ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យទាំង​ព្រលឹមហ្មង…គេចពី​សត្វ​ទៅ​បុក​ដើមគ្រាប់បែក​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​ជា​អ្នក​រួម​ដំណើរ រួម​នឹង​បុរស​ម្នាក់​ជា​អ្នក​បើករថយន្ត​មួយ​គ្រឿង​ម៉ាក Starex ពណ៌​ទឹកប្រាក់ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​គេច​ពី​សត្វ​ឆ្កែ​រត់​កាត់​ផ្លូវ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ដើម​គ្រាប់បែក បណ្តាល​អោយ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់ ចំណែក​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​២​នាក់​ជា​អ្នក​រួម​ដំណើរ រួម​នឹង​បុរស​ម្នាក់​ជា​អ្នក​បើករថយន្ត​មួយ​គ្រឿង​ម៉ាក Starex ពណ៌​ទឹកប្រាក់ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​គេច​ពី​សត្វ​ឆ្កែ​រត់​កាត់​ផ្លូវ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ដើម​គ្រាប់បែក បណ្តាល​អោយ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់ ចំណែក​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ហេតុ
ការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៨ ​តាម​បណ្តោយ​ផ្លូវ​២៤០ ​នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទី​២ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស និង​ស្ត្រី​ជា​ជនជាតិ​ចិន​ចំនួន​៣​នាក់ ក្នុង​នោះ​ស្ត្រី​២​នាក់​ជា​អ្នក​រួម​ដំណើរ ចំណែក​បុរស​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង ម៉ាក Starex ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២AR-៦៥០១ បើកបរ​តាម​បណ្តោយ​ផ្លូវ​២៤០ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ រថយន្ត​នោះ​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ហើយ​ចៃដន្យ​ក៏​មាន​សត្វ​ឆ្កែ​មួយ​ក្បាល​រត់​កាត់​ផ្លូវ ភ្លាម​ៗ​នោះ​ដែរ​រថយន្ត​រេ​ចង្កូត​ទៅ​ខាងឆ្វេង​បាន​បុក​ដើម​គ្រាប់បែក​ពេញទំហឹង បណ្តាល​ឱ្យ​បុរស​ម្នាក់​ដែល​ជា​អ្នកបើកបរ​រង​របួសធ្ងន់ រីឯ​ស្ត្រី​២​នាក់​ទៀត​ដែល​ជា​អ្នក​រួម​ដំណើរ​រង​របួសស្រាល ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​មាន​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​មក​ដឹក​យក​ជន​រង​គ្រោះ​ទៅ​ព្យាបាល ។ ចំណែក​រថយន្ត​ខ្ទេច​អស់​មួយ​ចំហៀង​ខាងឆ្វេង និង​បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ