ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយហេតុអ្វីក្រុម​អង់គ្លេស​សុខចិត្ត​ដាច់​ពោះ​ស្លា.ប់​ក៏​មិនញាំ​អាហារ​ពី​ម្ចាស់ផ្ទះ​រុ​ស្ស៊ី​

5 ឆ្នាំ មុន

ក្រុម​ជម្រើសជាតិ​អង់គ្លេស​កំពុង​ស្ថិត​ក្រោម​ការ​ដាក់​កំហិត​ដ៏​តឹង​រឹុង​ពី​មេ​ចុងភៅ​ជំនាញ​របស់​ ពួក​​គេ​រឿង​ទទួលទាន​ម្ហូបអាហារ​ដែល​តម្រូវឱ្យមានការត្រួតពិនិត្យ និង​ចេញ​ដោយ​ចុងភៅ​ផ្ទាល់ ។ ​ ក្រុមបាល់ទាត់​រហស្ស​នាម«​តោ​កំណាច​»មួយនេះត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​ទទួលទានអាហារ និង​ផឹក​ភេសជ្ជៈ​ក្នុង​បន្ទប់​បម្រើ​សេវាកម្ម​ចៀសវាងធ្លាក់ចូលក្នុង​ផែនការ​បំពុល​សម្លាប់​ថ្មី​របស់​ រុ​ស្ស៊ី ។ សុវត្ថិភាព​ចំណីអាហារ​របស់​ក្រុម​ជម្រើសជាតិអង់គ្លេស​ស្ថិត​នៅ​ចំណុច​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅផ្ទះ​បាយ​កន្លែង​ចម្អិនម្ហូប​អាហារក្នុង​សណ្ឋាគារ…

ក្រុម​ជម្រើសជាតិ​អង់គ្លេស​កំពុង​ស្ថិត​ក្រោម​ការ​ដាក់​កំហិត​ដ៏​តឹង​រឹុង​ពី​មេ​ចុងភៅ​ជំនាញ​របស់​
ពួក​​គេ​រឿង​ទទួលទាន​ម្ហូបអាហារ​ដែល​តម្រូវឱ្យមានការត្រួតពិនិត្យ និង​ចេញ​ដោយ​ចុងភៅ​ផ្ទាល់ ។ ​

ក្រុមបាល់ទាត់​រហស្ស​នាម«​តោ​កំណាច​»មួយនេះត្រូវ​បាន​ហាមប្រាម​មិន​ឱ្យ​ទទួលទានអាហារ និង​ផឹក​ភេសជ្ជៈ​ក្នុង​បន្ទប់​បម្រើ​សេវាកម្ម​ចៀសវាងធ្លាក់ចូលក្នុង​ផែនការ​បំពុល​សម្លាប់​ថ្មី​របស់​
រុ​ស្ស៊ី ។ សុវត្ថិភាព​ចំណីអាហារ​របស់​ក្រុម​ជម្រើសជាតិអង់គ្លេស​ស្ថិត​នៅ​ចំណុច​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅផ្ទះ​បាយ​កន្លែង​ចម្អិនម្ហូប​អាហារក្នុង​សណ្ឋាគារ ​For RestMix Hotel ជាទីកន្លែងដែលពួក​គេ​ស្នាក់​នៅតែ​ម្តង ។

ខណៈ​អធិការកិច្ច​នឹង​ឆែកឆេរ​ម៉ត់ចត់​រឿង​ម្ហូបអាហារ​ចេញ​-​ចូល​របស់​ក្រុម​អង់គ្លេស​ចៀសវាង​ខ្លាច​មាន​ករណី​បំពុលកើតឡើង​ដូច​​ទីភ្នាក់ងារ​ចារកម្ម​យោធា​ជាន់ខ្ពស់​​សញ្ជាតិ​រុ​ស្ស៊ី​និង​អង់គ្លេស​លោក Sergei Skripal វ័យ៦៦​ឆ្នាំ​ និងកូនស្រី Yulia វ័យ៣៣​ឆ្នាំ​ត្រូវ​បាន​បំពុល​ដោយ​សារធាតុគីមី​ពុល Novichok ដ៏​សាហាវរបស់​រុ​ស្ស៊ីកាលពីខែមីនា ។ ការ​បំពុល​នេះ​ក្រោយ​ពី​ស៊ើបអង្កេត​យ៉ាង​ល្អិតល្អន់​រួច​ត្រូវ​បាន​គេ​សន្មតថា​ជា “«ការ​ប៉ុន​ប៉ុង​ធ្វើឃាត​» ។

ក្នុង​រឿង​ចំណីអាហារ​នេះ​ដែរ ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស FA ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ឱ្យមានការប្រុង​ប្រយ័ត្ន​ខ្ពស់ ។ ស្រប​ពេល​ពួក​គេ​ទាំងអស់​គ្នា​ត្រូវ​បាន​ផ្តល់​ចំណីអាហារ និង​ភេសជ្ជៈ​ពី​មេ​ចុងភៅ និង​អ្នកជំនាញអាហារូបត្ថម្ភ​តែ​ប៉ុណ្ណោះ ។

លោក Tim De’ Ath ជនជាតិ​អង់គ្លេស​បម្រើ​ការ​ជា​មេ​ចុងភៅ​រយៈពេល១០​ឆ្នាំ​និយាយ​ថា អ្នក
ត្រួតពិនិត្យ​សុខភាព​នឹង​យក​សំណាក​ម្ហូប​ទៅ​ពិនិត្យ​បើសិនជា​មាន​អ្វី​កើតឡើង​ខុស​ប្រក្រតី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ