ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​មិន​ប្រកាន់​ស្តាំ បុក​ជាមួយ​រថយន្ត​ដឹក​ដី​របួសធ្ងន់​២​នាក់

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ចំណុច​ផ្លូវ​កោង​៨០​ដឺ​ក្រេ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​កៅស៊ូ ស្ថិត​នៅ​ក្នុងភូមិ​ម​ហរ៍ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា…

ខេត្តកំពង់ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ចំណុច​ផ្លូវ​កោង​៨០​ដឺ​ក្រេ ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​កៅស៊ូ ស្ថិត​នៅ​ក្នុងភូមិ​ម​ហរ៍ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​ធ្វើ​ឲ្យ​ក្មេង​ស្រី​២​នាក់ រង​របួសធ្ងន់ ដោយ​បាន​បើក​ម៉ូតូ​ទៅ​បុក​គ្នា​ជាមួយនឹង​រថយន្ត​ដឹក​ដី កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី រសៀល ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​។

ជន​រង​គ្រោះ​២​នាក់ ជិះ​ម៉ូតូ​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1K-2272 បើ​បរ​ដោយ​ឈ្មោះ ហុ​ន ចាន់​ធី ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ស្នួល ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ និង​ម្នាក់​ទៀត​រួម​ដំណើរ​ឈ្មោះ ឡា​ច គង្គា ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ថ្នល់ ឃុំ​ទ្រៀល ស្រុក​បារាយណ៍ អ្នក​ទាំង​២​បាន​រង​របួសធ្ងន់​។ បន្ទាប់​ពី​បាន​ជិះ​ម៉ូតូ​ទៅ​បុក​ជាមួយនឹង​រថយន្ត​ដឹក​ដី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A-1703 បើកបរ​ដោយ​ឈ្មោះ ញឹក ធា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ជា​ផល ឃុំ​មាន​ជ័យ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។

បន្ទាប់​ពី​កើតហេតុ​គ្រោះថ្នាក់​ចរាចរណ៍​អ្នកបើកបរ​រថយន្ត​ក៏​បាន​ចុះ​ពីលើ​រត់គេច​ខ្លួន​បាត់ បន្សល់​ទុក​រថយន្ត​នៅ​កណ្តាលផ្លូវ ទុក​ឲ្យ​សមត្ថកិច្ច​នៃ​ធិ​ការដ្ឋាន​ន​គន​របាល​ស្រុក​កំពង់ស្វាយ យក​ទៅ​រក្សា​ទុក​រង់ចាំ​ឲ្យ​តំណាង​ភាគី​ទាំង​សងខាង​ចូល​មក​ដោះស្រាយ​តាម​នីតិវិធី​។ សមត្ថកិច្ច​នគរបាល នៃ​ធិ​ការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ​ទទួល​ផែន​ចរាចរណ៍​បាន​បញ្ជាក់​ថា​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​នឹង​រថយន្ត​ដឹក​ដី​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ បើកបរ​ក្នុង​ល្បឿន​លឿន និង​មិន​ប្រកាន់​ស្តាំ​ដល់​ចំណុច​ផ្លូវ​កោង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ