ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាន​ស្គាល់​ហើយ​… សាកសព​ដែល​ប្រទះ​ឃើញ​ក្រោម​ស្ពាន​ស្ទឹង​មាន​ជ័យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ថា ករណី​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ ស្ថិត​នៅ​ក្រោម​ស្ពាន​ស្ទឹង​មាន​ជ័យ​នោះ ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម​វាយ​សម្លាប់ ឱ្យ​ដេក​ស្លាប់ ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម គិត​ត្រឹម​វេលា​ម៉ោង​១១…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ឱ្យ​ដឹង​ថា ករណី​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ ស្ថិត​នៅ​ក្រោម​ស្ពាន​ស្ទឹង​មាន​ជ័យ​នោះ ត្រូវ​បាន​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​ឃាតកម្ម​វាយ​សម្លាប់ ឱ្យ​ដេក​ស្លាប់ ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម គិត​ត្រឹម​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា នេះ ស្ថិត​ត្រង់​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្នុង​ក្រុម​ទី​២ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេព វង្ស អាយុ​២៧​ឆ្នាំ ជា​កម្មករ​សំណង់
មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិលាដៃ ឃំុលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។  ជនរងគ្រោះ​​មាន​ស្លាកស្នាម​របួសធ្ងន់​ផ្នែក​ក្បាល រហូត​បែក​ឈាម​ខ្ទាត​ប្រឡាក់​ពេញ​ជញ្ជាំង​ថ្ម ។

បច្ចុប្បន្ន ស្ថិត​នៅ​កន្លែង​កើតហេតុ គឺ​កំពុង​មាន​មនុស្ស​យ៉ាង​កកកុញ​បាន​ទៅ​ការ​ចោមរោម​មើល បង្ក​ឱ្យ​មាន​កកស្ទះ​ចរាចរណ៍​ផង​ដែរ ។ ប្រភព​ចុង​ក្រោយ​បន្ត​ថា ករណី​នេះ ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់​ថា ជា​ករណី​ឃាតកម្ម​ពិតប្រាកដ​មែន ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា ជា​ករណី​ប្លន់​សម្លាប់ ឬ​គំនំ​ុ​ផ្ទាល់ខ្លួន​នោះ​ឡើយ ខណៈ​កំពុង​ស៊ើបអង្កេត​បន្ត ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ