូនេះ សូមទាក់ទងជាបន្ទាន់…!!!

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរស​ម្នាក់​រត់​ចោល​ម៉ូតូ​​ដោយ​មិនដឹង​ពី​មូលហេតុ​ ក្រោយ​ពី​អ្នក​ម៉ូតូឌុប​ម្នាក់​និយាយ​ថា​ ម៉ូតូ​ដែល​បុរស​នោះ​ជិះ​ដូច​ម៉ូតូរ​បស់បង​ប្អួ​ន​គាត់​ ដែលហេតុ​ការ​ណ៍នេះ ​បានបង្ក​ការភ្ញាក់​​ផ្អើល​នៅ​​យប់​​ថ្ងៃ​ទី​១៧ ​មិថុនា ស្ថិត​នៅ​ម្តុំ​ផ្លូវបំបែក​ជា​៤ ​ជិត​ខារ៉ាអូខេ​អេប​ផ្លាស់​…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​បុរស​ម្នាក់​រត់​ចោល​ម៉ូតូ​​ដោយ​មិនដឹង​ពី​មូលហេតុ​ ក្រោយ​ពី​អ្នក​ម៉ូតូឌុប​ម្នាក់​និយាយ​ថា​ ម៉ូតូ​ដែល​បុរស​នោះ​ជិះ​ដូច​ម៉ូតូរ​បស់បង​ប្អួ​ន​គាត់​ ដែលហេតុ​ការ​ណ៍នេះ ​បានបង្ក​ការភ្ញាក់​​ផ្អើល​នៅ​​យប់​​ថ្ងៃ​ទី​១៧ ​មិថុនា ស្ថិត​នៅ​ម្តុំ​ផ្លូវបំបែក​ជា​៤ ​ជិត​ខារ៉ាអូខេ​អេប​ផ្លាស់​ ក្នុងភូមិ​ក្បាលស្ពាន០២ ​សង្កាត់ប៉ោយប៉ែត ​​​ក្រុង​ប៉ោយ​ប៉ែ​ត ​។

​ម៉ូតូ​ដែល​ជនសង្ស័យ​រត់​ចោល​នេះ គឺ​សង់​​125​ ពណ៌​ខ្មៅ ស៊េរី​​ឆ្នាំ​2012​ មាន​ពាក់​ស្លាក​លេខ​បន្ទាយ​មាន
​ជ័យ ​1F-2191​។ បើតាម​​ប្រជា​ការពារ​ភូមិ​ម្នាក់​បាន​ប្រាប់​ដែរ​ថា​ កាលពី​ម៉ោង​ជិត១០​យប់​​ថ្ងៃទី​១៧ ​មិថុនា​ ជន​សង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ បានបើក​​ម៉ូតូ​ខាងលើ​ ពី​ទិស​ខាងកើត ។ ​លុះមក​ដល់​ចំណុច​ផ្លូវ​បំបែក​​ជា​បួន​ (កន្លែង​កើតហេតុ​) ​ក៏​ឈប់​សួរ​​អ្នក​ម៉ូតូឌុប​ដែល​អង្គុយ​លើ​ម៉ូតូ​ចាំ​រក​ម៉ូយ​ថា​ «បង​ថ្មើ​រ​នេះ​ម៉ោង​ប៉ុន្មា​ន​ហើយ​?»​។ ​ប្រភព​បន្ត​ថា ​អ្នក​ម៉ូតូឌុប​ក៏​តប​ថា «​ម៉ោងជាង​៩​ហើយ» ​បន្ទាប់​មក​អ្នក​ម៉ូតូឌុប​ក៏​​និយាយ​ទៀត​ថា «​យី ​ម៉ូតូ​នេះ​ដូច​ជា​របស់​បងប្អូន​ខ្ញុំ»​។ ស្រាប់តែ​​ជនសង្ស័យនេះ​ បាន​​រត់​ចោល​ម៉ូតូ​ភ្លាម​ៗ​ទៅ​ទិស​ខាងកើត​យ៉ាង​លឿន​។​

ពិតជា​គួរ​ឱ្យ​​សង្ស័យ​ណាស់​ ព្រោះ​គិត​ថា បើ​មិន​ពាក់ព័ន្ធ​និង​រឿង​អ្វីមួយ​ទេ មិន​គួរជន​នេះ​​រត់​ចោល​ម៉ូតូ​ដូច្នេះ​ឡើយ​ ។​ បច្ចុប​្បន្ន​ ម៉ូតូ​ខាងលើ​​ត្រូវ​បាន​អាជ្ញាធរ ​និង​ប្រជា​ការពារ​ភូមិ​យក​ទៅ​ប្រគល់ឱ្យ​​នគរបាល នៅ​​រសៀល​​ថ្ងៃ១៩ មិថុនា ​នេះ ​ដើម្បី​រក្សា​ទុក​​​ប្រកា​សរក​ម្ចាស់​ ​។​

​​នាយ​ប៉ុស្តិ៍​​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ​លោកអុឹម សុ​ភារៈ បាន​​ប្រាប់​តាម​ទូរស័ព្ទ​ថា ​ករណី​ខាងលើ​ពិតជា​កើត​មាន​មែន ហើយ​មក​ទល់ម៉ោង​​​នេះ​ មិន​ទាន់​រក​ឃើញ​ម្ចាស់​នៅឡើយ​ ​។ ​លោក​​ក៏បា​ន​ធ្វើការ​អំពាវ​នាវ​​ថា «បើ​បង​ប្អូន​ណា​បាន​បាត់​ម៉ូតូ​ ដូច​មាន​ស្លាក​លេខ​ខាងលើ​ សូម​យក​ឯកសារ​ពាក់ព័ន្ធ​ទៅ​ប៉ុស្តិ​រដ្ឋបាល​របស់​លោក​» ។​​

អត្ថបទសរសេរ ដោយ