ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោស​នៃ​សេចក្តី​ក្រោធ

5 ឆ្នាំ មុន

ខាងក្រោម​នេះ​ជា​ពុទ្ធភាសិត​មួយ​ចំនួន​និយាយ​អំពី​សេចក្តី​ក្រោធ ។ សេចក្តី​ក្រោធ​នេះ​បើ​កើត​មាន​ក្នុង​អ្នកធំ​នឹង​ឆាប់​ឆាបឆេះ​ជាង​អ្នកតូច ងាយ​នឹង​អន្តរាយ​ណាស់ ដូច្នេះ​គប្បី​រៀន​រំលត់​សេចក្តី​ក្រោធ​នេះ​ឱ្យ​អស់ ឬ​ឱ្យ​ស្រាល​ចុះ​ក៏​បាន គឺ​កុំឱ្យ​ត្រាំ​ង​នៅ​ក្នុង​ខន្ធ​សន្តាន តទៅ​ទៀត ។ សេចក្តី​ក្រោធ​មិនល្អ​សោះឡើយ​,…

ខាងក្រោម​នេះ​ជា​ពុទ្ធភាសិត​មួយ​ចំនួន​និយាយ​អំពី​សេចក្តី​ក្រោធ ។ សេចក្តី​ក្រោធ​នេះ​បើ​កើត​មាន​ក្នុង​អ្នកធំ​នឹង​ឆាប់​ឆាបឆេះ​ជាង​អ្នកតូច ងាយ​នឹង​អន្តរាយ​ណាស់ ដូច្នេះ​គប្បី​រៀន​រំលត់​សេចក្តី​ក្រោធ​នេះ​ឱ្យ​អស់ ឬ​ឱ្យ​ស្រាល​ចុះ​ក៏​បាន គឺ​កុំឱ្យ​ត្រាំ​ង​នៅ​ក្នុង​ខន្ធ​សន្តាន តទៅ​ទៀត ។

សេចក្តី​ក្រោធ​មិនល្អ​សោះឡើយ​, សេចក្តី​ក្រោធ​ទុកដូចជា​ច្រែះ​របស់​អាវុធ​ក្នុង​លោក​, សេចក្តី​ក្រោធ​នាំ​ទៅ​រក​សេចក្តី​វិនាស​, សេចក្តី​ក្រោធ​ធ្វើ​ឱ្យ​ចិត្ត​មិន​បាន​សម្រាក​, សេចក្តី​ក្រោធ​ជា​លក្ខណៈ​របស់​មនុស្ស​ពាល​, គ្មាន​ការ​ចាប់ចង​ឯណា​ស្មើនឹង​ទោសៈ​ទេ​, គ្មាន​កំហុស​ណា​ស្មើនឹង​ទោសៈ​ទេ​, ជន​ដែល​ក្រោធ​សូ​ម្បី​តែ​ឪពុក​ម្តាយ​ខ្លួនឯង​ក៏​ហ៊ាន​សម្លាប់​, ជន​ដែល​ក្រោធ​រមែង​មិនដឹង​នូវ​ផល​ទាំងឡាយ​, អ្នក​ក្រោធ​រមែង​មិនឃើញ​នូវ​ហេតុ​ទាំងឡាយ​, មនុស្ស​ក្រោធ​តែង​ដេក​កើតទុក្ខ​ជា​និច្ច​, អ្នក​ដែល​មាន​សេចក្តី​ក្រោធ​ចូលលុក​លុយ​ហើយ​តែង​បំផ្លាញ​នូវ​ផលប្រយោជន៍​ដែល​ខ្លួន​មាន ។

ទាំង​អស់នេះ​គឺជា​ពុទ្ធភាសិត​ខ្លះ​ៗ​ក្នុង​ចំណោម​ពុទ្ធភាសិត​ដ៏​ច្រើន​ទៀត​ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​បង្ហាញ​អំពី​ទោស​នៃ​សេចក្តី​ក្រោធ ។