ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ញ៉ែ​សង្សារ​…នាំ​បក្ខពួក​​កា.ប់ស្ទើរ​ដាច់ក​ដៃ​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១៧ មិថុនា ឆ្នាំ​២០១៨ បន្ទាប់​ពី​គេចខ្លួន​អស់​មួយ​រយៈ​ក្នុង​ករណី​ហិង្សា​កាប់​ជន​រង​គ្រោះ​ម្នាក់​ស្ទើរ​ដាច់​ដៃ ព្រោះ​ខឹង​ញ៉ែ​សង្សារ​ខ្លួន​កាលពី​ថ្ងៃមុន​។ ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​ធា​វ អុី ភេទ​ប្រុស…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១៧ មិថុនា ឆ្នាំ​២០១៨ បន្ទាប់​ពី​គេចខ្លួន​អស់​មួយ​រយៈ​ក្នុង​ករណី​ហិង្សា​កាប់​ជន​រង​គ្រោះ​ម្នាក់​ស្ទើរ​ដាច់​ដៃ ព្រោះ​ខឹង​ញ៉ែ​សង្សារ​ខ្លួន​កាលពី​ថ្ងៃមុន​។

ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​ធា​វ អុី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ក្រុង​ប៉ោយ​ប៉ែ​ត និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ជនសង្ស័យ​មុនសមត្ថកិច្ច​​ឃាត់ខ្លួន​ បាន​ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ​ខុន ស៊ី​ឆេ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត បណ្តាល​ឲ្យ​របួស​កដៃ​ខាងឆ្វេង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ផ្លូវ​ដើម​ពុទ្រា ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១៨ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​គ្រួសារ​ជន​រង​គ្រោះ ក៏​បើក​ការ​ស៊ើបអង្កេត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​យប់​ថ្ងៃ​ទី​១៧ មិថុនា តែ​ម្តង ។ ក្រោយ​ការ​ឃាត់ខ្លួន​ដើម្បី​សាកសួរ ជនសង្ស័យ​បាន​និយាយ​ថា ហិង្សា​ខាងលើ​កើតឡើង​ដោយសារ​ខ្លួន​ខឹង​ជន​រង​គ្រោះ​ញ៉ែ​សង្សារ ហើយ​ថា​ថ្ងៃ​នោះ​ខ្លួន​មាន​បក្ខពួក​២​នាក់ ដែល​ម្នាក់​ទៀត​ពេល​នេះ​កំពុង​គេចខ្លួន ។ ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​កាប់​ជន​រង​គ្រោះ​ឲ្យ​រង​របួស​កាលពី​យប់​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១៨ មែន​។

លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ លោក​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ