ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​នាវា​ពិឃាត​​តាំងពី​៧៧​ឆ្នាំ​មុន​

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ​៖ ​បើ​តាម​លោក​កុង​ស្តង់​ទី​ន ​បូស​ដា​ណូ​វ ប្រមុខ​ក្រុម​អ្នករុករក​រុ​ស្ស៊ី​គូស​បញ្ជា​ក់​ប្រាប់​ ​SPUTNIK កាលពី​ថ្ងៃ​ទី​១៧ ​មិថុនា​ថា នាវា​ពិឃាត​រុ​ស្ស៊ី NOVIK…

ប្រទេស​រុ​ស្ស៊ី ​៖ ​បើ​តាម​លោក​កុង​ស្តង់​ទី​ន ​បូស​ដា​ណូ​វ ប្រមុខ​ក្រុម​អ្នករុករក​រុ​ស្ស៊ី​គូស​បញ្ជា​ក់​ប្រាប់​ ​SPUTNIK កាលពី​ថ្ងៃ​ទី​១៧ ​មិថុនា​ថា នាវា​ពិឃាត​រុ​ស្ស៊ី NOVIK ដែល​លិច​បាត់​​ដោយសារ​គ្រាប់​មីន​មួយ​គ្រាប់​ក្នុង​ឈូង​សមុទ្រ​ហ្វាំ​ង​ឡង់ កាលពី​ខែធ្នូ​ ឆ្នាំ​១៩៤១​ ត្រូវ​​បាន​រក​ឃើញ​ដោយ​ក្រុម​រុករក​ហ្វាំ​ង​ឡង់​-​រុ​ស្ស៊ី ក្រោយ​ការ​តាម​រុករក​អស់​រយៈពេល​យ៉ាង​យូរ​មក​។

ខ្មោច​នាវាចម្បាំង​នេះ​ ដែល​ត្រូវ​គ្រាប់​មីន​លិច​សម័យ​សង្គ្រាមលោក​លើក​ទី​២ ត្រូវ​បាន​រក​ឃើញ​ដោយ​ពួក​អ្នក​ស្រាវជ្រាវ​រុ​ស្ស៊ី ​និង​ហ្វាំ​ង​ឡង់ ក្រោយ​ពី​វា​លិច​បាត់​ចាប់ពី​ថ្ងៃ​ទី​២៣​សីហា ​ឆ្នាំ​១៩៤១​មក​។​ វា​ត្រូវ​គ្រាប់​មីន​មួយ​គ្រាប់​របស់​អា​ល្លឺ​ម៉​ង​ ហើយ​​នាវា​នោះ​​បាន​​លិច​ក្នុង​ជម្រៅ​៧៥​ម៉ែត្រ​ចំ​កណ្ដាល​ឈូង​សមុទ្រ​ហ្វាំ​ង​ឡង់​ ចំណែក​​សំបក​របស់​វា​ត្រូវ​បែក​​ជា​២​ក្រោយ​ការ​ផ្ទុះ​គ្រាប់​មីន​នោះ។​ ហើយ​ត្រូវ​គេ​អាច​ស្គាល់​វា ​ព្រោះ​លើ​សំបក​មាន​ឈ្មោះ​នាវា​ និង​​មាន​ទង់ជាតិ​សហភាព​សូ​វៀត​។

គួរ​កត់​សម្គាល់​ផង​ដែរថា​ ពេល​ដាក់​ឲ្យ​ប្រើប្រាស់​នាវា ​NOVIK ​ជា​នាវាចម្បាំង​ដែល​លឿន​​ជាងគេ​បំផុត​នៃ​ពិភពលោក​។​ វាបាន​​ចូលរួម​ក្នុង​គ្រប់​ប្រតិបត្តិការ​យោធា​នៅ​សមុទ្រ​​បាល់​ទិ​ក​សម័យសង្គ្រាមលោក​លើក​ទី​មួយ រួច​វា​ក្លាយជា​នាវា​នៃ​រឿងនិទាន​មួយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ