ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​របួសស្រាល​ជាប់​ខ្នោះ អ្នក​របួសធ្ងន់​ដេកពេទ្យ ព្រោះតែ​មើល​មុខ​ឌឺដង​ដាក់​គ្នា

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង ដែល​បង្ក​ដោយ​ភាគី​ទាំង​សងខាង បាន​មើល​មុខ​ឌឺដង​ដាក់​គ្នា​ក៏​ទាស់​ពាក្យ​សម្តី បណ្តាល​ឲ្យ​មាន​កំហឹង​វាយ​គ្នា​ទៅ​វិញ​ទៅ​មក បែរជា អ្នក​របួសស្រាល​ជាប់​ខ្នោះ អ្នក​របួសធ្ងន់​ដេកពេទ្យ ដោយសារ​អ្នក​របួសធ្ងន់​វាយ​នឹង​ដៃ…

ខេត្តកណ្តាល ៖ អំពើ​ហិង្សា​មួយ​បាន​កើតឡើង ដែល​បង្ក​ដោយ​ភាគី​ទាំង​សងខាង បាន​មើល​មុខ​ឌឺដង​ដាក់​គ្នា​ក៏​ទាស់​ពាក្យ​សម្តី បណ្តាល​ឲ្យ​មាន​កំហឹង​វាយ​គ្នា​ទៅ​វិញ​ទៅ​មក បែរជា អ្នក​របួសស្រាល​ជាប់​ខ្នោះ អ្នក​របួសធ្ងន់​ដេកពេទ្យ ដោយសារ​អ្នក​របួសធ្ងន់​វាយ​នឹង​ដៃ ហើយ​អ្នក​របួសស្រាល​យក​កាំបិត​ទៅ​ចាក់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ច័ន្ទ ៥​កើត ខែ​អសា​ឍ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​៥៦៥២ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច នៅ​ចំណុច​ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

នគរបាល​អធិការ​ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ វណ្ណ មក​រា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទីលំនៅ​ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​នៅផ្ទះ​(​រង​របួស​ត្រង់​ខ្នង​)​។ រីឯ​ជនល្មើស​ឈ្មោះ ប៊ុ​ន ជា​សុ​វ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ទីលំនៅ​ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​បើកបរ​រថយន្ត​(​ឃាត់ខ្លួន​)​។ នគរបាល​បាន​បញ្ជាក់​ថា កាលពី​វេលា​កើតហេតុ​ខាងលើ ជនល្មើស​បាន​ជិះ​ម៉ូតូ​ចេញពី​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​ត្រឡប់​មក​ផ្ទះ​វិញ​ដល់​ផ្លូវ​ចូល​ផ្ទះ ក៏​ជួបនឹង​ជន​រង​គ្រោះ ហើយ​ក៏​បាន​សំឡឹងមុខ​គ្នា​ទៅ​វិញ​ទៅ​មក រួច​ក៏​បាន​ទាក់​ពាក្យ​សម្ដី​គ្នា​។

បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​វាយ ជនល្មើស​បួន​ប្រាំ​ដៃ ទើប​ជនល្មើស​ខឹង​ក៏​បាន​ទៅ​យក​កូនកាំបិត​ចុង​ស្រួច​យក​មក​ចាក់​ជនល្មើស​ចំ​ខ្នង ពីក្រោយ​បណ្តាល​ឲ្យ​មាន​របួស​ស្នាម​ហូរ​ឈាម ហើយ​ក៏​បាន​ប្រតាយប្រតប់​គ្នា​បណ្តាល​ឲ្យ​កាំបិត​មុត​ភ្លៅ ជនល្មើស​ខ្លួនឯង​មាន​របួស​ស្នាម​។ បន្ទាប់​មក​ជនល្មើស​ក៏​បាន​បោះ​កូនកាំបិត​ចោល​រក​មិនឃើញ រួច​ក៏​ត្រូវ​បងប្អូន​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រៀង​ៗ​ខ្លួន តែ​ជន​រង​គ្រោះ​មាន​របួស​ស្នាម​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រុ​ស្សី​តែ​ម្តង​។ ចំណែកឯ​ជនល្មើស​រង​របួសស្រាល ក្រោយ​ពី​ព្យាបាល​របួស ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ