ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវកោងយ៉ាងហ្នឹងហើយនៅមានអីនៅទៀតជាមួយឡានធំផង

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើកម៉ូតូមិនប្រកាន់ស្តាំប្រលះជាមួយរថយន្តដឹកដីរបួសធ្ងន់២នាក់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងចំនុចផ្លូវកោងដែលមានទីតាំងនៅតាមបណ្តោយផ្លូវកៅស៊ូ ស្ថិតនៅក្នុងភូមិមហរ៍ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី១៨…

ខេត្តកំពង់ធំ ៖ បើកម៉ូតូមិនប្រកាន់ស្តាំប្រលះជាមួយរថយន្តដឹកដីរបួសធ្ងន់២នាក់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងចំនុចផ្លូវកោងដែលមានទីតាំងនៅតាមបណ្តោយផ្លូវកៅស៊ូ ស្ថិតនៅក្នុងភូមិមហរ៍ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ២នាក់ជិះម៉ូតូហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ ១K-២២៧២ បើកបរដោយឈ្មោះ ហុន ចាន់ធី ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិស្នួល ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងម្នាក់ទៀតដែលជាអ្នករួមដំណើរជាមួយឈ្មោះ ឡាច គង្គា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិថ្នល់ ឃុំទ្រៀល ស្រុកបារាយណ៍ អ្នកទាំង២បានរងរបួសធ្ងន់បន្ទាប់ពីបានជិះម៉ូតូទៅបុកជាមួយនឹងរថយន្តដឹកដីដែលបើកបរបញ្ច្រាសទិសគ្នា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣A-១៧០៣ បើកបរដោយឈ្មោះ ញឹក ធា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិជាផល ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយទទួលផែនចរាចរណ៍បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរថយន្តដឹកដីខាងលើនេះគឺបណ្តាលមកពីអ្នកបើកបរម៉ូតូបើកបរក្នុងល្បឿនលឿន និងមិនប្រកាន់ស្តាំដល់ចំណុចផ្លូវកោង ។

បន្ទាប់ពីកើតហេតុគ្រោះថ្នាក់ចរាចរណ៍អ្នកបើកបររថយន្តក៏បានចុះពីលើរត់គេចខ្លួនបាត់បន្សល់រថយន្តនៅកណ្តាលផ្លូវ ទុកឲ្យសមត្ថកិច្ចនៃធិការដ្ឋាននគនរបាលស្រុកកំពង់ស្វាយយកទៅរក្សាទុករងចាំឲ្យតំណាងភាគគីទាំងសងខាងចូលមកដោះស្រាយតាមនីតិវិធី៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ