ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ក្រុម​សេព​ថ្នាំ​ញៀន​​ប្រុស​​ស្រី​១៩​នាក់ ​បញ្ជូន​ទៅ​តុលា​ការ

15 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ សមត្ថ​កិច្ច​ប៉ូលិស​​ក្រុង​ប៉ោយ​ប៉ែត​ ដឹក​នាំ​កម្លាំង​ផ្ទាល់​ដោយ​លោក​អនុ​សេនីយ៍​ឯក អ៊ុំ ​សុផល អធិ​ការ​ក្រុង​ និង​លោក​អនុ​សេនីយ៍​​ទោ ព្រហ្ម ពិសិដ្ឋ នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ សហ​ការ​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​ភូមិ-ឃុំ​បាន​​ធ្វើ​ការ​​បោស​សំអាត​ក្រុម​ប្រើ​ប្រាស់​​សេព​ថ្នាំ ញៀន​ចំនួន​ពីរ​ភូមិ គឺ​ភូមិ​ក្បាល​ស្ពាន និង​ភូមិ​បាលិ​លេយ្យ សង្កាត់​​ប៉ោយ​ប៉ែត ។

លោក​អនុ​សេនីយ៍​ទោ ​ព្រហ្ម ពិសិដ្ឋ ​នាយ​ផ្នែក​ព្រហ្ម​​ទណ្ឌ​ក្រុង​ប៉ោយ​ប៉ែត បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២​មីនា​ដោយ​មាន​ការ​ឯក​ភាព​​​ពី​ស្ថាប័ន​តុលា​ការ​ខេត្ត​បន្ទាយ​មាន​ជ័យ កម្លាំង​របស់​លោក​បាន​ចុះ​បោស​សំអាត​​ក្រុម​ជន​ប្រើ​ប្រាស់​​ និង​សេព​ថ្នាំ​ញៀន​ចំនួន​ពីរ​ភូមិ​ខាង​លើ ហើយ​​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី​បាន​​ចំនួន​១៩​នាក់ និង​ដក​ហូត​បាន​វត្ថុ​តាង​ជា​ឧបករណ៍​​សម្រាប់​ប្រើ​ប្រាស់​ថ្នាំ​ញៀន​​នោះ​បាន​មួយ​ចំនួន​ធំ​ផង​ដែរ។ ​លោក​នាយ​ផ្នែក​បាន​បន្ត​ថា ក្រុម​សេព​ថ្នាំ​ញៀន​ដែល​សមត្ថ​កិច្ច​របស់​លោក​ឃាត់​ខ្លួន​បាន​នោះ​ ១-ឈ្មោះ​កែវ ធារី ភេទ​ស្រី អាយុ​២៥​ឆ្នាំ ២-ឈ្មោះ​​អឿន​ ស្រី​កែវ ភេទស្រី អាយុ​២៤​ឆ្នាំ ៣-​ឈ្មោះ​ឌឹម ស្រី​អូន ភេទ​ស្រី អាយុ​២១​ឆ្នាំ ៤-ឈ្មោះ​​ថៅ ម៉ី ភេទ​ស្រី អាយុ​​៣២​ឆ្នាំ ៥-ឈ្មោះ​ម៉ី ភឿង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ​ស្ត្រី​ទាំង​៥​​នាក់​នេះ​​រស់​នៅ​ភូមិ​ក្បាល​ស្ពាន ៦-ឈ្មោះ​​ពៅ កឿ ភេទ​ប្រុស អាយុ​​១៧​ឆ្នាំ ៧-ឈ្មោះ​​ខឹម សុខា ភេទ​ប្រុស អាយុ​​៥២​ឆ្នាំ ៨-ឈ្មោះ​​ជុំ ​អន ភេទ​​ប្រុស អាយុ​២៩​ឆ្នាំ ៩-ឈ្មោះ​​ឡាយ រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ១០-ឈ្មោះ​​រតនា តឹង ភេទ ប្រុស អាយុ​១៧​ឆ្នាំ ១១-ឈ្មោះ​​គឹម សាលីន ភេទ​ប្រុស អាយុ​​១៧​ឆ្នាំ ១២-ឈ្មោះ​អុង ​ហ៊ត ភេទ​ប្រុស អាយុ​​៣២​ឆ្នាំ ១៣-ឈ្មោះ​សាយ រ៉ា ភេទ ប្រុស អាយុ​២២​ឆ្នាំ ​១៤-ឈ្មោះ​​សុខ គង់​ ភេទ​ប្រុស អាយុ​​២៨​ឆ្នាំ ១៥-ឈ្មោះ​ណូ​ រី​​ណេ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ១៦-ឈ្មោះ​​ចាន់ ពើង ភេទ​ប្រុស អាយុ​​២២​ឆ្នាំ ១៧-ឈ្មោះ​​ស៊ន ឡាយ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ១៨-ឈ្មោះ​​ឡាក់​ ប៊យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​១៩-ឈ្មោះ​ឡឹម ស្រេង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។

មន្ត្រី​​សមត្ថ​កិច្ច​បាន​បញ្ជាក់​​ថា ជន​ទាំង​១៤​នាក់​នេះ​​រស់​នៅ​ភូមិ​បាលិ​លេយ្យ មាន​មុខ​របរ​មិន​ពិត​ប្រាកដ​​ ហើយ​បាន​​នាំ​គ្នា​​ប្រើ​ប្រាស់​​​ និង​សេព​ថ្នាំ​ញៀន​បង្ក​​ការ​ភ័យ​ខ្លាច​ដល់​ពល​រដ្ឋ​ដែល​រស់​នៅ​ជិត​នោះ​ផង​ដែរ ។ ​សមត្ថ​កិច្ច​បាន​ដក​ហូត​វត្ថុ​តាង​បាន​មួយ​ចំនួន​ធំ​ដែល​ជា​ឧបករណ៍​​សម្រាប់​​ប្រើ​ប្រាស់​សេព​ថ្នាំ​​ញៀន​ ។ ​លោក​អនុ​សេនីយ៍​ឯក អ៊ុំ ​សុផល បាន​ឱ្យ​ដឹង​ថា​ ការ​ចុះ​បោស​សំអាត​សំបុក​ជន​ប្រើ​​ប្រាស់​​ថ្នាំ​ញៀន​​ទាំង​២​ភូមិ​ខាង​លើ​ គឺ​​បន្ទាប់​ពី​បាន​ទទួល​បទ​បញ្ជា​ពី​លោក​ស្នង​ការ​ខេត្ត និង​លោក​អភិ​បាល​ក្រុង​ប៉ោយ​ប៉ែត  ទើប​លោក​​​​ដឹក​នាំ​កម្លាំង​ផ្ទាល់​ចុះ​ទៅ​បង្ក្រាប​​តែ​ម្តង ហើយ​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី ​៕