ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មី​ៗ​នេះ​រក​ឃើញ​ថា មនុស្ស​ឯកា​ងាយ​ស្លា.ប់​មុន​អាយុ​ដល់​ទៅ​ពីរ​ដង

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ភាព​ឯកា​អាច​ធ្វើ​ឲ្យ​អត្រា​នៃ​ការ​ស្លាប់​ដោយ​​សារ​ជំងឺ​បេះដូង​កើនឡើង​ដល់​ទៅ​ពីរ​ដង​។ នេះ​ជា​ការ​ស្រាវជ្រាវ​ដែល​ទើបតែ​ចេញ​លទ្ធផល​នា​ពេល​ថ្មី​ៗ​នេះ ដោយ​សិស្ស​ថ្នាក់បណ្ឌិត​នៅ​មជ្ឈមណ្ឌល​បេះដូង នា​សាកល​វិទ្យាល័យ Copenhagen ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក​។ ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា…

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ភាព​ឯកា​អាច​ធ្វើ​ឲ្យ​អត្រា​នៃ​ការ​ស្លាប់​ដោយ​​សារ​ជំងឺ​បេះដូង​កើនឡើង​ដល់​ទៅ​ពីរ​ដង​។ នេះ​ជា​ការ​ស្រាវជ្រាវ​ដែល​ទើបតែ​ចេញ​លទ្ធផល​នា​ពេល​ថ្មី​ៗ​នេះ ដោយ​សិស្ស​ថ្នាក់បណ្ឌិត​នៅ​មជ្ឈមណ្ឌល​បេះដូង នា​សាកល​វិទ្យាល័យ Copenhagen ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក​។

ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា ការ​រស់នៅ​ម្នាក់ឯង​កំពុង​តែ​មាន​ភាព​កើនឡើង​នៅ​ក្នុង​សង្គម​សព្វថ្ងៃ​។ ភាព​ឯកា​នេះ​បាន​ធ្វើ​ឲ្យ​មាន​អត្រា​ស្លាប់​មុន​អាយុ​ដល់​ទៅ​ពីរ​ដង​នៅ​លើ​ស្ត្រី ហើយ​ក្បែរ​នឹង​ពីរ​ដង​នៅ​លើ​បុរស​។ ទាំង​បុរស និង​ស្ត្រី​ដែល​មាន​អារម្មណ៍​ថា ខ្លួន​ឯង​ឯកា ងាយ​ប្រឈម​មុខ​នឹង​ចេញ​រោគ​សញ្ញា​ថប់​អារម្មណ៍ និង​ធ្លាក់ទឹក​ចិត្ត​ជាង​មនុស្ស​ធម្មតា​ដល់​ទៅ​បី​ដង​។

សិស្ស​ថ្នាក់បណ្ឌិត Anne Vinggaard Cristensen បាន​ថ្លែង​នៅ EuroHearthCare 2018 ថា​៖ «​ភាព​ឯកា​កំពុង​តែ​កើនឡើង​នៅ​ក្នុង​សង្គម​យើង​បច្ចុប្បន្ន​។ ការ​សិក្សា​ស្រាវ​ជ្រាវ​មុន​នេះ បាន​បង្ហាញ​ថា ភាព​ឯកា និង​ការ​ដកខ្លួន​ចេញពី​សង្គម មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ជំងឺ​សរសៃឈាម​បេះដូង និង​ស្ត្រូ​ក​។ វា​ជា​កត្តា​សំខាន់​ធ្វើ​ឲ្យ​ប្រឈម​នឹង​ការ​ស្លាប់​មុន​អាយុ បញ្ហា​ផ្លូវចិត្ត និង​ការ​ធ្លាក់​ចុះ​នូវ​គុណភាព​ជីវិត​ទាំង​ទៅ​លើ​បុរស និង​ស្ត្រី»។ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា គឺ​ពិតជា​សំខាន់​។ ដូចនេះ​យើង​គ្រប់​គ្នា​គួរ​មាន​ទំនាក់​ទំនង​ល្អ​នៅ​ក្នុង​សង្គម ដើម្បី​ឲ្យ​ជីវិត​កាន់តែ​ប្រសើរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ