ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​កើត​មាន​ច្រើន​មែន​គ្រាន់​ថ្ងៃ​ទី​១៨​នេះ​កើត​ទៅ​១៣​លើក​ស្លា.ប់​៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​១៣​លើក (​យប់​៥​លើក​) ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​១១​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ កើតឡើង​១៣​លើក (​យប់​៥​លើក​) ស្លាប់​ប្រុស​៥​នាក់ របួសធ្ងន់​១១​នាក់ (​ស្រី​៣​នាក់​) របួសស្រាល​១១​នាក់​(​ស្រី​៤​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ មក​ពី​ល្បឿន​៧​លើក ស្លាប់​៣​នាក់ ,​មិន​គោរព​សិទ្ធ​២​លើក ,​មិន​ប្រកាន់​ស្តាំ​៤​លើក ស្លាប់​២​នាក់ ។ សរុប​ស្លាប់​៥​នាក់ ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​៣​នាក់​) ,​រថយន្ត​តូច​១​នាក់​,​ថ្មើរជើង​១​នាក់ ។ គ្រោះថ្នាក់​ប៉ះទង្គិច ម៉ូតូ និង​ម៉ូតូ​២​លើកស្លា​ប់ម្នាក់ ,​ម៉ូតូ និង​រថយន្ត​តូច​៥​លើក​ស្លាប់​២​នាក់ ,​ម៉ូតូ និង​អ្នក​ថ្មើរជើង​ម្នាក់​លើក ស្លាប់​ម្នាក់​,​រថយន្ត​តូច និង​រថយន្ត​តូច​១​លើកស្លា​ប់ម្នាក់ ,​រថយន្ត​តូច​និង​រថយន្ត​ធំ​១​លើក ,​រថយន្ត​តូច និង​អ្នក​ថ្មើរជើង​១​លើក​,​រថយន្ត​ធំ និង​រថយន្ត​ធំ​១​លើក ,​រថយន្ត​កែ​ច្នៃ និង​ថ្មើរជើង​១​លើក ។
បណ្តាល​ឲ្យ​ខូចខាត​យាន​២៤​គ្រឿងក្នុង​នោះ​មាន ម៉ូតូ​១០​គ្រឿង ,​រថយន្ត​តូច​១០​គ្រឿង ,​រថយន្ត​ធំ​៣​គ្រឿង ,​រថយន្ត​កែ​ច្នៃ​១​គ្រឿង ,​ថ្មើរជើង​៣​នាក់ ។ យានយន្ត​បង្កហេតុ ម៉ូតូ​៦​លើក ,​រថយន្ត​តូច​៣​លើក ,​រថយន្ត​ធំ​២​លើក ,​រថយន្ត​កែ​ច្នៃ​១​លើក​,​ថ្មើរជើង​១​លើក ។

គ្រោះថ្នាក់​នៅ​លើ​ផ្លូវ ផ្លូវជាតិ ៦​លើក​, ផ្លូវ​ខេត្ត​៤​លើក​,​ផ្លូវលំ​៣​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន និង​ភ្នំពេញ​១​លើក ស្លាប់​ម្នាក់ របួស​ម្នាក់ ,​កំពង់ចាម​៤​លើក ស្លាប់​២​នាក់ របួស​៣​នាក់ ,​សៀមរាប​១​លើក ស្លាប់​ម្នាក់ របួស​៧​នាក់ (​ស្រី​៣​នាក់​) និង​ខេត្ត​រតនគីរី​១​លើក ស្លាប់​ម្នាក់ របួស​៤​នាក់ ។
លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​៤០៩៧៨​គ្រឿង ( ម៉ូតូ​៥៦%) មធ្យោបាយ​ល្មើស​៧១៩៦​គ្រឿង (​ម៉ូតូ​៧១%) អប់រំ​៣២៦៩​គ្រឿង (​ម៉ូតូ​៤៥%) មធ្យោបាយ​ពិន័យ​៣៩២៧​គ្រឿង​(៩៩%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​៣៤៧០​គោលដៅ ម៉ូតូ​ចូល​គោលដៅ​១៩៩០៥​គ្រឿង អប់រំ​៩២៥​គ្រឿង ពិន័យ​សរុប​២៩០៩​គ្រឿង (​មួក​២១៧៥​គ្រឿង​,​កញ្ចក់​៦១៦​គ្រឿង​,​ស្រវឹង​៤៤​គ្រឿង​,​ផ្សេង​ៗ៧៤​គ្រឿង ។

ដោយឡែក​លទ្ធផល​ត្រួតពិនិត្យ​យានយន្ត​នៅ​រាជធានី​ភ្នំពេញ​រយៈពេល​១៨​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១​ដល់​១៨ ខែមិថុនា ឆ្នាំ​២០១៨ ឃាត់​យានយន្ត​សរុប​៨១៧៥​គ្រឿង ម៉ុ​តូ​៨១៧៥​គ្រឿង ពិន័យ​រួច​៧៩៨៣​គ្រឿង មិន​ទាន់​ពិន័យ​១៩២​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ