ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​វីរបុរស​ Maradona ពន្លះគ្រូអាហ្សង់ទីនធ្ងន់ថា កុំចូលអាហ្សង់ទីន បើដឹកនាំរបៀបនេះ

5 ឆ្នាំ មុន

លោក Maradona វីរបុរស​ជួយ​អា​ហ្ស​ង់​ទី​ន​លើក​ពាន World Cup ឆ្នាំ​១៩៨៦ ដែល​បាន​ទៅ​អង្គុយ​មើល​ការ​ប្រកួត​ផ្ទាល់​ក្នុង​ជំនួប​ក្រុម​ពពក​សអាហ្សង់ទីនប៉ះ​ក្រុម​អុីស្លង់​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ បាន​រក​ឃើញ​មូលហេតុ​នាំ​ឱ្យ​អា​ហ្ស​ង់​ទី​ន​ទទួលលទ្ធផល​ស្មើ​១-១ នោះ​គឺ​មក​ពី​កម្សោយ​នៃ​ការ​រៀបចំ​ក្រុម​របស់​លោកគ្រូ​បង្វឹក Jorge…

លោក Maradona វីរបុរស​ជួយ​អា​ហ្ស​ង់​ទី​ន​លើក​ពាន World Cup ឆ្នាំ​១៩៨៦ ដែល​បាន​ទៅ​អង្គុយ​មើល​ការ​ប្រកួត​ផ្ទាល់​ក្នុង​ជំនួប​ក្រុម​ពពក​សអាហ្សង់ទីនប៉ះ​ក្រុម​អុីស្លង់​កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ បាន​រក​ឃើញ​មូលហេតុ​នាំ​ឱ្យ​អា​ហ្ស​ង់​ទី​ន​ទទួលលទ្ធផល​ស្មើ​១-១ នោះ​គឺ​មក​ពី​កម្សោយ​នៃ​ការ​រៀបចំ​ក្រុម​របស់​លោកគ្រូ​បង្វឹក Jorge Sampaoli ។

ថ្លែង​ក្នុង​កម្មវិធី​ទូរទស្សន៍ Telesur កាលពី​ថ្ងៃ​ចន្ទ​ លោក Maradona បាន​លើក​ឡើង​ទាំង​អាកប្ប​កិរិយា​មួម៉ៅ​ថា​ «​ប្រសិនបើ​លោក Jorge Sampaoli នៅ​តែ​ដឹកនាំ​របៀប​នេះ​ទៀត លោក​មិនបាច់​ចូល​អា​ហ្ស​ង់​ទី​ន​វិញ​ទេ» ។​

លោក Maradona បន្ថែម​ថា​ «​ខ្ញុំ​មិន​បន្ទោស​កីឡាករ​ណា​ម្នាក់​ឡើយ តែ​ខ្ញុំ​ខឹង​រឿង​គ្រូបង្វឹក​គ្មាន​ការ​រៀបចំ​ទុក​មុន ។ យើង​បានឃើញ​ស្រាប់​ហើយ​ថា​ កីឡាករ​អុី​ស្លង់​សុទ្ធតែ​ខ្ពស់​ៗ តែ​យើង​នៅ​តែ​លេង​បាល់​លើ​ដដែល អ៊ីចឹង​យើង​ច្បាស់​ជា​មិន​បាន​ប៉ះ​បាល់​ទេ»។ ​សូម​បញ្ជាក់​ថា ការ​ប្រកួត​បន្ទាប់​​អា​ហ្ស​ង់​ទី​ន​ត្រូវ​ប៉ះ​ជាមួយក្រូ​អាស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ