ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ពី​ប្រវត្តិ​​និង​ឆាកជីវិត​​​អ្នក​​ម្នាង​បន្ថែម​ទៀត​

5 ឆ្នាំ មុន
  • ភ្នំពេញ

ប្រវត្តិ​របស់​អ្នក​ម្នាង គឺជា​នាដកា​របាំ​អប្សរា​ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​កម្ពុជា ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់នា​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៩០ ។ ជាមួយនឹង​ចំណង់​ចំណូលចិត្ត​លើ​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ កុមារី​ អ៊ុ​ក ផល្លា បាន​ចូល​ហ្វឹកហាត់​របាំ​បុរាណ​ខ្មែរ ​តាំងពី​តូច​រហូត​បាន​ក្លាយជា​សិស្ស​ដ៏​គាប់​ព្រះ​ទ័យ​ម្នាក់​របស់​សម្តេច​រាជបុត្រី​ព្រះ​រៀម​នរោត្តម…

ប្រវត្តិ​របស់​អ្នក​ម្នាង គឺជា​នាដកា​របាំ​អប្សរា​ដ៏​ល្បីល្បាញ​មួយ​រូប​នៅ​កម្ពុជា ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់នា​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៩០ ។ ជាមួយនឹង​ចំណង់​ចំណូលចិត្ត​លើ​វិស័យ​សិល្បៈ​បុរាណ​ខ្មែរ កុមារី​ អ៊ុ​ក ផល្លា បាន​ចូល​ហ្វឹកហាត់​របាំ​បុរាណ​ខ្មែរ ​តាំងពី​តូច​រហូត​បាន​ក្លាយជា​សិស្ស​ដ៏​គាប់​ព្រះ​ទ័យ​ម្នាក់​របស់​សម្តេច​រាជបុត្រី​ព្រះ​រៀម​នរោត្តម បុប្ផា​ទេវី ទេព​នាថ​វ​ដ្តី​ឯក ។ អ្នក​ម្នាង​ជាមួយនឹង​ការ​ពុះពារ​តស៊ូ​គួប​ផ្សំ​នឹង​ទេព​កោ​សល្យ​ដ៏​ជំនាញ​ រួម​ទាំង​រូបឆោម​ដ៏​ស្រស់​សោភា​ផង​នោះ កញ្ញា អ៊ុ​ក ផល្លា បាន​ក្លាយជា​តួអង្គ​ឯក​របាំ​អប្សរា​
ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៩០ តែ​ម្តង ដោយ​រូបភាព​របស់​នាង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​ព័ត៌មាន​នានា ក្នុង​នាម​ជា​នាដកា​របាំ​បុរាណ​ដ៏​លេចធ្លោ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ជា​ការ​កត់សម្គាល់​អ្នក​ម្នាង អ៊ុ​ក ផល្លា បាន​ចាក​ឆ្ងាយ​ពី​ជីវិត​សិល្បៈ​បន្តិច​ម្តង​ៗ បន្ទាប់​ពី​បាន​ចាប់ផ្តើម​ជីវិត​អាពាហ៍ពិពាហ៍​ជាមួយ​លោក វ៉េ​ង សិរិ​វុ​ឌ្ឍ ដែល​ពេល​នោះ​ លោក​ជា​សហរដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី ។ យ៉ាងណា​ក៏​ដោយ ជីវិត​អាពាហ៍ពិពាហ៍​នេះ​មាន​រយៈពេល​មិនយូរ​ប៉ុន្មាន ក៏​ឈាន​ដល់​ផ្លូវបំបែក ​និង​ខណៈ​ក្រោយមក​ទៀត លោកស្រី អ៊ុ​ក ផល្លា ត្រូវ​បាន​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ សព្វព្រះទ័យ​ខណៈ​ពេល​ដែល​លោកស្រី​បាន​ចូលរួម​សម្តែង​ជា​តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​រឿង​«​រាជ​បូ​រី​»​ដែល​ដឹកនាំ​សម្តែង​ដោយ​ព្រះ​អង្គ​ផ្ទាល់ និង​បាន​សាង​ជីវិត​គ្រួសារ​ជាមួយ​គ្នា​រហូត​ដល់​បច្ចុប្បន្ន ត្រូវ​បាន​គេ​ស្គាល់​ថា​ជា អ្នក​ម្នាង​នរោត្តម ផល្លា​រណឫទ្ធិ ។ ក្រោយ​ពី​ព្រះ​អង្គ​បាន​លែងលះ​ជាមួយ​អ្នក​ម្នាង​ម៉ា​រី ។ ក្នុង​ជីវិត​ជា​គ្រួសារ​រាជវង្ស អ្នក​ម្នាង​ទទួល​បាន​បុត្រា​ពីរ​អង្គ​គឺ​ទ្រង់​នរោត្តម​សុធា​ឫទ្ធិ ប្រសូត​ក្នុង​ឆ្នាំ​២០០៣ និង​ទ្រង់​នរោត្តម រណ​វង្ស ប្រសូត​ឆ្នាំ​២០១១ ។

អ្នក​ម្នាង នរោត្តម ផល្លា​រណឫទ្ធិ កើត​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​១៩៧៩ អ្នក​ម្នាង​ជា​អតីត​តួអង្គ​អប្សរា​ក្នុង​របាំ​ព្រះរាជ​ទ្រព្យ​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​លើ​ឆាក​អន្តរជាតិ​ក្នុង​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៩០ ។ នៅ​​ក្នុង​២០១៨​នេះ អ្នក​ម្នាង​បាន​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​ជាមួយ​ព្រះ​ស្វាមី សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ ដោយ​អ្នក​ម្នាង​បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធិ លំដាប់​លេខ​រៀង​ទី​១ នៃ​គណ​បក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​នៅ​មណ្ឌល​ព្រៃវែង សម្រាប់​នីតិកាល​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អណ​ត្តិ​ទី​៦ ដែល​នឹង​ត្រូវ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៩ ខែកក្កដា ខាង​មុខ​នេះ ។

ជា​អកុសល​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ អ្នក​ម្នាង អ៊ុ​ក ផល្លា បាន​ទទួលមរណភាព​ក្នុង​ជន្មាយុ​៣៩​ឆ្នាំ ដោយ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ក្នុង​ដំណើរ​ជាមួយ​ព្រះ​ស្វាមី ដើម្បី​យាងចុះ​សួរសុខទុក្ខ​សមា​ជិក សមាជិកា​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច​នៅ​ខេត្ត​ព្រះ​សីហ​នុ​ក៏​ជា​គ្រោះ​អកុសល​នៅ​ផ្លូវជាតិ​លេខ​៤ ក្នុងស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

គួរ​រម្លឹក​ថា កាលពី​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៥ កន្លង​ទៅ​អ្នក​ម្នាង​ក៏​រង​គ្រោះជា​ទម្ងន់​ដែរ ក្រោយ​ពី​វិល​ត្រឡប់​មក​ពី​ជួប​អ្នកគាំទ្រ​គណបក្ស​ហ្វុ​៊​ន​ស៊ិ​ន​ប៉ិច នៅ​ក្នុង​ខេត្តកំពង់ចាម​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​ព្រៃ​ខ្វិត ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដោយ​រថយន្ត​ដឹក​ដី​បាន​បើក​ចូល​កាត់​ក្បួន​ព្រះ​ទីនាំង​ព្រះ​អង្គ​ហើយ​បាន​បុក​ចំ​ពីមុខ​ក្នុង​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ ៕