ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ និង​អា​មេ​រិ​ក​សម្រេច​ផ្អាក​សមយុទ្ធ​យោធា​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងត្បូង​ ៖ ​ខណៈ​ការ​ចរចា​មានការ​រីក​ចម្រើន​ជាមួយ​កូរ៉េ​ខាង​ជើង បណ្ដា​មន្ត្រី​របស់​ប្រទេស​ទាំង​២​​បាន​ឲ្យ​ដឹងនា​ថ្ងៃ​ទី​១៩​ មិថុ​នា​នេះ​​ថា កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្អាក​សមយុទ្ធ​យោធា​រួម ULCHI FREEDOM GUARDIAN…

សហរដ្ឋអាមេរិក​ និង​កូរ៉េ​ខាងត្បូង​ ៖ ​ខណៈ​ការ​ចរចា​មានការ​រីក​ចម្រើន​ជាមួយ​កូរ៉េ​ខាង​ជើង បណ្ដា​មន្ត្រី​របស់​ប្រទេស​ទាំង​២​​បាន​ឲ្យ​ដឹងនា​ថ្ងៃ​ទី​១៩​ មិថុ​នា​នេះ​​ថា កូរ៉េ​ខាងត្បូង​និង​សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្អាក​សមយុទ្ធ​យោធា​រួម ULCHI FREEDOM GUARDIAN ហៅ​កាត់​ថា ​UFG ដែល​គ្រោង​ធ្វើ​នា​ខែសីហា​ខាង​មុខ​នេះ​។

ក្រោយ​ការ​ជួប​គ្នា​កំពូល​នៅ​សិង្ហ​បុរី​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម​ ជុង​អ៊ុ​ន ប្រធានា​ធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ​ បាន​លាតត្រដាង​ផែនការ​របស់​លោក បញ្ឈប់​​ល្បែង​សង្គ្រាម​បង្កហេតុ​នានា ​ព្រមទាំង​ចំណាយ​ខ្ពស់​ជាមួយ​កូរ៉េ​ខាងត្បូង​ដែល​ក្រុង​ព្យុ​ង​យ៉ាង​ចាត់​ទុក​ថា ​ជា​ការ​រៀបចំ​ការ​លុកលុយ​ប្រឆាំង​ខ្លួន​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ប​ញ្ជូន​ដល់​ក្រុម​អ្នកកាសែត ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​​បាន​គូស​បញ្ជា​ក់ថា ក្រោយ​កិច្ចសហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ កូរ៉េ​ខាងត្បូង​ និង​សហ​រដ្ឋ​អាមេ​រិក បាន​សម្រេច​ផ្អាក​រាល់​សកម្មភាព​ដែល​បាន​គ្រោង​សម្រាប់​សមយុទ្ធ​យោធា​រួម ​UFG ជា​​សមយុទ្ធ​ការពារ​គ្រោង​ធ្វើ​នា​ខែសីហា​។​ ហើយ​កូរ៉េ​ខាងត្បូង ​និង​សហរដ្ឋអាមេរិក គ្រោង​បន្ត​ការ​ពិភាក្សា​គ្នា​ពី​វិធានការ​បន្ថែម​នានា​។ ​ក្រសួង​នេះ​ក៏​និយាយ​ផង​ដែរ​ថា ពុំ​ទាន់​មានការ​សម្រេចចិត្ត​ណាមួយ​ត្រូវ​បាន​ធ្វើ​ទាក់ទិន​នឹង​សមយុទ្ធ​ឯទៀត​ៗ​របស់​សម្ព័ន្ធមិត្ត​នៅឡើយ​។ ចំណែក​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​ក៏​ប្រកាស​ពី​ការ​ផ្អាក​សម​យុទ្ធ​យោធា​នេះ​ដែរ​។

​ក្នុង​សេចក្ដី​ប្រកាស​មួយ អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន ​លោកស្រី DANA WHITE ថ្លែង​ថា យោង​ទៅ​តាម​ការ​សន្យា​របស់​ប្រធានាធិបតី​លោក​ដូ​ណា​ល់​ ត្រាំ ហើយ​ជាមួយ​កិច្ច​សហ​ការ​របស់​កូរ៉េ​ខាងត្បូង កងទ័ព​អា​មេ​រិ​ក ផ្អាក​រាល់​ផែនការ​សម្រាប់​សមយុទ្ធ​យោធា​រួម​ខែសីហា​។ ចំណែក​សេត​វិមាន​ថ្លែង​ថា ​សមយុទ្ធ​យោធា​រួម​ត្រូវ​ផ្អាក ប្រសិនបើ​កូរ៉េ​ខាងជើ​ង​គោរព​ការ​សន្យា​រំសាយ​នុយក្លេអ៊ែរ​។ រីឯ​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង លោក​ស្រី KANG KYUNG WHA ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អះអាង​នា​ថ្ងៃ​ទី​១៨​មិថុនា​ថា កូរ៉េ​ខាងត្បូង​ចង់​ឲ្យ​ទទួល​បាន​សេចក្ដី​ប្រកាស​មួយ​ស្ដី​ពី​ការ​បញ្ចប់សង្គ្រាម​កូរ៉េ ក្នុង​ដំណាច់ឆ្នាំ​នេះ ទោះបី​កាលបរិច្ឆេទ​ និង​ទម្រង់​ពិតប្រាកដ​នៃ​សេចក្ដី​ប្រកាស​នោះ​នៅ​មិន​ទាន់​កំណត់​ក្ដី​។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក MOON JAE IN និង​មេដឹកនាំ​កំពូល​កូរ៉េ​ខាងជើង​លោកគី​ម ​ជុង​អ៊ុ​ន បាន​ព្រមព្រៀង​គ្នា​ផ្លាស់​ប្ដូរ​យុទ្ធសន្តិភាព​បច្ចុប្បន្ន ឲ្យ​ទៅ​ជា​សន្ធិសញ្ញា​សន្តិភាព​មួយ​នា​ដំណាច់ឆ្នាំ​២០១៨​នេះ ក្រោយ​ការ​ជួប​គ្នា​កំពូល​អន្តរ​កូរ៉េ​ជា​ប្រវត្តិសាស្ត្រ​លើក​ទី​៣​កាលពី​ថ្ងៃ​ទី​២៧​មេ​សា​។ លោក​គី​ម​ ជុង​អ៊ុ​ន ​និង​លោក​ត្រាំ​ បាន​ព្រមព្រៀង​គ្នា បង្កើត​របប​សន្តិភាព​ស្ថិតស្ថេរ​មួយ​នៅ​ឧបទ្វីប​កូរ៉េ ហើយ​បង្កើត​ទំនាក់ទំនង​ទ្វេភាគី​ថ្មី​ៗ ពេល​ជួប​គ្នា​កំពូល​ដំបូង​របស់​អ្នក​ទាំង​២​ នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃ​ទី​១២​ មិថុនានោះ​។ ​រីឯ​លោក​ស្រី ​KANG KYUNG WHA​ ថ្លែង​ថា​ កូរ៉េ​ខាងត្បូង​រួម​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អា​មេ​រិ​ក សំដៅ​ឲ្យ​មាន​សេចក្ដី​ប្រកាស​ពី​ការ​បញ្ចប់សង្គ្រាម​។ ​លោកស្រី​បន្ត​ថា ​ចិន​អាច​ដើរ​តួ​នាទី​សំខាន់​បំផុត​មួយ ក្នុង​ការ​បង្កើត​របប​សន្តិភាព​មួយ​នៅ​ឧបទ្វីប​កូរ៉េ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ