ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​! ល្មមតែ​ប្រមូល​អស់ គឺ​មួយ​យប់​ទល់​ភ្លឺ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ រថយន្ត​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​កំពង់ចាម 3A-3145 ដឹក​គ្រាប់ពោត​ពេញ​ចំណុះ​ជាង​៣០​តោន​បាន​ជួបនឹង​ហេតុការណ៍​របូត​ដាច់​កន្ទុយ​រ៉ឺ​ម៉ក​ខាងក្រោយ ត្រង់​ផ្លូវបំបែក​ជា​បួន​ផ្ទះ​តា​ហ៊ូ​វ សិ្ថ​ត​នៅ​ភូមិ​ទី​៤ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។…

ខេត្តកំពង់ចាម ៖ រថយន្ត​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​កំពង់ចាម 3A-3145 ដឹក​គ្រាប់ពោត​ពេញ​ចំណុះ​ជាង​៣០​តោន​បាន​ជួបនឹង​ហេតុការណ៍​របូត​ដាច់​កន្ទុយ​រ៉ឺ​ម៉ក​ខាងក្រោយ ត្រង់​ផ្លូវបំបែក​ជា​បួន​ផ្ទះ​តា​ហ៊ូ​វ សិ្ថ​ត​នៅ​ភូមិ​ទី​៤ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។ ហេតុការណ៍​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៨ មិថុនា ២០១៨ ចាត់ទុកជា​សំណាង​ដោយ​មិន​មាន​ពលរដ្ឋ​ណា​ម្នាក់​រង​របួស​នោះ​ទេ គ្រាន់តែ​ធ្វើ​ឲ្យ​ពោត​បាន​កំពប់​ជ្រុះ​រាយ​លើ​ផ្លូវ លុះដល់​ជិត​ភ្លឺ​ទើប​ប្រមូល​ពោត​អស់ ។

លោក​វរសេនីយ៍ត្រី ស៊ា​ម យូ​សេង អធិការរង​នគរបាល​ទទួល​ផែន​សណ្តាប់ធ្នាប់​នៃ​អធិការដ្ឋាន​នគរ
បាល​ក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ត​នេះ​បើកបរ​ដោយ​ឈ្មោះ ហួត ជា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ
នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ដឹក​គ្រាប់ពោត​ចេញពី​ប្រទេស​វៀតណាម​ក្នុង​គោ
ល​បំណង​យក​ទៅ​កាន់​ខេត្ត​ប៉ៃលិន ជាប់​ព្រំដែន​ប្រទេស​ថៃ ។

លោក​អធិការរង​នគរបាល​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​បន្ត​ថា ក្នុង​ពេល​ដែល​កើតហេតុ​នោះ​ពិតជា​សំណាង​ដែល​មេឃ​បាន​បង្អុរ​ភ្លៀង​ធ្លាក់​មក ហើយ​មិនសូវ​មាន​មនុស្ស​ធ្វើ​ដំណើរ​ឆ្លងកាត់ ទៅ​វិញ​ទៅ​មក ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង​រូប​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ទៅ​ដល់​គោលដៅ​បាន​ជួយ​សំរួល​ចរាចរណ៍​មិន​ឲ្យ​មាន​ភាព​កកស្ទះ ។

លោក​អធិការ​នគរបាល​ក្រុង​កំពង់ចាម និង​លោក​ឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការ​រង​នគរបាល​ទទួល​ផែន​សណ្តាប់ធ្នាប់​បាន​ចុះ​មក​ដល់ និង​បាន​ណែនាំ​ឲ្យ​សមត្ថកិច្ច​ប្រាប់​ទៅ​ម្ចាស់​ប្រញាប់​រក​កម្មករ​មក​កើប​ពោត និង​រថយន្ត​សាង​គ្រាប់ពោត លើកដាក់​លើ​រថយន្ត​មួយ​ផ្សេង​ទៀត​ផង​ដែរ ។

រហូត​មក​ដល់​វេលា​ម៉ោង​៤​ទាប​ភ្លឺ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​១៩ មិថុនា ទើប​កម្មករ​លើក​គ្រាប់ពោត​អស់ ហើយ​រថយន្ត​ដែល​របូត​កន្ទុយ​សណ្តោង​នេះ​ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ព្រោះតែ​បង្ក​ឲ្យ​រង​ការ​ខូចខាត​ផ្លូវ​ថ្នល់ជាតិ​លេខ​៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ