ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងខ្លាំងឆបោកប្រើឈ្មោះអាវុធហត្ថនិងនគរបាល បានទៅកន្លែងដែលគួរទៅហើយ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជនសង្ស័យដែលដើរឆបោកយកឈ្មោះកងរាជអាវុធហត្ថ និងឈ្មោះនគរបាល ពាក់ឯកសណ្ឋានទៅប្រើប្រាស់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានលោក ផូង…

ខេត្តកណ្តាល ៖ ជនសង្ស័យដែលដើរឆបោកយកឈ្មោះកងរាជអាវុធហត្ថ និងឈ្មោះនគរបាល ពាក់ឯកសណ្ឋានទៅប្រើប្រាស់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ត្រូវបានលោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលសម្រេចចេញដីការឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារ​បណ្តោះអាសន្នពីបទ «រំលោភលើទំនុកទុកចិត្ត» ពីបទ «កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត» ពីបទ «ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា» តាមមាត្រា៣៩១ ៣៩២ និងមាត្រា២៩០ មាត្រា៦១៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅភូមិលេខ០៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ។

ជនត្រូវចោទមានឈ្មោះ សូ សាលី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទួលដំរី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ។

សូមរំលឹកថា ក្នុងប្រតិបត្តិការដ៏ក្តៅគគុកប្រើរយៈពេល១១ថ្ងៃកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាលដោយមានការបញ្ជរផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះប្រតិបត្តិការបង្ក្រាបលើ ករណីប្រើប្រាស់អាវុធខុសច្បាប់ ក្លែងឯកសារសាធារណៈ ឆបោក និងក្លែងឯកសណ្ឋានអាវុធហត្ថ បានជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងមួយចំនួនធំទៀត ។ ហេតុការណ៍ចុះប្រតិបត្តិការនេះបានកើតឡើងនៅ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ចំណុចបន្ទប់ជួល ស្ថិតនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ