ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រាយចម្ងល់យូរហើយ ពេលនេះគ្រប់គ្នាបានដឹង និងឃើញច្បាស់នៅថ្ងៃនេះ(មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពេលអាជ្ញាធរក្រុងប៉ោយប៉ែតប្រកាសផ្សព្វផ្សាយពីការលើកតួរប្រាសាទកំពូលបីទាំងមូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតយកទៅដាក់នៅទីតាំងថ្មី និងរៀបចំរចនាលម្អឲ្យល្អជាងមុន និងចំណាយទឹកប្រាក់រហូតរាប់ម៉ឺនដុល្លារនាពេលកន្លងមកនោះអ្នកឆ្លងកាត់ច្រកទ្វារអន្តរជាតិមួយនេះទាំងភ្ញៀវជាតិ​និងអន្តរជាតិបានកើតមានចម្ងល់ថា មិនដឹងការលើកតួរប្រាសាទនេះដោយរបៀបណា? អ្វីដែលជាចម្ងល់របស់មហាជនគឺត្រូវបានឃើញជាក់ស្តែងនៅថ្ងៃទី18 ខែមិថុនា ឆ្នាំ2018 នេះដោយការលើកយកប្រាសាទកំពូលបីពីច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវក្រុមជាងកាត់យកជាបំណែកៗមិនមែនស្ទូចម្តងទាំងអស់នៅះទេ…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយពេលអាជ្ញាធរក្រុងប៉ោយប៉ែតប្រកាសផ្សព្វផ្សាយពីការលើកតួរប្រាសាទកំពូលបីទាំងមូលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតយកទៅដាក់នៅទីតាំងថ្មី និងរៀបចំរចនាលម្អឲ្យល្អជាងមុន និងចំណាយទឹកប្រាក់រហូតរាប់ម៉ឺនដុល្លារនាពេលកន្លងមកនោះអ្នកឆ្លងកាត់ច្រកទ្វារអន្តរជាតិមួយនេះទាំងភ្ញៀវជាតិ​និងអន្តរជាតិបានកើតមានចម្ងល់ថា មិនដឹងការលើកតួរប្រាសាទនេះដោយរបៀបណា?

អ្វីដែលជាចម្ងល់របស់មហាជនគឺត្រូវបានឃើញជាក់ស្តែងនៅថ្ងៃទី18 ខែមិថុនា ឆ្នាំ2018 នេះដោយការលើកយកប្រាសាទកំពូលបីពីច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវក្រុមជាងកាត់យកជាបំណែកៗមិនមែនស្ទូចម្តងទាំងអស់នៅះទេ ។ នៅព្រឹកថ្ងៃនេះអាជ្ញាធរបានចាប់ផ្តើមកាត់ស្ទូច​យកកំពូលប្រាសាទទាំងបីម្តង១កំពូលៗ ។

លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតប្រាប់ កោះសន្តិភាព នៅកន្លែងលើកតួរប្រាសាទកំពូលបីថា ថ្ងៃនេះស្ទូចយកតែកំពូលប្រាសាទទាំង3សិន ចំណែកតួប្រាសាទទាំងមូលខាងជាង និងកាត់ជា3បំណែកដូចគ្នា ប៉ុន្តែអាចស្ទូច(តួប្រាសាទ)នៅសប្តាហ៌ក្រោយ ដោយឡែកគ្រោងឆ្អឹងដែកដែលជាទម្រប្រាសាទទាំងមូលនាពេលកន្លងមកគឺនឹងយកទៅធ្វើជាស្ពាននៅចំណុចភូមិណាមួយនាពេលខាងមុខ ។

លោកបន្តថា កំពូលប្រាសាទទាំង3 និងតួប្រាសាទក្រោយកាត់ និងស្ទូចចុះរួច និងយកទៅរក្សាទុកចំណុចបរិវេណកាស៊ីណូក្រែនដាយម៉ឹនស៊ីធី បណ្តោះអាសន្នសិន ។ លោបញ្ជាក់ថាប្រហែលចុងខែធ្នូ ឆ្នាំ2018 ទើបប្រាសាទកំពូលបីខាងលើនឹងលេចចេញជារូបរាងទាំងស្រុងជាមួយនឹងក្បូក្បាច់រចនាដ៏អស្ចារ្យលើបរិវេណរង្វង់មូល ។

ចំពោះដំណើរឆ្លងកាត់យានយន្តយន្តតូចធំៗចេញពីកម្ពុជាត្រូវវៀងទៅតាមផ្លូវដើមពុទ្រាឆ្លងកាត់តាមកាស៊ីណូរ៉បអូរព្រំដែនឡើងចូលខាងលិចខ្លោងទ្វារប្រាសាទកំពូលបីរួចទើបបត់ចេញទៅថៃមួយរយៈខ្លី ។ ដោយឡែកយានយន្តតូចធំដែលមកពីថៃអាចធ្វើដំណើរត្រង់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតទៅទិសខាងកើតជាធម្មតា ប៉ុន្តែបើច្រកទ្វារទំនេរយានយន្តចេញពីកម្ពុជាអាចធ្វើដំណើរ​បានម្តងម្កាលដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ