ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹ​ង​តើ​ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​រៃ​អង្គាស​គ្នា​ធ្វើ​ផ្លូវ​ដ៏​លំបាក​នេះ

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ដោយសារ​តែ​មើលឃើញ​ពី​ការ​លំបាក​ធ្វើ​ដំណើរ​ទៅ​មក​របស់​ប្រជាពលរដ្ឋ​យ៉ាង​លំបាក​នោះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ខាង​គណៈកម្មការ​វត្ត​ត្រសក់ផ្អែម​បាន​ដាក់​មេក្រូ ដើម្បី​រៃ​អង្គាស​ថវិកា​យក​ទៅ​ទិញ​ដី​សម្រាប់​ចាក់​ផ្លូវ ដែល​កំពុង​ទទួល​រង​នូវ​ការ​ខូចខាត​ស្ទើ​តែ​ទាំងស្រុង​នោះ ខណៈ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​មិន​បាន​គិតគូ​ទៅ​លើ​បញ្ហា​នេះ​សោះ​នោះ…

ខេត្តតាកែវ ៖ ដោយសារ​តែ​មើលឃើញ​ពី​ការ​លំបាក​ធ្វើ​ដំណើរ​ទៅ​មក​របស់​ប្រជាពលរដ្ឋ​យ៉ាង​លំបាក​នោះ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ខាង​គណៈកម្មការ​វត្ត​ត្រសក់ផ្អែម​បាន​ដាក់​មេក្រូ ដើម្បី​រៃ​អង្គាស​ថវិកា​យក​ទៅ​ទិញ​ដី​សម្រាប់​ចាក់​ផ្លូវ ដែល​កំពុង​ទទួល​រង​នូវ​ការ​ខូចខាត​ស្ទើ​តែ​ទាំងស្រុង​នោះ ខណៈ​ពេល​ដែល​អាជ្ញាធរ​ខេត្ត​មិន​បាន​គិតគូ​ទៅ​លើ​បញ្ហា​នេះ​សោះ​នោះ ។

ខាង​អាចារ្យ​គណៈកម្មការ​វត្ត​ត្រសក់ផ្អែម​នៅ​សង្កាត់​បារាយណ៍​ក្រុង​ដូន​កែវ​បាន​ឲ្យ​ដឹង​ថា យើង​ពិបាក​មើល​នឹង​ភ្នែក​ណាស់​នូវ​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា មន្ត្រីរាជការ​ណាស់ ព្រោះ​១​ខ្សែ​ចាប់ពី​គល់​ស្ពាន​ចុង​ថ្នល់​មក​ដល់​ក្លោ​ង​ទ្វា​វត្ត​បាយ​រាយ​ណ៍​បាន​ខូចខាត​ស្ទើ​ទាំងស្រុង​ទៅ​ហើយ ទើប​ខាង​គណៈកម្មការ​វត្ត​បាន​ដាក់​មេក្រូ​រៃ​ថវិការ​ពី​អ្នក​ធ្វើ​ដំណើរ​ដើម្បី​យក​ថវិកា​រទិញ​ដី​ចាក់​ផ្លូវ ដែល​មាន​ជង្ហុក​ជ្រៅ​ៗ ដោយសារ​ស្ថានភាព​លំបាក​ធ្វើ​ដំណើរ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​តាម​វត្ត​ត្រសក់​វិញ ហើយ​ចំពោះ​ការ​ដាក់​មេក្រូ​រៃ​អង្គាស​ថវិការ​នេះ គឺ​បងប្អូន​យើង​ចូល​ទៅ​តាម​ការ​ស្មោះ​ចិត្ត​ដោយ​មិន​កំណត់​ឡើយ ។

ប្រជាពលរដ្ឋ​រស់នៅ​តាម​អម​សងខាង​ផ្លូវ​ក៏​បាន​នាំ​ជួយ​កាយ​ដី​ដែល​លោក​អាចារ្យ​បាន​ទិញ​មក​ចាក់​ផ្លូវ​ដែល​ខូចខាត និង​បាន​និយាយ​រិះគន់​ថា ផ្លូវ​១​ខ្សែ​នេះ​មិន​ដែល​មាន​អ្នក​ណា​ខ្វល់​ឡើយ ហើយ​បែរជា​ទៅ​ធ្វើ​ផ្លោះ​ចាប់​ក្លោ​ង​ទ្វា​វត្ត​ជោ​យ​សំរោង​ទៅ​វិញ ពួក​គាត់​មិន​យល់​ទេ ហេតុ​អី​បាន​អាជ្ញាធរ​ខេត្ត​មិន​ខ្វល់​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​បែប​នេះ ហើយ​ឲ្យ​តែ​ពិបាក​រាល់​ការ​ធ្វើ​ដំណើរ​ព្រះសង្ឃ​ក៏​ដូច​ជា គណៈកម្មការ​វត្ត​នៅ​ក្នុង​សង្កាត់​បារាយណ៍​តែងតែ​ដាក់​មេក្រូ ដើម្បី​រៃ​ថវិកា​យក​ទៅ​ទិញ​ដី ដើម្បី​ជួសជុល​ផ្លូវ​១​ខ្សែ​នេះ ដោយ​ងាក​មក​មើល​ក្រុមការងារ​ចុះ​សង្កាត់​១​នេះ មិន​ខ្វល់​ពី​ការ​លំបាក​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ឡើយ ។

លោក​មូល វិចិត្រ​អភិបាលក្រុង​ដូន​កែវ​បាន​ប្រាប់​កោះសន្តិភាព​យើង​ឲ្យ​ដឹង​ថា ផ្លូវ​នេះ​មន្ទីរ​អភិ​វ​ឌ្ឃ​ន៍​ជនបទ​ក្រោម​ប្រាក់​កម្ចី​អេ​ឌី​ប៊ី ហើយ​គេ​ធ្វើ​មុន​ពេល​បោះ​ឆ្នោត តែ​ពេល​នេះ​មេឃ​បាន​ធ្លាក់​ភ្លៀង​ពិបាកធ្វើ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ