ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេជាង​សំណង់​ម្នាក់​ស្លា.ប់​យ៉ាង​អាណោចអាធ័ម នៅ​ក្នុង​ការដ្ឋាន

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​ជា​មេជាង​សំណង់ ផ្នែក​ជាង​ម៉ាស៊ីន​ផ្សារ​ដែក​នៅ​ក្នុង​សំណង់ តុង ហុ​ក​សេង ដែល​មាន​ទីតាំង​អូរ​ត្រេះ​២ ស្ថិត​ក្រុម​២ ភូមិ​៦​សង្កាត់​៤ ក្រុង​-​ខេត្ត​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​ជា​មេជាង​សំណង់ ផ្នែក​ជាង​ម៉ាស៊ីន​ផ្សារ​ដែក​នៅ​ក្នុង​សំណង់ តុង ហុ​ក​សេង ដែល​មាន​ទីតាំង​អូរ​ត្រេះ​២ ស្ថិត​ក្រុម​២ ភូមិ​៦​សង្កាត់​៤ ក្រុង​-​ខេត្ត​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ២០១៨ វេលា​ម៉ោង ០៩ និង​២០​នាទី​ព្រឹក ត្រូវ​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​ក្នុង​ការដ្ឋាន បន្ទាប់​ពី​ដាច់​គ្រែ​ន​យោង​សម្ភារ​ពីក្រោម​ទៅ​លើ ធ្លាក់​ចុះ​ក្រោម​សង្កត់​លើ​ជន​រង​គ្រោះ​។ យោង​តាម​ប្រភព​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា នា​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ២០១៨​នេះ វេលា​ម៉ោង​០៩ និង​២០​នាទី​ព្រឹក មាន​កម្មករ​សំណង់​ម្នាក់​បាន​ស្លាប់ (​គ្រោះថ្នាក់​ការងារ​) នៅ​ចំណុច​ការដ្ឋាន​សំណង់ តុង ហុ​ក​សេង ដែល​មាន​ទីតាំង អូរ​ត្រេះ​២ ស្ថិត​ក្រុម​២ ភូមិ​៦ សង្កាត់​៤ ក្រុង​-​ខេត្ត​សីហ​នុ​។

 មូលហេតុ​ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​នេះ មក​ពី​ដាច់​គ្រែ​ន​យោង​សម្ភារ​ពីក្រោម​ទៅ​លើ ធ្លាក់​ចុះ​ក្រោម​សង្កត់​លើ​ជន​រង​គ្រោះ ឈ្មោះ រឿ​ន វា​ន្នី ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាង​ម៉ាស៊ីន​ផ្សារ​ដែក ក្នុង​ការដ្ឋាន​។ មានស្រុក​កំណើត ភូមិ​ទួល​ជ្រៃ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បច្ចុប្បន្ន ស្នាក់​នៅ ការដ្ឋាន​ខាងលើ​។ ក្រោយ​ពី​កម្លាំង​ជំនាញ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច សាកសព​ត្រូវ​បាន​ប្រគល់​ជូន​ប្រពន្ធ ឈ្មោះ ផែ អៀង យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ស្រុក​កំណើត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ