ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រណោះពាក្យក្មេង៧ឆ្នាំថា៖ ទៅមុនទៅ នៅ​ឆ្លុះ​កង្កែប​បន្តិចសិន…

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ កុមា​រា​អាយុ​៧​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម ​​ខណៈ​​​​កំពុង​ដើរ​ចាប់​កង្កែប​ម្នាក់ឯងនៅ​ក្បែ​មាត់​រណ្តៅ​ដី​ខាងក្រោយ​ផ្ទះ ហើយ​មិន​ប្រ​យ​ត្ន័​បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ដី​ដែល​មានទឹក​ជ្រៅ ​។​​ ហេតុ​ការ​ណ៍ដ៏​គួរ​ឱ្យសង្វេគនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ ​និង​២០​នាទីយប់​ ថ្ងៃ​ទី​១៧…

ខេត្ត​ព្រៃវែង ៖ កុមា​រា​អាយុ​៧​ឆ្នាំ​ម្នាក់​បាន​លង់ទឹក​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម ​​ខណៈ​​​​កំពុង​ដើរ​ចាប់​កង្កែប​ម្នាក់ឯងនៅ​ក្បែ​មាត់​រណ្តៅ​ដី​ខាងក្រោយ​ផ្ទះ ហើយ​មិន​ប្រ​យ​ត្ន័​បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ដី​ដែល​មានទឹក​ជ្រៅ ​។​​ ហេតុ​ការ​ណ៍ដ៏​គួរ​ឱ្យសង្វេគនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ ​និង​២០​នាទីយប់​
ថ្ងៃ​ទី​១៧ ​មិថុនា នៅ​ចំណុច​រណ្តៅ​ដី​ខាងក្រោយ​ផ្ទះ​កុមា​រា​រង​គ្រោះ ​​ក្នុងភូមិ​ព្រៃ​លាន ឃុំ​រំលេច ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង កុមា​រា​រង​គ្រោះ​មានឈ្មោះ រិ​ន រ៉េ​ត អាយុ​៧​ឆ្នាំ​។​

​​ប្រភពឱ្យដឹងថា ​ក្មេង​​ដែលស្លាប់ ​ឈ្មោះ រិន រ៉េត អាយុ៧ឆ្នាំ មាន​ឪពុក​ឈ្មោះលៀម រិ​ន និង​ម្តាយ​ឈ្មោះ
យ៉េ​ត មុំ បាន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​តំបន់​ឆ្ងាយ​ដោយ​​ទុកឱ្យ​កូន (ក្មេងរងគ្រោះ) ​រស់នៅ​ជាមួយ​ធំ​ស្រី​ឈ្មោះជិន មួយ អាយុ​៥៨​ឆ្នាំ នៅ​ក្នុងភូមិ​កើតហេតុ​ច្រើន​ឆ្នាំ​មក​ហើយ​ ។​

​ប្រភព​ដដែល​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ​ កុមា​រា​រង​គ្រោះ​និង​ក្មេង​ៗ​អាយុ​ស្របាល​គ្នា​២ ​ទៅ​៣​នាក់​ផ្សេង​​ទៀត​នាំ​គ្នា​ដើរ​ឆ្លុះ​កង្កែប​នៅ​តាម​វាលស្រែ​ខាងក្រោយ​ភូមិ ។ លុះ​​ដើរមក​ដល់​ចំណុច​កើតហេតុ គឺ​ក្បែរ​ណ្តៅ​ដី​ខាងក្រោយ​ផ្ទះ  ក្មេង​ៗ​ដទៃ​ទៀត​ក៏​បាន​បបួល​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​កុមា​រា​រង​គ្រោះ​ប្រាប់ឱ្យ​គេ​ទៅ​មុន ឯ​គេប្រាប់​ថា​ នៅ​ឆ្លុះ​កង្កែប​បន្តិចសិន ទើប​ក្មេង​ៗ​ដទៃ​នាំ​គ្នា​ចែកផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​ទៅ​ចំណែក​​អ៊ំ​ស្រី​ពេល​បាត់​មិនឃើញ​ក្មួយ​ត្រឡប់​មក​ផ្ទះ​វិញ ក៏​សួរ​ក្មេង​ៗ​ដែល​ដើរមក​មុន ដឹង​ថា​នៅ​មាត់​រណ្តៅ​ខាង​ក្រោយ​​ផ្ទះក៏​ដើរទៅ​រក តែ​មិនឃើញ​ក្មួយ​សោះ ​ហើយក៏​​សង្ស័យ​ថា ​ក្មួយ​ធ្លាក់​ចូល​រណ្តៅហើយ​ ក៏​បាន​ហៅ​អ្នកស្រុក​ជួយ​ចុះ​រាវរក ក៏​ប្រទះ​ឃើញ​សាក​សព​ បង្ក​ការ​​ផ្អើល​ឆោឡោ​​​តែ​ម្តង​។​

អត្ថបទសរសេរ ដោយ