ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្លះគ្នា​ពេញទំហឹង​…សាច់ផាក់ឡូវ​​រាយប៉ាយ​កណ្តាលស្ពាន​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​២​នាក់​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ខណៈ​ពេល ​ដែល​កំពុង​បើក​រ៉ឺ​ម៉ក​ម៉ូតូ​លក់​សាច់​ផាក​ឡូ​វ​ឡើង​លើ​ស្ពាន ហើយ​ត្រូវ​ម៉ូតូ​ម៉ាក​ឌូ​កមួយ​គ្រឿងដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​អោយ​ក្រឡាប់​ផ្ងារជើង​។ ហេតុការណ៍​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា នៅ​លើ​ស្ពាន​អាកាស​ច្បារ​អំពៅ​ចាស់…

រាជធានី​ភ្នំពេញ ៖ នារី​២​នាក់​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ខណៈ​ពេល
​ដែល​កំពុង​បើក​រ៉ឺ​ម៉ក​ម៉ូតូ​លក់​សាច់​ផាក​ឡូ​វ​ឡើង​លើ​ស្ពាន ហើយ​ត្រូវ​ម៉ូតូ​ម៉ាក​ឌូ​កមួយ​គ្រឿងដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​អោយ​ក្រឡាប់​ផ្ងារជើង​។ ហេតុការណ៍​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា នៅ​លើ​ស្ពាន​អាកាស​ច្បារ​អំពៅ​ចាស់ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​។

ប្រភព​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា មុនពេល​​កើតហេតុ នារី​រង​គ្រោះ​ទាំង​ពីរ​នាក់​ទើប​ចេញពី​លក់​សាច់​ផាក​ឡូ​វ​នៅ​ម្តុំ​អូ​ឡាំ​ពិ​ច ហើយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ច្បារ​អំពៅ ដោយ​នារី​ម្នាក់​ជា​អ្នក​រួម​ដំណើរ និង​នារី​ម្នាក់​ទៀត​ជា​អ្នក​បើក​រ៉ឺ​ម៉ក​ម៉ូតូ​លក់​សាច់​ផាក់​ឡូ​វ​នោះ លុះ​ពេល​ធ្វើ​ដំណើរ​ដល់​ពាក់កណ្តាល​ស្ពាន ស្រាប់តែ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌូ​ក ពណ៌​ខ្មៅ ធ្វើ​ដំណើរ​ស្រប​ទិ​គ្នា​ក្នុង​ល្បឿន​លឿន មក​បុក​ពីក្រោយ​រ៉ឺ​ម៉ក​ម៉ូតូ​លក់​សាច់​ផាក់​ឡូ​វ បណ្តាល​អោយ​រ៉ឺ​ម៉ក​ម៉ូតូ​លក់​សាច់​ផាក់​ឡូ​វ​ក្រឡាប់​ផ្ងារជើង​បែក​កញ្ចក់​ខ្ទាត​ខ្ចាយ​ពេញ​ផ្លូវ និង​ធ្វើ​ឱ្យ​ស្ត្រី​២​នាក់​ដែល​ម្នាក់​ជា​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ និង​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ​រង​របួសធ្ងន់ ចំណែក​ភាគី​ខាង​ម៉ូតូ​ម៉ាក​ឌូ​ករងរ​បួស​រយះ​ដៃ និង​ជើង​ដោយសារ​តែ​មុត​នឹង​អំបែង​កញ្ចក់​រ៉ឺ​ម៉ក​ម៉ូតូ ។

ក្រោយ​កើតហេតុ នារី​រង​គ្រោះ​ទាំង​២​នាក់​នោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​របួស​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ ចំណែក​ភាគី​ខាង​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ឌូ​ក​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ព្យាបាល​របួស​ភ្លាម​ៗ​ដែរ ដោយ​ទុក​អោយ​បងប្រុស​ជា​តំណាង​ចេញ​មុខ​ដោះស្រាយ​ជាមួយ​សាច់ញាតិ​នារី​រង​គ្រោះ​ទាំង​២​នាក់ ដោយ​សងការ​ខូចខាត និង​ចេញថ្លៃ​ព្យាបាល​ឱ្យទៅ​នារី​រង​គ្រោះ​ទាំង​២​នាក់​នោះ​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ