ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុវត្ត​រាល់​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា​ដែល​បាន​ចុះហត្ថលេខា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា លោក Wei Feng He រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​មាន​ប្រសាសន៍​ថា លោក​បាន​មក​កាន់ រាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា លោក Wei Feng He រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​មាន​ប្រសាសន៍​ថា លោក​បាន​មក​កាន់ រាជាណាចក្រ​កម្ពុជា កាលពី​៦​ឆ្នាំ​មុន ។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា ដំណើរ​ទស្សន កិច្ច​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​នេះ គឺ​ដើម្បី​ជំរុញ​ការ​អនុវត្ត​រាល់​កិច្ចព្រមព្រៀង ទាំងឡាយ​ណា​ដែល​បាន​ចុះហត្ថលេខា រវាង​សម្តេច​តេ​ជោ​ជាមួយ​លោក​ស៊ី​ហ្សី​ង​ពិ​ង​កន្លង​មក ។

លោក​អ៊ា​ង​សុ​ផល្លែ​ត​ជំនួយការ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​បាន​ប្រាប់​ឲ្យ​ដឹង នៅ​ក្រោយ​ជំនួប​ថា លោក​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​មាន​ប្រសា​សបែប​នេះ​នា​រសៀល​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​នាយក​រដ្ឋមន្ត្រី​វិមាន​សន្តិភាព​ក្នុង​ឱកាស​ដែល លោក​ត្រូវ​បាន​អនុញ្ញាត ចូល​ជួប​សំដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ខណៈ​ពេល​ដែល​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជា ណា​ចក្រ​កម្ពុជា ។

លោក Wei បាន​មាន​ប្រសាសន៍​បន្ត​ថា លោក​នឹង​ជំរុញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង កាន់តែ​ស៊ីជំរៅ​ឡើង ជា​ពិសេស​រវាង​កងទ័ព​ទាំង​ពីរ ។ ជា​ការ​ឆ្លើយ​តប​សម្តេច​តេ​ជោ​បាន​សំដែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក Wei ចំពោះ​អ្វី​ដែល​លោក​បាន​លើក​ឡើង និង​បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ លោក​Wei ដែល​បាន​មក​ដើម្បី​ជំរុញ ការ​អនុវត្ត​លើ​រាល់​កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​ហត្ថ លេខា​ហើយ ។

សម្តេច​បាន​មាន​ប្រសាសន៍​ថា យើង​ត្រូវ​តែ​បន្ត​ភាព​ជា​ដៃគូ​ជំរុញ​ការ​អនុវត្ត​លើ​រាល់​អ្វី​ៗ​ដែល​បាន​ចុះហត្ថលេខា​ហើយ ព្រោះថា​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ គឺជា​ទំនាក់ទំនង​ដែល​និយាយ​ផង​ធ្វើ​ផង មិនមែន​គ្រាន់តែ​ទំនាក់ទំនង​គ្រាន់តែ​និយាយ​នោះ​ទេ​។ ពី​នោះ​ទៅ ទៀត​សម្តេច​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រជាជន​ចិន​រដ្ឋាភិបាល​ចិន​ដែល​កន្លង​មក​តែង តែ​ជួយ​កម្ពុជា​ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា និង​ជួយ​ដល់​វិស័យ​កងទ័ព​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ