ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្ទុះ​ច្រក​ចូល​​​អគារ​ពេលចប់​​ប្រជុំ​រវាង​មន្ត្រី

5 ឆ្នាំ មុន

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​៖ ​ប្រភព​ព័ត៌មាន​សន្តិសុខ​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​១៥​នាក់​​ស្លាប់ ​និង​៤៥​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​១៧​ មិថុនា​ ក្នុង​ការ​វាយប្រហារ​អត្ត​ឃាត​​មួយ​សំដៅ​ទីស្នាក់ការ​អភិបាលខេត្ត​ណា​ន់​ហ្គា​ហារ ​ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន  នៅ​​ទីក្រុង​ហ្សា​ឡា​ឡា​បា​ដ​។…

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​៖ ​ប្រភព​ព័ត៌មាន​សន្តិសុខ​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​១៥​នាក់​​ស្លាប់ ​និង​៤៥​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​១៧​ មិថុនា​ ក្នុង​ការ​វាយប្រហារ​អត្ត​ឃាត​​មួយ​សំដៅ​ទីស្នាក់ការ​អភិបាលខេត្ត​ណា​ន់​ហ្គា​ហារ ​ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន  នៅ​​ទីក្រុង​ហ្សា​ឡា​ឡា​បា​ដ​។ ​ទីនោះ​មុន​នេះ​ជា​កន្លែង​ប្រជុំ​មួយ​រវាង​ពួក​មន្ត្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​ពួក​តា​លី​បង់​។

យោង​តាម​ព័ត៌មាន​ដំបូង​ៗ​ថា ជន​អត្តឃាត​ម្នាក់​បាន​ធ្វើ​ឲ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​ត្រង់​ច្រកចូល​អគារ​នា​វេលា​ម៉ោង​១៥​និង​១៥​នាទី​ម៉ោង​ក្នុងស្រុក ពេល​មនុស្ស​ម្នា​នាំ​គ្នា​ចេញ​​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​។ ​ចំនួន​អ្នក​ស្លាប់​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត​ដោយ​អ្នក​របួស​​មួយ​ចំនួន​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​។

ការ​វាយប្រហារ​ប្រហាក់ប្រហែល​គ្នា​នោះ​កាលពី​ថ្ងៃ​ទី​១៦ ​មិថុនា ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ​នៅ​ទីក្រុង​ហ្សា​ឡា​ឡា​បា​ ដ​ដែល ហើយ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២៥​​នាក់ ​និង​របួស​៥៤​នាក់ ក្នុង​នោះ​មាន​ពួក​តា​លី​បង់ បណ្ដាជន​ស៊ីវិល​ និង​សមាជិក​កង​កម្លាំង​​សន្តិសុខ​។ ​នា​ថ្ងៃ​នោះ​ដែរ ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន​លោក​ASHRAF GHANI ប្រកាស​ពន្យាពេល​បទ​ឈប់​បាញ់​គ្នា​ជាមួយ​ពួក​តា​លី​បង់​។

ពួក​តា​លី​បង់​នា​ថ្ងៃ​ទី​១៧​​ មិថុនា​ បាន​បដិសេធ ការ​អំពាវនាវ​របស់​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន បាន​​ពន្យាពេល​បទ​ឈប់​បាញ់​គ្នា​នេះ ដែល​ញ៉ាំ​ង​ឲ្យ​ប្រជាជន​មានការ​ខកចិត្ត​លើ​​ក្ដី​សង្ឃឹម​ចំពោះ​សន្តិភាព​ ខណៈ​ប្រទេស​ធ្លាក់​ក្នុង​សង្គ្រាម​រាប់​ទស​វត្ស​មក​ហើយ​។​

រីឯ​អ្នកនាំពាក្យ​ពួក​តា​លី​បង់​លោក​ZABIHULLAH MUJAHID នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​​និយាយ​ថា បទ​ឈប់​បាញ់​គ្នា​ត្រូវ​បញ្ចប់​នា​យប់​ថ្ងៃ​ទី​១៧ ​មិថុនា ហើយ​ប្រតិបត្តិការ​របស់​យើង​នឹង​បន្ត​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ