ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជន​បង្ក​គ្រោះ​ថ្នាក់លើ​ក្បួន​រថយន្ត​សម្តេចក្រុមព្រះ​ចាត់ការ​តាម​ច្បាប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ក្នុង​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង របួស​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា​ម្សិលមិញ​នេះ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះ​សីហ​នុស​ម្រេច​បញ្ជូន​ខ្លួន​ទាំង​ស្ថានភាព​រង​របួសធ្ងន់​ទៅ​កាន់​សាលាដំបូង​ហើយ នា​រសៀល​ថ្ងៃ​១៨ ខែមិថុនា ឆ្នាំ…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យ​ក្នុង​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង របួស​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា​ម្សិលមិញ​នេះ ត្រូវ​បាន​នគរបាល​ចរាចរណ៍​ខេត្ត​ព្រះ​សីហ​នុស​ម្រេច​បញ្ជូន​ខ្លួន​ទាំង​ស្ថានភាព​រង​របួសធ្ងន់​ទៅ​កាន់​សាលាដំបូង​ហើយ នា​រសៀល​ថ្ងៃ​១៨ ខែមិថុនា ឆ្នាំ ២០១៨​នេះ បន្ទាប់​ពី​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​ក្បួន​រថយន្ត​សម្តេចក្រុមព្រះ​នរោត្តម​រណឫទ្ធិ ទៅ​កាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ហើយ​។

  លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការ​ទទួល​ផែន​សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​បទបញ្ជា​ពី​ឯកឧត្តម ឧត្តមសេនីយ៍ទោ​ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ នា​រសៀល​ថ្ងៃ​ទី​១៨ មិថុនា កម្លាំង​ជំនាញ​បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ យ៉ាង​យកចិត្តទុកដាក់​លើ​ករណី គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​រួច​មក សមត្ថកិច្ច​បាន​សម្រេច​បញ្ជូន​ខ្លួន​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ឈ្មោះ វ៉ុល សា​រ៉េ​ត អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​១ ក្រុងព្រះសីហនុ ទៅ​កាន់​សាលាដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការ​រង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ទទួល​ផែន​សណ្តាប់ធ្នាប់ និង​ចរាចរណ៍​ឲ្យ​ដឹង​ថា «​នេះ​ជា​នីតិវិធី​ផ្លូវច្បាប់ ក្រោយ​សមត្ថកិច្ច​រក​ឃើញ​ថា ជន សង្ស័យ អ្នកបើកបរ​រថយន្ត​តាក់ស៊ី​រូប​នេះ​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ទ្រង់ទ្រាយ​ធំ​មួយ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ២០១៨ បណ្តាល​ឲ្យ​មាន​ជន​រង​គ្រោះ​ស្លាប់ និង​រង​របួស »​។ លោក​ឧត្តមសេនីយ៍ត្រី បញ្ជាក់​បន្ថែម​ថា ករណី​នេះ​បើ​ទោះជា​ជន​ស​ង្ស​យ័​មាន​របួស​យ៉ាងណា​ក៏​ដោយ​ក៏​នីតិវិធី​ត្រូវ​តែ​ធ្វើ​ដែរ តាម​រយៈ​ការ​ព្យាបាល​ផង និង​អនុវត្តន៍​នីតិវិធី​ច្បាប់​ផង​។

លោក​បញ្ជាក់​ទៀត​ថា ការ​សម្រេច​ចុង​ក្រោយ​គឺ​ក្រោយ​បញ្ជូន​ទៅ​ដល់​សាលាដំបូង​ខេត្ត ការ​សម្រេច​ក្តី គឺ​ស្ថិត​នៅ​លើ​ចៅក្រម​ជា​អ្នក​សម្រេច​តែ​ប៉ុណ្ណោះ​។ គួរ​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នោះ បណ្តាល​ឲ្យ​មាន​ជន​រង​គ្រោះ​ម្នាក់​ស្លាប់ គឺ​អ្នក​ម្នាង អ៊ុ​ក ផល្លា និង​មាន​ជន​រង​គ្រោះ​៦​នាក់​ទៀត ដែល​ជិះ​ក្នុង​រថយន្ត​ទាំង​សងខាង​រង​របួសធ្ងន់ និង​ស្រាល ក្នុង​នោះ​រួម​មាន​ទាំង​សម្តេចក្រុមព្រះ នរោត្តម​រណឫទ្ធិ​ផង​ដែរ ដែល​ទ្រង់​ទទួល​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​ថៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ