ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់រំលោ.ភក្មេងស្រីទាំងព្រឹកតែបែរជាឆ្លើយថា«មិនបានសម្រេចទេ ព្រោះអាច្រម៉ក់អត់កម្លាំង»

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបន្ទាប់ពីមានបណ្ដឹងចោទប្រកាន់ថា បានចាប់កុមារីអាយុ៨ឆ្នាំម្នាក់រំលោភសេពសន្ថវៈកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ មិថុនា នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ។…

ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបន្ទាប់ពីមានបណ្ដឹងចោទប្រកាន់ថា បានចាប់កុមារីអាយុ៨ឆ្នាំម្នាក់រំលោភសេពសន្ថវៈកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ មិថុនា នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ។

លោក គឹម ពន្លក អធិការស្រុកកំរៀងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សូ ឌី អាយុ៥៣ឆ្នាំ រីឯកុមារីរងគ្រោះឈ្មោះ​ សណ.ល​ អាយុ​៨ឆ្នាំ​ ។ ជនសង្ស័យ និងជនរងគ្រោះមានផ្ទះក្បែរគ្នាដែលស្ថិតនៅភូមិដូង ឃុំ​បឹង​រាំង​ ស្រុក​កំរៀង ។ លោកថា ជនសង្ស័យត្រូវបានកម្លាំងមូលដ្ឋានចុះទៅឃាត់ខ្លួនបន្ទាប់ពីម្ដាយកុមារីរងគ្រោះគឺអ្នកស្រី ក.ហ.ន អាយុ៤៣ឆ្នាំ ប្ដឹងចោទប្រកាន់ថា បានចាប់រំលោភកូនស្រីគាត់នៅនឹងផ្ទះរបស់ខ្លួន(ផ្ទះជនសង្ស័យ) រហូតបានសម្រេច ហើយកូនស្រីបាននិយាយរឿងនេះប្រាប់គាត់ពេលនាងរត់មកដល់ផ្ទះ ។

បើតាមការស្រង់សំដីរបស់សមត្ថកិច្ច ម្តាយកុមារីរងគ្រោះបាននិយាយថា ផ្ទះជនសង្ស័យ និងផ្ទះអ្នកស្រីនៅក្បែរខាងគ្នាហើយនៅព្រឹកកើតហេតុនោះកូនស្រីគាត់បានទៅលេងនៅផ្ទះជនសង្ស័យទើបជនសង្ស័យមានឱកាសលូងលោមចាប់រំលោភកូនស្រីគាត់តែម្ដង ។ គាត់និយាយទៀតថា ក្រោយពីត្រូវជនសង្ស័យឈ្មោះ សូ ឌី ចាប់រំលោភ នាងបានរត់មកផ្ទះហើយនិយាយរឿងដ៏គម្រក់របស់ជនសង្ស័យប្រាប់គាត់ ទើបគាត់ទៅប្ដឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៏ភ្លាមៗដែរ ។

អធិការនគរបាលស្រុកកំរៀងបាននិយាយថា ក្រោយពេលឃាត់ខ្លួនយកមកសួរនាំជនសង្ស័យឈ្មោះ សូ ឌី បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តនូវទង្វើនេះពិតប្រាកដមែន តែជននេះបានប្រាប់ថា ខ្លួនរំលោភនាងមិនបានស្រេចទេ ដោយសារអាច្រម៉ក់គាត់គ្មានកម្លាំង ។ ទោះជាយ៉ាង​ណាលោកអធិការរូបនេះបានបញ្ជាក់ថា ដោយយោងលើបណ្ដឹងជនរងគ្រោះលោកស្នងការខេត្តបានបញ្ជាឲ្យកម្លាំងជំនាញសួរនាំជនសង្ស័យដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ