ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ក្នុង​ខេត្ត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ២០១៨​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​រៀបចំ​កិ​ច្វ​ប្រជុំ​ត្រួតពិនិត្យ​ការងារ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​រក្សា​សន្តិសុខ​សុវត្ថិភាព​សង្គម​នៅ​ក្នុង​ខេត្ត ក្រោម​អធិបតីភាព…

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​១៨ មិថុនា ២០១៨​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​រៀបចំ​កិ​ច្វ​ប្រជុំ​ត្រួតពិនិត្យ​ការងារ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​រក្សា​សន្តិសុខ​សុវត្ថិភាព​សង្គម​នៅ​ក្នុង​ខេត្ត ក្រោម​អធិបតីភាព លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត​។ អញ្ជើញ​ចូលរួម​ក្នុង​អង្គពិធី​នោះ លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ អស់លោក​ឧត្តមសេនីយ៍ លោក​វរសេនីយ៍ នាយ នាយ​រង​ការិយាល័យ​ជំនាញ​ចំណុះ​ផែន​ព្រហ្មទណ្ឌ លោក​អធិការ​អធិការរង នគរបាល​ក្រុង​ស្រុក​ទាំង​១២ និង​តំណាង​អង្គភាព​ពាក់ព័ន្ធ​ជា​ច្រើន​អ្នក​ទៀត​ផង​ដែរ​។

គោលបំណង​ក្នុង​កិច្ចប្រជុំ​នា​ពេល​នោះ​គឺ​សំដៅ ធ្វើការ​ត្រួតពិនិត្យ​ទៅ​លើ​កិច្ច​ប្រតិបត្តិ​ការណ៍​ជំនាញ​របស់​កងកម្លាំង​ដែល​បាន​អនុវត្ត​កន្លង​មក និង​លើក​ទិស​ដៅ​បន្ត​ដើម្បី​យក​ទៅ​អនុវត្ត​ក្នុង​ការ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឲ្យ​កាន់តែ​មាន ប្រសិទ្ធិ​ភាព​ក្នុង​កិច្ច​ការពារ​ថែរក្សា​នូវ​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​និង​អន្តរជាតិ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ថ្វេ​រ​ឡើង​ថែម​ទៀត​។ នៅ​ក្នុង​អង្គពិធី លោក​ឧត្តមសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត​បាន​សម្ដែង​នូវ​ការ​កោត​ស​សើរ​ផង​ដែរ ចំពោះ​កម្លាំង​ទាំងអស់​ដែល​កន្លង​មក​បាន​យកចិត្តទុកដាក់ និង​សហ​ការណ៍​គ្នា​បាន​យ៉ាង​ល្អ​ប្រសើរ​ក្នុង​កិច្ច ប្រតិបត្តិការ រក្សា​សន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​នៅ​ក្នុង​ខេត្ត​កន្លង​មកនេះ​។

លោក​ឧត្តមសេនីយ៍​ស្នងការ​ក៏​បាន​ក្រី​ន​រំលឹក​ដល់​កងកម្លាំង​បន្ថែម​ថា​៖ សូម​ឲ្យ​កម្លាំង​យើង​ទាំងអស់ ត្រូវ​បន្ត​សហ​ការណ៍​គ្នា​ឲ្យ​បាន​ល្អ​ថែម​ទៀត​ក្នុង​ការ​អនុវត្ត​ភារកិច្ច​ជំនាញ​របស់​ខ្លួន និង​ចាត់វិធានការ​ល្បាត​ត្រួតពិនិត្យ និង​គ្រប់គ្រង​នៅ​រាល់​បណ្តា​គោលដៅ​សំខាន់​ៗ​ឲ្យ​បានជា​ប្រចាំ ដើម្បី​បង្ការ​ទប់ស្កាត់​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ និង​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេលវេលា​។ ក្នុង​នោះ​ត្រូវ​បន្ត​ស៊ើបអង្កេត និង​ស្រាវជ្រាវ ព្រមទាំង​ត្រូវ​ក្តាប់​មុខសញ្ញា​នៅ​ក្នុងភូមិ​សាស្ត្រ​ដែល​ខ្លួន​គ្រប់គ្រង និង​បន្ត​អនុវត្ត​ដីកា​ដែល​នៅ​សេសសល់​រួម​គ្នា​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​កុំ​ឲ្យ កើត​មាន​ឲ្យ​ស្រប​ទៅ​នឹង​ការ​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដែល​យើង​ទាំ​អស់​គ្នា​កំពុង​តែ​អនុវត្ត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ