ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​១​ខ្សែ​ក្នុង​ក្រុងប៉ៃលិន (មានវីដេអូ​)

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ឆ្នាំ​២០១៨ នេះ លោក ផា​ន់ ចាន់ធុ​ល…

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៨ ឆ្នាំ​២០១៨ នេះ លោក ផា​ន់ ចាន់ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​ចុះ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​១​ខ្សែ​ប្រវែង​៨៥០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ពុក​លើ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។



លោក​ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ដោយ​សង្កេត​ឃើញការ​លំបាក​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ ខណ​ៈពេល​ភ្លៀង​ម្តង​ៗ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក ទើប​បន្ទាប់​ពី​មានការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​ដាក់​មក​ខាង​ខេត្ត ក៏​រៀបចំ​គម្រោង​សាងសង់​ផ្លូវ​ជូន​ពួក​គាត់​ប្រើប្រាស់​ឱ្យ​បាន​មុន​ពេល​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ខាង​មុខ​នេះ ។



លោក​បន្ត​ទៀត​ថា ការ​ស្នើ​សុំ​របស់​លោក​មេ​ភូមិដើម្បី​​សាងសង់​ផ្លូវ​មាន​បណ្តោយ​ប្រវែង​៨៥០​ម៉ែត្រ និង​ទទឹង​ត្រឹមតែ​៤​ម៉ែត្រ​ប៉ុណ្ណោះ ព្រោះ​ដោយសារ​តែ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន ។ ប៉ុន្តែ​លោក​សុំ​ឱ្យ​ខាង​ក្រុងប៉ៃលិន​សម្រួល​ជូន​ប្រជាពលរដ្ឋ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​បាន​ទទឹង​ប្រវែង​៥​ម៉ែត្រ ទើប​បង្ក​ការ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​ចេញចូល​ទៅ​មក ។



លោក រស់ ម៉ុ​ន មេ​ភូមិ​អូរ​តា​ពុក​លើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​បានការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ​លោក​ក៏​បាន​យក​របាយការណ៍​នេះ​ដាក់​ជូន​ទៅ​លោក​អភិបាលខេត្ត​ថ្មី កាលពី​ជាង​កន្លះ​ខែ​មុន រហូត​ដល់​ក្រោយមក​ថ្នាក់ដឹកនាំ​ខេត្ត​បាន​យល់ព្រម​ធ្វើ​ផ្លូវ​បេតុង​ជូន​ពលរដ្ឋ ពិតជា​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ព្រោះ​ប្រជាពលរដ្ឋ​តែងតែ​ជួប​ការ​លំបាក​ខ្លាំង ខណ​ៈ​ភ្លៀង​ធំ​ម្តង​ៗ​ធ្វើ​ឱ្យ​លិច​ផ្លូវ និង​ទឹក​ហូរ​ចូល​ផ្ទះ ហើយ​មាន​សត្វ​ពស់ សត្វ​ក្អែប​ចូល​ទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ​គួរ​ឱ្យ​ភ័យ​ខ្លាច​ផង​ដែរ ។




ចំណែក​ប្រជាពលរដ្ឋ​ទាំងអស់​បាន​សម្តែង​នូវ​ការ​ត្រេកអរ​សប្បាយចិត្ត​យ៉ាង​ខ្លាំង ដោយ​ឃើញ​ថ្នា​ក់​ដឹកនាំ​ខេត្ត​បាន​រៀបចំ​បើក​ការដ្ឋាន​ឈូស​ឆាយ​សាងសង់​ផ្លូវ​បេតុង​ជូន​ពួក​គាត់ ព្រោះ​ពួក​គាត់​បាន​ស្នើ​សុំ​ឱ្យ​មានការ​ធ្វើ​ផ្លូវ​នេះ​ជា​យូរ​មក​ហើយ តែ​មិន​ទទួល​បានការ​សាងសង់​នោះ​ទេ ទើបតែ​ឈាន​ដល់​មេ​ភូមិ​ថ្មី​ទី​៣ និង​អភិបាលខេត្ត​ថ្មី ក៏​ចាប់ផ្តើម​ធ្វើ​ផ្លូវ​ជូន​ពួក​គាត់​ប្រើប្រាស់​តែ​ម្តង ។ ពួក​គាត់​ក៏​សូម​ជូនពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងអស់​ឱ្យ​ទទួល​បាន​នូវ​សេចក្តីសុខ​គ្រប់ពេលវេលា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ