ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ចេញពី​បុណ្យ​៧​ថ្ងៃ​ប្អូន​បង បែរជា​ជួប​គ្រោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​បុណ្យ​៧​ថ្ងៃ​បងប្អូន​ត្រលប់​ទៅ​ផ្ទះ​វិញ​បាន​បើក​រថយន្ត​​រី​យ៉ែ​ថយក្រោយ ស្រាប់តែ​ជាប់​ហ្គា​ធ្វើ​ឱ្យ​រថយន្ត​ជ្រុល​ទៅ​បុក​ចូល​ក្នុងផ្ទះ​ប្រជា​ពលរដ្ឋ​រង​ការ​ខូចខាត​អស់​មួយ​ចំនួន ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៦​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​បុរី​ចំការ​ដូង ផ្ទះ​លេខ​E20…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​បុណ្យ​៧​ថ្ងៃ​បងប្អូន​ត្រលប់​ទៅ​ផ្ទះ​វិញ​បាន​បើក​រថយន្ត​​រី​យ៉ែ​ថយក្រោយ ស្រាប់តែ​ជាប់​ហ្គា​ធ្វើ​ឱ្យ​រថយន្ត​ជ្រុល​ទៅ​បុក​ចូល​ក្នុងផ្ទះ​ប្រជា​ពលរដ្ឋ​រង​ការ​ខូចខាត​អស់​មួយ​ចំនួន ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៦​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​បុរី​ចំការ​ដូង ផ្ទះ​លេខ​E20 ផ្លូវ​បេតុង​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

តាម​សម្តី​អ្នកបើកបរ​រថយន្ត​បង្ក​បានឱ្យ​ដឹង​ថា មុន​កើតហេតុ រូប​គាត់​បាន​ចេញពី​បុណ្យ​៧​ថ្ងៃ បងប្អូន​គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​បាន​បើករថយន្ត​របស់​គាត់​ម៉ាក​ហា​យ​ឡែ​ន​ឌឺ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2AM6445 រី​យ៉ែ​ថយក្រោយ​ដើម្បី​យក​ក្បាល​ចេញ​មក​ក្រៅ តែ​ដោយសារ​រូប​គាត់​ស្លន់​ពេក​បាន​ជាន់​ហ្គា​បន្ថែម ទើប​ធ្វើ​ឱ្យ​រថយន្ត​ស្ទុះ​ថយ​ក្រោយ​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​កើតហេតុ បណ្តាល​ឱ្យ​បាក់​ទ្វារ​កញ្ចក់​អស់​៣​ផ្ទាំង ខូចខាត​ម៉ូតូ​១ និង​បង់​កៅអី​នៅ​មុខ​ផ្ទះ​អស់​មួយទៀត តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ គ្រាន់តែ​រថយន្ត​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ​ភាគី​ទាំង​សងខាង​បាន​សម្របសម្រួល​គ្នា ដោយ​ចេញ​សង​ថ្លៃ​ការ​ខូចខាត​ទៅ​ឱ្យ​ម្ចាស់ផ្ទះ​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ