ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮ​សំឡេក​ស្រែក​ក្នុង​បន្ទប់… បើក​ទ្វារ​ឃើញ​គូស្នេហ៍​១​គូ​ជាប់​គ្នា​ដក​អត់​ចេញ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ភ្ញៀវ​ដែល​ស្នាក់​ក្នុង​សណ្ឋាគារ​មួយ នៅ​ក្រុង Kitale ប្រទេស​កេ​ន​យ៉ា ​បានឮ​សំឡេង​ស្រែក​ចេញពី​ក្នុង​បន្ទប់​មួយ​ក៏​​បាន​ទូរស័ព្ទ​​ហៅ​ប៉ូលិស ។ ហើយ​នៅ​ពេល​ប៉ូលិស​ទៅ​ដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​ឃើញ​គូស្នេហ៍​មួយគូ​ដេក​នៅ​ស្ងៀម​ដោយ​អវយវៈ​ភេទ​ជាប់​គ្នា​ទាញ​មិន​ចេញសោះ ។…

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ភ្ញៀវ​ដែល​ស្នាក់​ក្នុង​សណ្ឋាគារ​មួយ នៅ​ក្រុង Kitale ប្រទេស​កេ​ន​យ៉ា ​បានឮ​សំឡេង​ស្រែក​ចេញពី​ក្នុង​បន្ទប់​មួយ​ក៏​​បាន​ទូរស័ព្ទ​​ហៅ​ប៉ូលិស ។ ហើយ​នៅ​ពេល​ប៉ូលិស​ទៅ​ដល់​កន្លែង​កើតហេតុ​ ស្រាប់តែ​ឃើញ​គូស្នេហ៍​មួយគូ​ដេក​នៅ​ស្ងៀម​ដោយ​អវយវៈ​ភេទ​ជាប់​គ្នា​ទាញ​មិន​ចេញសោះ ។ ប៉ូលិស​ក៏​បាន​ហៅ​គ្រូពេទ្យ​ឱ្យ​ទៅ​ជួយ រួច​នាំ​ខ្លួន​អ្នក​ទាំង​២ ទៅ​ប៉ុស្តិ៍​ប៉ូលិស​ដើម្បី​សាកសួរ ។ ប៉ុ់ន្តែ​មិន​​មានការ​បញ្ជាក់​ថា រឿង​នេះ​កើតឡើង​ថ្ងៃ​ណា​ទេ ។

តាម Nairobi News បាន​ផ្សាយ​ថា ​បុរស​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​បំពេញការងារ​នៅ​ក្រុង​គី​តា​ល ដោយ​ទុក​ប្រពន្ធ​នៅផ្ទះ​ក្នុង​ទីក្រុង​ឡូ​វ័​រ ​(Lodwar)​។ ចំណែក​នាង​ជា​ប្រពន្ធ​បញ្ជាក់​​ថា​ ប្ដី​របស់​ខ្លួន​ជា​ប្រុស​ព្រាន និង​ធ្លាប់​រួមរ័ក​ជាមួយ​ម្ចាស់ផ្ទះ​ជួល​នៅ​ក្រុង​នោះ​ផង​ដែរ​ ។ ខណៈ​នោះ​មនុស្ស​ជា​ច្រើន​បាន​ចោមរោម​មើល​នៅ​កន្លែង​កើតហេតុ ព្រោះ​ជា​ព្រឹត្តិ​ការណ៍​ដ៏​ចម្លែក​មួយ​កម្រ​កើត​មាន ហើយ​ប៉ូលិស​បាន​បាញ់​ឡើង​លើ​ដើម្បី​រំសាយ ។

មិន​​មានការ​បញ្ជាក់​ថា តើ​អវយវៈ​របស់​ពួក​គេ​មាន​សភាព​បែប​ណា​ទេ ? វា​ជា​ហេតុ​ការណ៍​​ដ៏​ចម្លែក​មួយ​កម្រ​កើត​មាន ហៅ​ថា​ «penis captivus» ឬ​ «​អាការ​យោនី​រឹប​ខ្លាំង​បង្ក​ឲ្យ​លិង្គ​មិន​អាច​កម្រើក​បាន ឬ​ដក​មិន​ចេញ​» ។ តាម​ទិន្នន័យ​ផ្នែក​ពេទ្យ​បាន​​បញ្ជាក់​ថា​ ដោយសារ​អាការ​យោនី​ខ្ជឹប​អាច​កើត​ពី​អារម្មណ៍​ពុះកញ្ជ្រោល នៅ​ក្នុង​ពេល​រួមរ័ក​ធ្វើ​ឲ្យ​រឹប​ជាប់​គ្នា តែ​នៅ​ពេល​អស់​អារម្មណ៍​នឹង​រលា​ចេញពី​គ្នា​អាច​ដក​បានជា​ធម្មតា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ