ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​បែន​ដឹក​ថ្ម​ពន្លះ​កុងតឺន័រ​រេ​ចង្កូត​ចុះ​ទឹកអូរ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ឡាន​បែន និង​កុងតឺន័រ បណ្តាល​ឲ្យ​តៃកុង​ឡាន​បែន​រង​របួសធ្ងន់​ត្រួ​វ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ចំណែក​អ្នកបើកបរ​ឡាន​កុងតឺន័រ​ឃើញ​សភាព​ដូច្នោះ​បាន​រត់គេច​ខ្លួន​បាត់​បន្សល់ តែ​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៥០​នាទី​ថ្ងៃ​ទី​១៨ មិថុនា…

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ឡាន​បែន និង​កុងតឺន័រ បណ្តាល​ឲ្យ​តៃកុង​ឡាន​បែន​រង​របួសធ្ងន់​ត្រួ​វ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ចំណែក​អ្នកបើកបរ​ឡាន​កុងតឺន័រ​ឃើញ​សភាព​ដូច្នោះ​បាន​រត់គេច​ខ្លួន​បាត់​បន្សល់ តែ​វត្ថុ​តាង​នៅ​កន្លែង​កើតហេតុ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៥០​នាទី​ថ្ងៃ​ទី​១៨ មិថុនា ២០១៨ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​មែ​ត្រ​លេខ​៧១-៧២ ត្រង់​ចំណុច​ភូមិ​ក្រាំង​ភ្នៅ ឃុំ អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តៃកុង​ឡាន​បែន​ត្រូវ​បាន​ស្គាល់​មានឈ្មោះ ថិ​ល ចាន់​ធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ដី​ឆ្នាំង ឃុំ​ហោម​សំណុំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ចំណែក​ភាគី​កុងតឺន័រ​មិន​ត្រូវ​បាន​ស្គាល់​អត្ត សញ្ញាណ​នោះ​ទេ ។

តាម​ការ​បង្ហើប​របស់​សមត្ថកិច្ច​ដែល​ចុះ​ធ្វើ​កំណត់ហេតុ និង​សាកសួរ​សាក្សី​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស​ឆ្នូត​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​មក​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច (​បើកបរ​ដោយ​ឈ្មោះ ថិ​ល ចាន់​ធី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​) ពេល​មក​ដល់​ចំណុច​ខាងលើ​បាន​រេច​ង្គូ​តម​ក​ខាងឆ្វេង​ដៃ ហើយ​បាន​បុក​ជាមួយ និង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 4A- 4270 ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​ឈ្មោះ ថិ​ល ចាន់​ធី រង​របួសធ្ងន់ ចំណែក​អ្នកបើកបរ​កុងតឺន័រ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ក្រោយ​ពេល​កើតហេតុ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ បន្សល់​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។ បន្ទាប់​ពី​ធ្វើ​កំណត់ហេតុ​វាស់វែង និង​បញ្ជូន​អ្នក​រង​របួស​ទៅ​កាន់​មន្ទីរពេទ្យ​សមត្ថកិច្ច​បាន​នាំរថយន្ត​ទាំង​ពីរ ​គ្រឿង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ។

ដោយឡែក​នៅ​ស្រុក​ថ្ពង​នា​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩​និង​៣០​នាទី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​៧៨-៧៩ ស្ថិត​ក្នុងភូមិ​អូរ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ រវាង​រថយន្ត និង​គោ​យន្ដ​កន្ដ្រៃ​ដឹកឈើ​ដែល​បើកបរ បញ្ច្រាសទិស​បណ្តាល​ឲ្យ​គោ​យន្ត​ក្រឡាប់​តែ​សំណាងល្អ​មិន​មាន​អ្នក​រង​គ្រោះ​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។

សមត្ថកិច្ច​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយ​រថយន្ត ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 2A- 5021 បើកបរ​ដោយ​ឈ្មោះ សូ សុ​ខន ភេទ​ប្រុស អាយុ​៣៦ ឆ្នាំ នៅ​ភូមិ​គោ​គ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល ខេត្តកំពង់ស្ពឺ​បាន​បើក​ពី​កើត​ទៅ​លិច​លុះ​មក​ដល់​ចំណុច​កើ​ក​ហេតុ​ខាងលើ​រថយន្ត​បាន​បែក​កង់ ហើយ​បាន​រេ​ចង្កូត​ទៅ​បុក​គោ​យន្ត​ដឹកឈើ ដែល​កំពុង​បើក​ពី​លិចទៅ​កើត តែ​អ្នក​បើក​មិន​ស្គាល់ឈ្មោះ (​រត់គេច​ខ្លួន​) បណ្ដាល​ឲ្យ​រថយន្ត​ខូចខាត​មួយ​កំណាត់​មុខ​ទាំងស្រុង​។ រីឯ​វត្ថុ​តាង​ទាំងអស់​សមត្ថកិច្ច​ជំនាញ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ