ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងខ្មៅខ្លាំងម្លេ៉ះ… ឆបោកប្រាក់ជាង​៣០ម៉ឺនដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ២០១៨ បាន​ចាប់​បញ្ជូនជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ​ទៅ​កាន់​សាលាដំបូង​រាជធានី ពាក់ព័ន្ធ​លើ​បណ្តឹង​ស្ត្រី​វៀតណាម​ម្នាក់ ចោទប្រកាន់​ពី​បទ​ឆបោក​ប្រាក់​ជាង​៣០​មឺ​ុ​ន​ដុល្លារ​អា​មេ​រិ​ក…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​នគ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ មិថុនា ២០១៨ បាន​ចាប់​បញ្ជូនជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់ ​ទៅ​កាន់​សាលាដំបូង​រាជធានី ពាក់ព័ន្ធ​លើ​បណ្តឹង​ស្ត្រី​វៀតណាម​ម្នាក់ ចោទប្រកាន់​ពី​បទ​ឆបោក​ប្រាក់​ជាង​៣០​មឺ​ុ​ន​ដុល្លារ​អា​មេ​រិ​ក ។ ជនជាប់ចោទ​ឈ្មោះ REMIGUS DURU OKONKWO ហៅ USMAN ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ស្បែក​ខ្មៅ ។ ចំណែក​ស្ត្រី​វៀតណាម​ជាដើម​បណ្តឹង​ឈ្មោះ Darg Mai Nga អាយុ​៣៨​ឆ្នាំ ជា​អ្នកជំនួញ ។ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​បានឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ មិថុនា សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាប់ចោទ​ស្បែក​ខ្មៅ​ខាងលើ​នេះ យោង​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជនជាតិ​វៀតណាម ដែល​បាន​ចោទប្រកាន់​រឿង​ឆបោក​ប្រាក់​ចំនួន​៣៥៦.០០០​ដុល្លារ​អា​មេ​រិ​ក ។

យោង​តាម​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា កាលពី​អំឡុង​ខែមករា ២០១៨ ដើមបណ្តឹង​បាន​ស្គាល់​ជនជាតិ​ស្បែក​ខ្មៅ​នេះ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ លុះ​ថ្ងៃ​ទី​១០ មក​រា ជន​នេះ​បាន​ទៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​សុំ​ជួប ដោយ​និយាយ​លួងលោម​បញ្ចុះបញ្ចូល​ឱ្យ​ស្ត្រី​វៀតណាម​រូប​នេះ​ចូល​ហ៊ុន​បើក​សិប្បកម្ម​ផលិត​ឥដ្ឋការ៉ូ នៅ​ប្រទេស​កម្ពុជា ។ ជនជាប់ចោទ​បាន​ប្រើ​ល្បិច​នាំ​ស្ត្រី​វៀតណាម​រូប​នោះ​មក​ប្រទេស​កម្ពុជា​ដើម្បី​មើល​ទីតាំង​បង្កើត​សិប្បកម្ម​ផលិត​ឥដ្ឋការ៉ូ ដោយ​អះអាង​ថា មាន​មិត្តភក្តិ​នៅ​ប្រទេស​កម្ពុជា ។

មន្ត្រី​សមត្ថកិច្ច​បន្ត​ថា ដោយ​មានការ​ជឿ​ទុកចិត្ត ជន​រង​គ្រោះ​បាន​ផ្តល់​ប្រាក់​ឱ្យ​ជនជាតិ​ស្បែក​ខ្មៅ​ជា​បន្ត​បន្ទាប់​ចំនួន​៥​លើក សរុប​៣៥៦.០០០​ដុល្លារ​អា​មេ​រិ​កតាម​រយៈ​គណនេយ្យ​របស់​ពួក​គេ ដែល​បាន​ផ្តល់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។ ក្រោយ​ពេល​បាន​ទទួល​ប្រាក់​នោះ​ហើយ ជនជាប់ចោទ​បាន​បិទ​ទូរស័ព្ទ និង​គេចខ្លួន​មិន​អាច​ទាក់ទង​បាន​មួយ​រយៈ ។ លុះ​ថ្ងៃ​ទី​១៥ មិថុនា ជនជាប់ចោទ​បាន​ទូរស័ព្ទ​ទៅ​ស្ត្រី​វៀតណាម​ជាដើម​ចោទ​ថា សិប្បកម្ម​ធ្វើ​ជិត​រួចរាល់​ហើយ ឱ្យ​គាត់​ផ្តល់​ប្រាក់​ចំនួន​១៥០.០០០​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ទៀត ។ ពេល​នេះ​លែង​មានការ​ទុកចិត្ត ក៏​បាន​ណាត់ជួប​គ្នា​នៅ​ប្រទេស​កម្ពុជា ទើប​ប្តឹង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ក្រសួងមហាផ្ទៃ ឱ្យ​ចាប់ខ្លួន និង កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ