ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ត្រូវ​គេ​ដឹក​មក​ប្លុង​ចោល​កាលពី​អាទិត្យ​មុន​ពេល​នេះ​ស្លា.ប់​ហើយ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​អាក្រាត​កាយ​នៅ​ចិញ្ចើម​ផ្លូវ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៥​និង​៣០​នាទី​ជិត​ភ្លឺ​ថ្ងៃ​ទី​១៩ មិថុនា ២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​៤០ និង​៤១ ស្ថិត​ក្នុងភូមិ​រំលោង…

ខេត្តកំពង់ស្ពឺ ៖ បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់​ទាំង​អាក្រាត​កាយ​នៅ​ចិញ្ចើម​ផ្លូវ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៥​និង​៣០​នាទី​ជិត​ភ្លឺ​ថ្ងៃ​ទី​១៩ មិថុនា ២០១៨ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​៤០ និង​៤១ ស្ថិត​ក្នុងភូមិ​រំលោង ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ខាងលើ​មិន​បាន​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​​នោះ​ទេ ព្រោះ​ទំនងជា​អ្នក​ក្រៅ​តំបន់ ហើយ​នៅ​លើ​ខ្លួន​សព​មាន​ស្នាម​ចាក់​សាក់​ជា​ច្រើន​កន្លែង ។

បើ​តាម​អ្នក​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា កាលពី​មួយ​អាទិ​ត​មុន គេ​ឃើញ​មនុស្ស​មួយ​ក្រុម​ដឹក​ជន​រង​គ្រោះ​តាម​រថយន្ត​មិន​ស្គាល់​ម៉ា​កមក​ទម្លាក់​ចោល​នៅ​ទី​នេះ ហើយ​ក៏​ចេញ​បាត់​ទៅ ចាប់តាំងពី​ពេល​នោះ​មក​ជន​រង​គ្រោះ​ក៏​ចេះ​តែ​ដើរ​នៅ​តំបន់​ខាងលើ​រើស​របស់របរ​គេ​ចោល​យក​មក​ហូប ហើយ​ដោះ​សម្លៀក​បំពាក់​ចោល​ទៀត​ផង តែ​ជន​រង​គ្រោះ​​មិន​ដែល​បង្ក​ការ​លំបាក​ដល់​អ្នក​រស់នៅ​ទីនោះ​ឬ​ធ្វើ​ឱ្យ​គេ​ខ្លាច​ឡើយ​។ ដោយ​ឃើញ​​ដូច្នេះ​អ្នក​នៅ​ក្បែរ​នោះ​ក៏​ចាប់​ស្លៀកពាក់​ឱ្យ​តែ​ចុង​ក្រោយ​គាត់​ដោះ​ចោល​ដដែល ទើប​ម្នាក់​ៗ​យល់​ថា គាត់​គឺជា​មនុស្ស​វិកលចរិត ឬ​បែក​ថ្នាំ ទើបត្រូវ​យក​មក​ប្លុង​ចោល​បែប​នេះ​។ ហើយ​មុន​កើតហេតុ​គេ​ឮ​សំឡេង​បុក​យ៉ាង​ខ្លាំង​តែ​មិន​ស្មានថា រថយន្ត​បុក​ជន​រង​គ្រោះ​នោះ​ទេ រហូត​ដល់​ភ្លឺ​ចេញ​ទៅ​រក​មើល​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​មាន​ស្នាម​បុក​បែកក្បាល​ស្លាប់​បាត់​ទៅ​ហើយ​។

អ្នក​ភូមិ​បន្ត​ទៀត​ថា ពេល​នោះ​សព​មាន​សភាព​អាក្រាត​កាយ ទើប​បុរស​ម្នាក់​កាច់​ស្លឹក​ឈើ​គ្រប​ពីលើ​តែ​ម្តង​ទៅ​គ្មាន​អ្នក​ណា​ដឹង​ថា រថយន្ត​ប្រភេទ​អី​ដែល​បុក​ជន​រង​គ្រោះ​ទេ រហូត​ដល់​ព្រឹក​ថ្ងៃ​ដដែល​ទើប​រាយការណ៍​ឱ្យ​សមត្ថកិច្ច​ច​ចុះ​ទៅ​ពិនិត្យ​សព និង​ធ្វើ​កំណត់ហេតុ ហើយ​ហៅ​រថយន្ត​របស់​មន្ទីរពេទ្យ​ខេត្ត​ដឹក​យក​ទៅ​បូជា​នៅ​វត្ត​សំបួរ នា​ក្រុង​ច្បារមន​តែ​ម្តង​។

សមត្ថកិច្ច​ក៏​អំពាវនាវ​ដល់​អ្នក​ដែល​បាត់​សមាជិក​ដែល​មាន​ស្នាម​សាក់​ពេញ​ខ្លួន និង​សតិ​មិន​ប្រក្រតី សូម​ទាក់ទង​មក​សមត្ថកិច្ច​នគរបាល​ខេត្ត ដើម្បី​ទទួលយក​ធាតុ​ទៅ​ធ្វើបុណ្យ​ផង​ចុះ ព្រោះ​សព​ត្រូវ​សមត្ថកិច្ច​សម្រេច​ថា បូជា​នៅ​ព្រឹក​នេះ​ហើយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ