ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​រាជធានី​បើក​យុទ្ធនាការ ធ្វើ​ប​ណ្ណ័​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​បុរី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បង់​ព័ន្ធ​ប្រថាប់ត្រា កុំ​ឲ្យ​លើស​ថ្ងៃ​ទី​៣១ ធ្នូ ២០១៨ បើ​ហួសពេល​កំណត់​នឹង​ត្រូវ​អនុវត្ត​ដដែល ដោយ​មិន​មានការ​លើកលែង​ទៀត​ទេ ដូចនេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បង់​ព័ន្ធ​ប្រថាប់ត្រា កុំ​ឲ្យ​លើស​ថ្ងៃ​ទី​៣១ ធ្នូ ២០១៨ បើ​ហួសពេល​កំណត់​នឹង​ត្រូវ​អនុវត្ត​ដដែល ដោយ​មិន​មានការ​លើកលែង​ទៀត​ទេ ដូចនេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រញាប់​ទៅ​បង់ពន្ធ​ប្រថាប់ត្រា នេះ​ឲ្យ​បាន​លឿន​ទៅ​តាម​ការ​កំណត់​នៃ​ការ​លើកលែង​នេះ​។ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង នៅ​រសៀល​ថ្ងៃ​ទី​១៨ មិថុនា ២០១៨​នេះ បាន​អញ្ជើញ​ចុះ​ទៅ​សំណេះសំណាល និង​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​បុរី​ឧទ្យាន​តា​ង៉ូ​វ ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ចំនួន​២៥៩​គ្រួសារ បន្ទាប់​ពី​ពួក​គាត់​រស់នៅ​មិន​មាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់​ជាង​៧​ឆ្នាំ​កន្លង​មក​។ លោក សា​រិ​ន វ​ណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​នោះ បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ទទួល​ប័ណ្ណកម្មសិទ្ធិ​នា​ពេល​នេះ មាន​ចំនួន​២៥៩​គ្រួសារ ឬ ខ្នង​ផ្ទះ ដោយ​ប្រជាពលរដ្ឋ​ត្រូវ​បង់​ត្រឹមតែ​៨​ម៉ឺន​រៀល​ប៉ុណ្ណោះ ទទួល​បាន​ប័ណ្ណ ពេល​បងប្អូន​បាន​ប័ណ្ណ​នេះ​ហើយ បងប្អូន​អាច​យក​ទៅ​ផ្ទេរកម្មសិទ្ធិ​តែ​ម្តង ហើយ​តម្លៃ​នៃ​ការ​ផ្ទេរ​នេះ​ត្រឹមតែ​៦០​ម៉ឺន​រៀល តែ​កុំ​ឲ្យ​គេ​រត់ការ​ឲ្យ​។ លោក ឃួ​ង ស្រេង បាន​លើក​ឡើង​ថា ការ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នេះ មាន​ផលប្រយោជន៍​២​យ៉ាង​ពោល​គឺ បងប្អូន​ប្រជាពលរដ្ឋ​ក៏​បាន ផលប្រយោជន៍​ច្រើន ហើយ​រដ្ឋ​ក៏​បាន​ទទួលផល​ប្រយោជន៍​ផង​ដែរ ពោល​គឺ​ប្រជាពលរដ្ឋ​មាន​លំនឹង ពិតប្រាកដ​ដោយ​មានផ្ទះ​នៅ​ស្របច្បាប់ អាច​យក​ទៅ​ដាក់​ធនាគារ​យក​លុយ​មក​ប្រើប្រាស់​បាន​។ ចំណែក​រដ្ឋ​វិញ​បាន​ទទួល​ប្រាក់​ពី​ការ​បង់ពន្ធ​អចលនទ្រព្យ​នេះ​ផង​ដែរ​។ លោក​បន្ត​ថា កន្លង​មក​មាន ប្រជាពលរដ្ឋ​មួយ​ចំនួន មិន​បាន​ផ្ទេរកម្មសិទ្ធិ​ស្រប​តាម​ច្បាប់​ទេ គឺ​ផ្ទេរ​ពី​ម្ចាស់​មួយ​ទៅ​ម្ចាស់​មួយទៀត ដោយ​មិន​បាន​បង់​ព័ន្ធ​ប្រថាប់ត្រា​។

ដោយ​មាន​បងប្អូន​ខ្លះ​ផ្ទេរ​បន្ត​គ្នា​ពី​មួយ​ទៅ​មួយទៀត​រហូត​ដល់ ៤​ទៅ​៥​នាក់​បន្ត​គ្នា ហើយ​បើ​តាម​ច្បាប់​គឺ​បងប្អូន​ត្រូវ​ទៅ​បង់​ព័ន្ធ​ប្រថាប់ត្រា​នេះ​តាម​ចំនួន​ដង ប៉ុន្តែ​ដោយ​មើលឃើញ​ពី​ការ​លំបាក​នេះ ទើប​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច សម្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​មក​បង់​ត្រឹមតែ​ម្តង​លើក​ចុង​ក្រោយ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី លោក ឃួ​ង ស្រេង ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ការ​លើកលែង​នេះ​មាន​សុពលភាព​ត្រឹមតែ​ថ្ងៃ​ទី​៣១ ធ្នូ ២០១៨​ប៉ុណ្ណោះ បើ​ហួស​ពី​ពេល​នេះ​ទៅ គឺ​រដ្ឋាភិបាល​នឹង​អនុវត្ត​ដដែល ដោយ​មិន​មានការ​លើកលែង​ទៀត​ទេ ដូច្នេះ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ប្រញាប់​ទៅ​បង់ពន្ធ​ប្រថាប់ត្រា​នេះ ឲ្យ​បាន​លឿន​ទៅ​តាម​ការ​កំណត់​នៃ​ការ​លើកលែង​នេះ​៕


https://youtu.be/cahKGH4K5oM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ