ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជប៉ុន​ខូចខាតជា​​ច្រើន​ ស្លា.ប់​៣​នាក់ ក្រោយ​រញ្ជួយ​ដី

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ​៖​យោង​តាម​តុល្យការ​មួយ​ផ្ដល់​ឲ្យ​ដោយ​វិទ្យុ​ និង​ទូរទស្សន៍​រដ្ឋ​ជប៉ុន NHK ថា ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្លាំង​6,1​រី​ស្ទ័​រ កើត​មាន​នា​ព្រឹក​ថ្ងៃ​ទី​១៨ ​មិថុនា​ នៅ​ទីក្រុង​អូ​សា​កា​ ជប៉ុន…

ប្រទេស​ជប៉ុន ​៖​យោង​តាម​តុល្យការ​មួយ​ផ្ដល់​ឲ្យ​ដោយ​វិទ្យុ​ និង​ទូរទស្សន៍​រដ្ឋ​ជប៉ុន NHK ថា ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្លាំង​6,1​រី​ស្ទ័​រ កើត​មាន​នា​ព្រឹក​ថ្ងៃ​ទី​១៨ ​មិថុនា​ នៅ​ទីក្រុង​អូ​សា​កា​ ជប៉ុន បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​ស្លាប់ ​ហើយ​មនុស្ស​យ៉ាងតិច​២៣៤​នាក់​រង​របួស​។

បណ្ដា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍​បង្ហាញ​បំពង់​ទឹក​ទាំងឡាយ​បែកធ្លាយ​ និង​ផ្ទះ​មួយ​កំពុង​ត្រូវ​ភ្លើង​ឆាបឆេះ​។​ ហើយ​ការ​រញ្ជួយ​ដី​នេះ​កើត​មានឡើង​​មុន​ម៉ោង​៨​ព្រឹក​បន្តិច ជា​ពេល​ម៉ោង​ដែល​ប្រជាជន​ជប៉ុន​ចេញ​ទៅ​ធ្វើការ​។

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន​ហ្សូ​អា​បេ បាន​​ថ្លែង​ថា ​រដ្ឋាភិបាល​កំពុង​តែ​វាយតម្លៃ​ការ​ខូច​ខាត​នឹង​ថា អាទិភាព​របស់​លោក ​គឺ​សន្តិសុខ​របស់​ប្រជាជន​ ហើយ​​ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​នោះ​ស្ថិត​នៅ​ភាគ​ខាងជើង​ទីក្រុង​អូ​សា​កា​។ ចំណែក​​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​ដំបូង​និយាយ​ថា ការ​រញ្ជួយ​ដី​នេះ​មាន​កម្លាំង​ត្រឹម​5,9​រី​ស្ទ័​រ ​តែ​ក្រោយមក​បង្កើន​ដល់​6,1​រី​ស្ទ័​រ​។ ហើយ​​វា​ប៉ះពាល់​ដល់​ផ្នែក​ឧស្សាហកម្ម​សំខាន់​មួយ​នា​ភាគ​កណ្ដាល​ជប៉ុន​។ក្រុមហ៊ុន​ប៉ា​ណា​សូ​និក ​ដែល​មា​នទី​តាំងនៅ​ក្រុង​អូ​សា​កា បាន​ប្រកាស​ថា​ ខ្លួន​បញ្ឈប់​ផលិតកម្ម​រោងចក្រ​២ ​ក្នុង​ចំណោម​រោងចក្រ​ទាំងឡាយ​របស់​ខ្លួន​។

យោង​តាម​ក្រុមហ៊ុន KANSAI ELECTRIC POWER ថា ​ពុំ​មាន​ភាព​មិន​ប្រក្រតី​ណាមួយ​ត្រូវ​​បាន​ពិនិត្យ​ឃើញ​នៅ​តាម​ម​ជ្ឈ​ម​ណ្ឌល​នុយក្លេអ៊ែរ​មី​ហា​ម៉ា តា​កា​ហា​ម៉ា​និង​អូ​ហ៊ី​ឡើយ​ ​ក្រោយ​ការ​រញ្ជួយ​ដី​នេះ​។ ចំណែក​​មនុស្ស​ជាង​១៧០០០០​គ្រួសារ​រង​ការ​ដាច់​ភ្លើង​មួយ​រយៈ​នៅ​អូ​សា​កា​ និង​ទីក្រុង​ជិតខាង​ហ៊ី​យូ​ហ្គោ​។​ ហើ​ផ្លូវថ្នល់​ជា​ច្រើន​រង​ការ​ខូច​ខាត។ រីឯក្រុង​អូ​សា​កា​ ជា​កន្លែង​ត្រូវ​រៀបចំ​ធ្វើការ​ជួប​គ្នា​កំពូល របស់​ក្រុម ​G-20​ នា​ឆ្នាំ​ខាង​មុខ​នេះ​។​ ការ​រញ្ជួយ​ដី​ខ្លាំង​បំផុត​មួយ​នៅ​ជប៉ុន​កើត​មាន​កាលពី​ថ្ងៃ​ទី​១១ ​មីនា ​ឆ្នាំ​២០១១ មាន​កម្លាំង​ដល់​៩​រី​ស្ទ័​រ នាំ​ឲ្យ​មាន​រលក​យក្ស​ស៊ូ​ណា​មី​សម្លាប់​មនុស្ស​ដល់​១៨០០០ នាក់ ហើយ​នាំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​នុយ​ក្លែ​អ៊ែ​រ​នៅ​ឯ​មជ្ឈមណ្ឌល​នុយ​ក្លេ​អ៊ែរ ហ្វូ​គូ​ស៊ី​ម៉ា​ដាយ​ហ៊ី​ជី របស់​ក្រុមហ៊ុន TOKYO ELECTRIC POWER ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ